ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​ចំការ​ដំឡូង​មី​

សៀមរាប:
បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់​នៅក្នុង​ចំការ​ដំឡូង​មី បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ល្ងាច​ថ្ងៃ ទី​០៦​ខែមេសា ឆ្នាំ​២០១៦​នៅ​ចំណុច​ទួលគ្រួស​ក្នុងភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។    

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សួង ចាន់ ភេទ​ប្រុស អាយុ​៤៨ឆ្នាំមានមុខរបរ​ជា កម្មករ​ដក​ដំឡូង​មី រស់នៅ​ភូមិ​ប្រិ​យ៍ ឃុំ​ខ្នារ​សណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះមក​និង​ពិនិត្យលើ​ខ្លួន សព ហើយ​បាន​សន្និដ្ឋានថា ការ​ដេកស្លាប់​ខាង លើ​នេះ​គឺជា​ករណីខ្យល់គ មិនមែនជា​ករណី ឃាដកម្ម​ទេ ពីព្រោះ​នៅលើ រាងកាយ​ជនរងគ្រោះមិនមាន​ស្លាកស្នាម អ្វី​នោះទេ​ហើយ​បាន​​ប្រគល់ជូន ក្រុមគ្រួសារ​យកទៅធ្វើ​បុណ្យ​៕R​