‪​ករណី​គ្រោះថ្នាក់​ចរាចរណ៍​‬ ដែល​បង្កដោយ​ស្នាម​កាំបិត មាន​អ្វីដែល​បិទបាំង​?​ឬ​ជា​រឿង​ឃាតកម្ម​?

ត្បូងឃ្មុំ:
ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​ចម្លែក​បានកើត​ឡើង​កាលពី វេលា​ម៉ោង​ប្រមាណ១​អា​ធ្រា​ត្រ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅលើ​ខ្នង​ព្រែកជីក ស្ថិតនៅ​ខាងត្បូងភូមិ​ជាំ​ធ្លក​ប្រមាណ​១៥០​ម៉ែត្រ​ពី ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។ នេះ​បើ​យោងតាមបណ្តាញ​ទំព័រ​ទំនាក់ទំនង​សង្គម​“​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​”​។​

​បើតាម​របាយការណ៍ និង​ការសន្និដ្ឋាន​របស់​សម​ត្ថ​កិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថាជនរងគ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ ផល ភាព ភេទ​ប្រុស អាយុ​២២​ឆ្នាំរស់នៅភូមិ​ជាំ​ធ្លក ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ប្រពន្ធ​ឈ្មោះ ឡាយថា​រី អាយុ​១៨​ឆ្នាំ​របួសស្រាល​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ជនរងគ្រោះ​បាន​ស្លាប់ នៅលើ​ខ្នង​ព្រែកជីក ស្ថិតនៅខាងត្បូង ភូមិ​ជាំ​ធ្លក​ប្រមាណ​១៥០​ម៉ែត្រ​ពី ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងស្ថានភាព​ស្រវឹង ដោយ​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ស៊េរី​ឆ្នាំ​២០០៩​ពណ៌​ខ្មៅ​ស្លាក​​លេខ​កំពង់ស្ពឺ 1C-6255​។​

​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ធ្វើ​កំណត់ហេតុ និង​មានការ​សហការ​ពី​មន្ត្រី​ជំនាញ​ប៉ូលីសស្រុក​ពញាក្រែក រួចមក​ក្រុមគ្រួសារ​ជនរងគ្រោះ នៅ​មិន​អស់ចិត្ត ខណៈដែលស្លាកស្នាម​នៅលើ​ខ្លួន​ជនរងគ្រោះ​រងគ្រោះ មាន​របួស​ជាច្រើន​កាំបិត ដែលអាចសន្និដ្ឋាន​បាន​ថា ជា​ករណី​ឃាតកម្ម ហើយ​សាង​រូបភាព​បំភ្លៃ​ដាន​។មួយវិញទៀត​ប្រពន្ធ​ជនរងគ្រោះ​ខាងលើនេះ​ដែល​គ្រាន់តែ​រងរបួស​ស្រាល​។​

​ករណីនេះ​ក្រុមគ្រួសារ​សព បាន​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តា​ពិនិត្យឡើងវិញ និងតាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ករណីនេះ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះនិង​វែកមុខ​ឃាតក​ដែលជា​ជនដៃដល់​៕​R