កាកបាទក្រហមកម្ពុជា និង​យូនីលីវើ​ ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​និង​ចែក​មួយ​សុវត្ថិភាព​ចំនួន​1​ពាន់​មួក​ដល់​សិស្សានុសិស្ស​មក​ ​ពី​23​សាលា

ភ្នំពេញ:
​កាកបាទក្រហមកម្ពុជា និង​យូនីលីវើ​​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​និង​ចែក​មួយ​សុវត្ថិភាពចំនួន​1​ពាន់​មួក​ដល់​សិស្សានុសិស្ស​មក​​ពី​23​សាលា ក្នុង​រាជធានី​ភ្នំពេញ​។ការចែក​មួកសុវត្ថិភាព​នេះ បាន​ធ្វើឡើង​នៅក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​រសៀល​ថ្ងៃទី8 ខែមីនា នេះ​ក្រោម​អធិបតី​​ភាព​លោក​​ប៉ា សុជាតិ​វង្ស អ​ភ​បាល នៃ​គណៈ​អ​ភ​បាលរាជធានី​ភ្នំពេញ​។​

​ការចែក​មួកសុវត្ថិភាព​នេះ គឺ​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​​អំពូ​សុ​វត្ថុ​ភាពចរាចរណ៍​ផ្លូវគោក និង​ជម្រុញ​ការពាក់​មួកសុវត្ថិភាព​​អោយបាន​ត្រឹមត្រូវជាពិសេស​ក្នុងអំឡុង​​ពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខ​។​ពិធី​នេះ​គឺ​ក្រោម​កុ​ច្ចសហការ​រវាង​ក្រុមហ៊ុន យូនីលីវើ ខេ​ម​បូ​ឌា ជាមួយ​​កាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ​។​

​លោកប៉ា សុជាតិ​វង្ស បាន​មាន​ប្រសា​សន៍​ថា ការពាក់​មួកសុវត្ថិភាព និង​គោរព​ច្បាប់ចរាចរណ៍​សំដៅ​កាត់​​បន្ថយ​អត្រា​មរណភាព ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ជាពិសេស​ក្នុង​​អំឡុងពេល​បុណ្យទាន​ដូចជា បុណ្យ​​ចូលឆ្នាំ​ខ្មែរ​ជាដើម​ដែលសំបូរ​មនុស្សម្នា​ធ្វើ​​ដំណើរ​ច្រើន​។​ យុទ្ធនា​​ការ​នេះ​នឹងចូលរួម​ចំណែក​លើក​​កម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍
អោយបានខ្ជាប់ខ្ជួន​​ជាង​មុន​នៅ​​ឆ្នាំ​2016​នេះ​"​។​

​លោក​សង្ឃឹមថា កិច្ចខិតខំ​ប្រឹងប្រែង​​ទាំងនេះ នឹង​អាច​កាត់បន្ថយ​គ្រោះ​​ថ្នាក់​ចរាចរណ៍និង​អត្រា​មរណៈ​ពី​គ្រោះ​​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​2016​។​

​ចំណែក​លោក​លី សុ​ធូ តំណាង​ក្រុម​​ហ៊ុន យូនីលីវើ បាន​ថ្លែងថា​"​ដើម្បី​ជម្រុញ​អោយអ្នកធ្វើដំណើរ​តាម​ម៉ូតូ​ទាំងអស់​ពាក់មួក​សុវត្ថិភាព​អោយ​​បាន​ត្រឹមត្រូវ ក្រុមហ៊ុនយូនីលីវើ​​ដែលមាន​សាប៊ូកក់សក់​កម្ចាត់​អង្គែ​​គឺ​ក្លៀ​រ បានសម្រេច​បង្កើត​យុទ្ធនា​ការ​​គ្មាន​អង្គែ​រពារ​ជីវិត​។​ហើយ​​សង្ឃឹមថា យុទ្ធនាការ​នេះ​នឹង​ក្លាយជា​ចំណែក​មួយ​ក្នុ​ង្រ​ជួយ​ដល់​សង្គម និង​ប្រជា​​ជនកម្ពុជា ក៏ដូចជា​ចូលរួម​គាំទ្រជាមួយរាជរដ្ឋាភិបាល​​កម្ពុជា និង​កាក​បាទ​ក្រហម​កម្ពុជា​ក្នុងការ​ចូលរួម​អប់រំផ្សព្វផ្សាយ​នៃ​ការពាក់​មួកសុវត្ថិភាព​ឲ្យ​បាន​​ត្រឹមត្រូវ និង​ការចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ផងដែរ​៕​