រដ្ឋមន្ត្រីកសិកម្មសូត្រមន្តរាប់បាតនិងសំណេះសំណាលជាមួយមន្ត្រីអបអរបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ:
នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំសមាជិសមាជិកាគ្រប់លំដាប់ថ្នាក់ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ដ និងរាប់បាតព្រះសង្ឃ និងបានសំណេះ សំណាលជាមួយមន្ត្រីក្រោមឪវាទ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវកអដ្ឋស័ក ព ស ២៥៦០ត្រូវនឹង គ ស ២០១៦ ដែលទេវតានឹងយាងចុះមក គ្រប់គ្រង ភពផែនដីនៃព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងកសិកម្ម
រុក្ខាប្រមាញ់និងនេសាទ។

ក្នុងពិធីខាងលើលោក រដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងមន្ត្រីក្រោមឪវាទ បានអញ្ជើញពួនភ្នំខ្សាច់ រាប់បាត វេប្រគេនទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ ដើម្បីឧទិ្ទសកុសលបួងសួងដល់ វិញ្ញាណក្ខ័ន្ធបុព្វការីជន ដែលបានបាត់បង់ជីវិត មកទទួលនូវកុសល ផលបុណ្យ និងបានទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លៀតឡើយ។ជាពិសេសបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុសក្តិសិទ្ធទាំងឡាយ ប្រទានពរជ័យ សិរីសួស្តី បវរមហាប្រសើរ សិរីមង្គល វិបុលសុខ គ្រប់ប្រការ ថ្វាយព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុន្នី សម្តេចព្រះវរាជមាតាជាតិ នរោត្តម មុន្នីនាថ សីហនុ និងជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ទាំងអស់ ទទួលបាននូវព្រះសុខភាពល្អ កម្លាំងកាយមាំមួន ដើម្បីបន្តបំពេញភារកិច្ចឲ្យទទួលបានភាពជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិ
និងប្រជាពលរដ្ឋ។

ដោយឡែកបន្ទាប់ពីធីសួត្រមន្តរាប់បាតហើយនោះលោករដ្ឋមន្ត្រី វេង សាខុន បានជួបសំណេះសំណាលជាមួយមន្ត្រីក្រោមឳវាទរបស់ខ្លួនប្រកបដោយ
មនោសញ្ចេតនាកក់ក្តៅនិងរីយរាយ។

ជាមួយគ្នានោះលោរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់មន្ត្រីទាំងអស់បន្តសាមគ្គីភាពល្អ
ដើម្បីបន្តនូវការងារ
ឲ្យបានទទួលជោគជ័យឆ្លើយតបទៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។