តើ​មុខសញ្ញា​គ្រោះថ្នាក់​អ្វី​ខ្លះ​ដែល​អ្នក​អ្នក​ម្តាយ​គួរ​ដឹង​ពេល​មាន​ផ្ទៃពោះ​?

តើ​មុខសញ្ញា​គ្រោះថ្នាក់​អ្វី​ខ្លះ​ដែល​អ្នក​អ្នក​ម្តាយ​គួរ​ដឹង​ពេល​មាន​ផ្ទៃពោះ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ មានមុខ​សញ្ញា​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ដឹង ព្រោះ​វា​ជា​មុខសញ្ញា​គ្រោះថ្នាក់​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​កូន​ក្នុងផ្ទៃ និង​អ្នក​។ ដូចនេះ​តើ​មាន​មុខសញ្ញា​អ្វី​ខ្លះ​ទៅ​?

ក្អួត​ខ្លាំង​
ការ​ក្អួត​គឺជា​ការ​ចាញ់កូន​ធម្មតា​របស់​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​ប្រសិនជា​អ្នក​ក្អួត​ខ្លាំង​ខុសពី​ធម្មតា ហើយ​មិន​អាច​ញ៉ាំ​ទឹក និង​បត់ជើង​តូច​បាន នោះ​អ្នក​ត្រូវតែ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ វា​នឹង​អាច​ធ្វើឲ្យ​អ្នក​បាត់បង់​ជាតិ​ទឹកក្នុង​ខ្លួន​កាន់តែច្រើ​ន ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ និង​សុខភាព​អ្នក​បាន​។​

ឈឺ​ផ្នែក​ខាងក្រោម​នៃ​ពោះ​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ហើយ​ឈឺពោះ​ផ្នែក​ខាងក្រោម​ខ្លាំង នោះ​អ្នក​ត្រូវតែ​ទៅ​ពិនិត្យ​ជា​បន្ទាន់ ព្រោះ​បើ​អ្នក​ទុក​យូរ អ្នកនឹង​អាចមាន​គ្រោះថ្នាក់​ដែល​នឹកស្មាន​មិន​ដល់​។​

ឈឺ​ក្បាល​ខ្លាំង​
ការឈឺ​ក្បាល​គឺ​ជា​រឿង​ធម្មតា​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ដំបូង ប៉ុន្តែ​ប្រសិន​ជា​ដល់​ដំណាក់កាល​ពាក់កណ្តាល ឬ​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ អ្នក​បែរ​ជា​ឈឺក្បាល​ខ្លាំង ហើយ​មុខ និង​ដៃ​មាន​អាការៈ​ហើម​ខ្លាំង អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​ជាបន្ទាន់ ព្រោះ​អ្នក​ប្រហែល​ជា​កំពុងតែ​ឆ្លង​ជំងឺ​អ្វី​ម្យ៉ាង​ហើយ​។​

កូន​ធ្វើ​ចលនា​តិច​
ប្រសិន​ជា​កូន​មិន​បាន​កម្រើក​នៅក្នុង​ពោះ​អ្នក​ចំនួន​មួយ​ម៉ោង សូម​អ្នក​កុំ​ទាន់​ភ័យ អ្នក​អាច​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់​មួយ​កែវ ឬ​អ្នក​អាច​សម្រាក​ចំនួន​កន្លះ​ម៉ោង នោះ​កូន​នឹង​ចាប់ផ្តើម​កម្រើក​ឡើង​វិញ ប៉ុន្តែ​បើ​កូន​នៅតែ​មិន​កម្រើក នោះ​អ្នក​អាច​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យមើល​កូន​ក្នុង​ផ្ទៃ​បាន ព្រោះ​បើ​ទុក​យូរ វា​អាច​មាន​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​អ្នក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។