ម្តាយ​សុខចិត្ត​ធ្វើអត្តឃាត ដើម្បី​ជួយ​កូនប្រុស​ ​

6 Videos


​ម្តាយ​ជនជាតិ​ចិន​ម្នាក់​ដែល​ទើប​ធ្វើអត្តឃាត​កាលពីពេល​ថ្មីៗ​នេះ ដើម្បី​ទទួលបាន​ប្រាក់​ធានារ៉ាប់រង ត្រូវបាន​គេ​រាយការណ៍​ថា ការសម្រេចចិត្ត​នេះ​គឺ​ខុស​ទាំងស្រុង បន្ទាប់ពី​គេ​រកឃើញថា ប័ណ្ណធានា​រ៉ាប់រង​នេះ​អស់​សុពលភាព​យូរ​មកហើយ ។​ ​ម្តាយ​វ័យ ៦៣ ឆ្នាំ​រូបនេះ​បាន​ស្លាប់​ដោយសារតែ​លោត​ចុះ​ពី​អគារ​ជាន់​ទី ៩ ដែលជា​ទីលំនៅ​កូនប្រុស​ក្នុង​តំបន់ Shenzhen ហើយ​គេ​បានដឹងថា ពាក្យសម្តី​អ្នកស្រី​ចុងក្រោយ​បាន​និយាយថា ម៉ាក​មិន​អី​ទេ ហើយ​ម៉ាក​នឹង​ជួយ​រកប្រាក់​ដែល​កូន​ត្រូវការ ។​

ម្តាយ​សុខចិត្ត​ធ្វើអត្តឃាត ដើម្បី​ជួយ​កូនប្រុស​ ​

ម្តាយ​សុខចិត្ត​ធ្វើអត្តឃាត ដើម្បី​ជួយ​កូនប្រុស​ ​

​គេ​បានដឹង​ទៀតថា កាលពី​ឆ្នាំ ២០០៥ កូនប្រុស​អ្នកស្រី​ត្រូវបាន​រកឃើញថា​មាន​ជំងឺ Bechterew ដែលជា​ប្រភេទ​ជំងឺ​រលាក​សន្លាក់​បង្កើត​ការឈឺចាប់​ចុក​រួយ ពី ក មក​ឆ្អឹងខ្នង ។យ៉ាងណាក្តី បន្ទាប់ពី​រកឃើញថា ខ្លួន​មាន​ជំងឺ​នេះហើយ គេ​មិនបាន​ប្រាប់​ដល់​ក្រុមគ្រួសារ​ភ្លាមៗ​ទេ ដោយ​ទើបតែ​ប្រាប់ ពេលដែល​ជំងឺ​នេះ​ឈានដល់​ដំណាក់កាល​ចុងក្រោយ កាលពី​ឆ្នាំ ២០១៥ ។ ដោយសារ​តែមាន​រឿងរ៉ាវ​ស្មុគស្មាញ​ជាច្រើន​កើតឡើង​ក្នុង​ជីវិត ទើប​បណ្តាល​ឲ្យ​អ្នកស្រី​មាន​ភាព​ព្រួយបារម្ភ ពិបាកចិត្ត គិត​ខ្លី តែ​អ្នកស្រី​នៅ​ចងចាំ​ពី​ប័ណ្ណធានា​រ៉ាប់រង​ជីវិត​មួយ ។​

ម្តាយ​សុខចិត្ត​ធ្វើអត្តឃាត ដើម្បី​ជួយ​កូនប្រុស​ ​

​កូនប្រុស​អ្នកស្រី​បាន​ប្រាប់ថា មូលហេតុ​ដែល​ម្តាយ​លោក​សុខចិត្ត​ធ្វើអត្តឃាត ព្រោះ​ម្តាយ​លោក​ជឿថា នឹង​អាច​ទទួល​ប្រាក់​សំណង​ប្រមាណ ៤៦,០០០ ដុល្លារ តែ​តាមពិតទៅ​ប័ណ្ណ​នោះបាន​ផុតកំណត់​តាំងពី​ខែវិច្ឆិកា​មកម្ល៉េះ ហើយ​កិច្ចសន្យា​ក៏បាន​បញ្ជាក់ដែរថា នឹងមិន​សង​សំណង​នោះទេ បើ​ស្លាប់​ដោយសារ​ធ្វើអត្តឃាត ។ កូនប្រុស​អ្នកស្រី​ក៏បាន​ប្រាប់​ដែរ​ថា លោក​ពិតជា​ពិបាក​នឹង​ទទួលយក​រឿងរ៉ាវ​អស់ទាំង​នេះ​ណាស់ ហើយ​លោក​សោកស្តាយ​ណាស់​ដែល​លោក​មិន​ស្លាប់​តាំងពី​ដំបូង បើដូច្នោះ ម្តាយ​លោក​ក៏​មិនចាំបាច់​ទទួលយក​រឿង​អស់​ទាំងនេះ​ដាក់ខ្លួន ហើយ​ធ្វើអត្តឃាត​ដែរ ៕

ម្តាយ​សុខចិត្ត​ធ្វើអត្តឃាត ដើម្បី​ជួយ​កូនប្រុស​ ​ម្តាយ​សុខចិត្ត​ធ្វើអត្តឃាត ដើម្បី​ជួយ​កូនប្រុស​ ​

​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)