iOS 9 អាច​សម្អាត Cache ដែល​ស៊ី​ទំហំ​មេម៉ូរី​បាន​ហើយ ជាមួយ​នឹង Tweak នេះ!

កន្លងមក យើងធ្លាប់តែឆ្ងល់ថា ហេតុអ្វីបានជា iPhone ឆាប់ពេញ មេម៉ូរីម្ល៉េះ បើមិនទាន់ទាំង ប្រើកម្មវិធី ឬដាក់ឯកសារ អីច្រើន ផងហ្នឹង។ ចំពោះបញ្ហា នេះដែរ យើងក៏សូម បញ្ជាក់ដែរថា គឺវាមិនបាន ទៅណាទេ តែវា ឆាប់ពេញ ដោយសារតែ ការកើន ឡើងនៃ Cache ដែលកើតឡើង រៀងរាល់ពេល ដែលយើង ប្រើប្រាស់ កម្មវិធីផ្សេងៗ ដូចជា Facebook, YouTube, Instagram​ ជាដើម។

យ៉ាងណាមិញ ចំពោះ Cache អត់បានការនេះ លោកអ្នក ក៏អាចលុប សម្អាតវា ចោលបាន ផងដែរ ដើម្បីជួយ សម្រួលអោយ ទំហំមេម៉ូរី សល់កាន់ តែច្រើន ឡើងវិញ​ នឹងអាលអាច ដាក់ឯកសារ ឬក៏ថតរូប ផ្សេងៗ បានដូចដើម។ ហើយដើម្បី អាចលុបវា នៅក្នុង iPhone បាននោះ ខេមបូ សូមណែនាំ អោយអ្នក ទាំងអស់គ្នា តម្លើង Tweak មួយ ជាមុនសិន។ វាមាន ឈ្មោះថា Lautus គឺជា Tweak ទើបនឹង ចេញថ្មីមួយ ដែលមានតួនាទី យ៉ាងសំខាន់ ដែលអ្នក ប្រើប្រាស់ ទូទៅចង់បាន។ វាជាប្រភេទ Tweak ម្យ៉ាង ដែលជួយសម្អាត ឬលុប ឯកសារអត់ បានការ ដោយយើងតែង ហៅថា Junk Files ឬ Cache នោះ បានយ៉ាង មាន ប្រសិទ្ធិភាព តែម្តង។

iOS 9 អាច​សម្អាត Cache ដែល​ស៊ី​ទំហំ​មេម៉ូរី​បាន​ហើយ ជាមួយ​នឹង Tweak នេះ!

ដំណើរការរបស់វា គឺរាល់ពេល ដែលអ្នក សង្កត់ទៅលើ កម្មវិធីណាមួយ តាមរយៈ 3D Touch គឺវានឹងលោត ជម្រើសមួយ ឡើងមកថា Clear Cache ដែលនឹង ប្រតិបត្តិការ លុបសម្អាត Cache ក្នុង iPhone របស់អ្នក ដោយស្វ័យប្រវត្តិ តែម្តង។ និយាយនេះ មិនមែន បានន័យថា គឺសម្រាប់តែ iPhone ដែលមាន 3D Touch ដូចជា iPhone 6s និង 6s Plus នោះទេ ដោយសម្រាប់ ឧបករណ៍ចាស់ៗ ក៏អាចតម្លើងវា ប្រើប្រាស់ បានផងដែរ​ តែគ្រាន់តែ រាងរញ៉េរញ៉ៃបន្តិច ដោយលោកអ្នក​ ត្រូវតម្លើង Tweak ណាមួយផ្សេងទៀត ដូចជា RevealMenu ឬ Forcy ដើម្បីអាច ប្រើប្រាស់ 3D Touch បាន។ ដើម្បីស្វែងយល់ អោយកាន់តែ ច្បាស់នោះ ខេមបូ សូមលើកយក ពីរបៀបតម្លើង Tweak Lautus នេះ នៅលើ iPhone 6s មកបង្ហាញ អោយអ្នក ទាំងអស់គ្នា បានដឹង តែម្តង នឹងអាច អនុវត្តតាមបាន!

វិធីសាស្រ្ត

  • ចូលទៅកាន់ Cydia
    • ត្រង់កន្លែង Search វាយពាក្យ “Lautus”
    • ជ្រើសរើស និងធ្វើការតម្លើង
    • រួចចុងក្រោយ គ្រាន់តែចុចពាក្យ Restart Springboard ជាការស្រេច!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ពេលដែលអ្នក ចុចសង្កត់ ទៅលើបែប 3D Touch ទៅលើ កម្មវិធីណា មួយនោះ វានឹងបង្ហាញ ជម្រើសមួយ (Clear Cache) ឡើងមក តែម្តង ដូចនេះ គ្រាន់តែ អូសម្រាម ទៅលើវា រួចវានឹង ធ្វើការសម្អាត Cache អោយអ្នក​ ដោយស្វ័យ ប្រវត្តិហើយ។ (សម្រាប់កម្មវិធីខ្លះ វាមិនមាន មុខងារ Clear Cache នេះទេ)

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

iOS 9 អាច​សម្អាត Cache ដែល​ស៊ី​ទំហំ​មេម៉ូរី​បាន​ហើយ ជាមួយ​នឹង Tweak នេះ!

  • ដោយ: Mai
  • 2:09 PM, 08 April
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ