សកម្មភាព​ងងឹត​ងងុល​ទាំង 10 ដែល​អ្នក​កំពុង​តែ​បំផ្លាញ​កុំព្យូទ័រ​អ្នក​ដោយ​មិន​ដឹងខ្លួន!

បន្ទាប់ពីមិត្តភក្តិជិតស្និទ របស់យើងនោះ គឺកុំព្យូទ័រហើយ ដែលអាចកំដរ យើងបានគ្រប់ ពេលវេលា ដែលវាអាច អោយយើង រំសាយអារម្មណ៍ បានយ៉ាង ប្រសើរ ដូចជា ការលេងហ្គេម ស្តាប់តន្រ្តី ទស្សនាវីដេអូ និងធ្វើអ្វី ផ្សេងទៀត ដែលអាចជួយ បន្ធូរភាព តានតឹង បានយ៉ាងមាន ប្រសិទ្ធិភាព តែម្តង។ មិនតែប៉ុណ្ណោះ ការសិក្សា ធ្វើការងារផ្សេងៗ ពេលខ្លះក៏ត្រូវ ពឹងផ្អែក ទៅលើកុំព្យូទ័រ ទៀតផងដែរ។ ក៏ប៉ុន្តែ ពេលខ្លះ យើងដូចជា ប្រើប្រាស់វា ហួសដែនកំណត់ បន្តិចហើយ និងមិនសូវជា មើលថែទាំវា អោយបាន ល្អទេ ដែលនេះជា មូលហេតុ ចំបងមួយ ធ្វើអោយវា ឆាប់ខូចបាន។ ខាងក្រោមនេះ ជាទម្លាប់អាក្រក់ សម្ងាត់ទាំង 10 ដែលអ្នក ប្រើប្រាស់ បំផ្លាញកុំព្យូទ័រ របស់ខ្លួន ដោយមិន ដឹងខ្លួន៖

  1. ញ៉ាំអាហារ ខណៈពេលប្រើប្រាស់កុំព្យូទ័រ

មិនថាគេ មិនថាខ្ញុំឡើយ គឺអោយតែ ប្រើប្រាស់ កុំព្យូទ័រម្តងៗ តែងតែមាន អាហារនៅ ជិតជានិច្ច។ យ៉ាងណាមិញ ក្រោយពីបាន ស្រាវជ្រាវរួចមក ទើបកាត់បន្ថយ បានច្រើន មិនសូវជា ធ្វើរឿងបែបនេះ ទៀតទេ។ យ៉ាងណាមិញ ចំពោះមូលហេតុ ដែលនាំអោយ ខូចនោះគឺ ដោយសារតែ កំទេចកំទី ចំណីអាហារ ដែលវាធ្លាក់ ចូលទៅ ក្នុងប្រហោង ក្តារចុច (Keyboard) ធ្វើអោយ គាំងជាប់ ប្រើមិនកើត ហើយបើចំពោះ វត្ថុរាវវិញ អាចកំពប់លើ ធ្វើអោយឆេះ​ ថែមទៀតផង។

សកម្មភាព​ងងឹត​ងងុល​ទាំង 10 ដែល​អ្នក​កំពុង​តែ​បំផ្លាញ​កុំព្យូទ័រ​អ្នក​ដោយ​មិន​ដឹងខ្លួន!

  1. ដោះ USB Flash ចេញដោយមិនបានចុច Eject ត្រឹមត្រូវ

តើប្រិយមិត្តណាខ្លះ នៅតែមានទម្លាប់ ធ្វើបែប នេះទៀត ដូចជា ទម្លាប់ដកខ្សែ USB ឬក៏ Flash ចេញពីកុំព្យូទ័រ ភ្លាមៗតែម្តង ដោយមិនបាន ធ្វើការបិទ មុខងារ របស់វា សិននោះទេ។ ដូចនេះ ប្រសិនបើ អ្នកកំពុងតែ ធ្វើដូច្នេះនោះ សូមកាត់បន្ថយ ឬក៏បញ្ឈប់ វាភ្លាម ព្រោះថា វានឹងប៉ះ ពាល់ដល់ Driver របស់ USB ហើយពេលខ្លះ ពេលវាកំពុង ដំណើរការ វានឹង ធ្វើអោយ ឯកសារខូច មិនអាចបើក បានឡើយ។

សកម្មភាព​ងងឹត​ងងុល​ទាំង 10 ដែល​អ្នក​កំពុង​តែ​បំផ្លាញ​កុំព្យូទ័រ​អ្នក​ដោយ​មិន​ដឹងខ្លួន!

  1. ភ្លេច រឺមិនចង់អាប់ដេត Software

សម្រាប់ប្រិយមិត្ត ដែលកំពុងតែប្រើប្រាស់ Windows 8/ 8.1 និង 10 សូមមេត្តា បើក Auto Update ដើម្បី​ទទួលបាន កំណែអាប់ដេត ថ្មីៗជានិច្ច។ កំណែអាប់ដេតនេះ វាមិនអត់ ប្រយោជន៍ឡើយ ពោលអ្នក នឹង ទទួលបាន មុខងារថ្មីៗ ទទួលបាន ដំណោះស្រាយ នានា ហើយវាក៏ជួយ អោយកុំព្យូទ័រ យើង​មាន​សុវត្ថិភាព ផងដែរ។ វាខុសគ្នា ពីទូរស័ព្ទ ដែលមុននឹង អាប់ដេត អ្វីមួយ យើងត្រូវពិចារណា ​អោយច្បាស់​សិន។

  1. សាកថ្ម 24 ម៉ោង ក្នុងមួយថ្ងៃ

ក្បួននៃការប្រើប្រាស់ អោយបានត្រឹមត្រូវនោះគឺ នៅពេលដែល សាកថ្មពេញហើយ សូមដកឆ្នាំង សាកចេញសិន ហើយនៅ ពេលអស់ សឹមសាកទៀត។ ធ្វើ​ដូច្នេះ ដើម្បីការពារ កុំអោយថ្មយើង ធ្លាក់ចុះ ថាមពល មិនអាច ប្រើប្រាស់ បានយូរ។ រឺមួយអ្នក ក៏អាច​ដោត​ឌុយ ចូលកុំព្យូទ័រ ហើយដោះថ្ម ចេញក៏បាន ដោយយើង ប្រើប្រាស់ភ្លើង ភ្ជាប់វិញ ជំនួសអោយ ​ការប្រើថ្ម ក៏មិន អីដែរ។

សកម្មភាព​ងងឹត​ងងុល​ទាំង 10 ដែល​អ្នក​កំពុង​តែ​បំផ្លាញ​កុំព្យូទ័រ​អ្នក​ដោយ​មិន​ដឹងខ្លួន!

  1. ដាក់កុំព្យូទ័រនៅលើពូក រឺរបស់ទន់ៗ

លើកលែងតែ Macbook របស់ Apple និងកុំព្យូទ័រផ្សេងៗទៀត ដែលមានរន្ធ បញ្ចេញខ្យល់ នៅបាតខាងក្រោម ទើបអាច ដាក់លើពូក ឬរបស់ទន់ៗបាន តែបើ ក្រៅពីនេះ សូមបញ្ឈប់ សកម្មភាពបែប នេះភ្លាម។ មូលហេតុនោះគឺ នៅពេល ដែលអ្នក ទុកកុំព្យូទ័រ យួរដៃនៅ លើពូក រឺខ្នើយ វានឹង ទប់ប្រហោង ខ្យល់របស់ កុំព្យូទ័រ ដែល​ធ្វើ​អោយ ឆាប់ឡើងកំដៅ។ នៅពេលនោះ កង្ហារ របស់កុំព្យូទ័រ និងព្យាយាមបក់ ដើម្បីបន្ថយកំដៅ កាន់តែ​ខ្លាំង ហើយមិន យូរទេ កុំព្យូទ័រនឹង ឆាប់ខូច ជាក់ជា មិនខាន។

សកម្មភាព​ងងឹត​ងងុល​ទាំង 10 ដែល​អ្នក​កំពុង​តែ​បំផ្លាញ​កុំព្យូទ័រ​អ្នក​ដោយ​មិន​ដឹងខ្លួន!

  1. មិនដែលបិទបើកកុំព្យូទ័រ (Reboot ឬ Restart)

ឧទាហរណ៍ ដូចជាអ្នក បើកភ្នែក 24h អញ្ចឹង ហើយសម្រាប់ កុំព្យូទ័រវិញ ក៏ត្រូវការពេល ដើម្បីសម្រាកដែរ ដូចនេះ អ្នកគប្បី ត្រូវបិទបើក កុំព្យូទ័រ របស់អ្នក យ៉ាងហោចណាស់ ក៏មួយថ្ងៃ មួយដងដែរ មិនត្រូវ គ្រាន់តែ Sleep រឺ​បិទអេក្រង់ ចោលនោះទេ។ នៅពេល ដែលយើង បិទបើកកុំព្យូទ័រ វានឹង ជួយអោយ កុំព្យូទ័រ​អាច ដំណើរ​ការ បានលឿន ជាងមុន ហើយក៏ ដូចជាជួយ អោយកុំព្យូទ័រ បានសម្រាក ផងដែរ។

  1. នៅពេលដែល កំពប់ទឹកពីលើកុំព្យូទ័រ ទុកវាចោល ដោយមិនខ្វល់

យើងសូមដាក់ បំរាមដល់អ្នកទាំងអស់គ្នាថា ប្រសិនបើ មានករណី បានធ្វើ អោយទឹក កំពប់ធ្លាក់ ទៅលើកុំព្យូទ័រ ចូលម៉ាស៊ីន សូមនាំ វាយកទៅ ជួបជាង អោយកាន់ តែឆាប់ កាន់តែល្អ មុនពេល វាធ្វើអោយ គ្រឿងគ្រៅ កុំព្យូទ័រអ្នក រលួយ។ ហាមទុកចោល រឺក៏យកទៅ ហាលថ្ងៃ អោយសោះ ជាងនឹងជួយ ដោះផ្លុំ សំអាត សំងួត អោយយើងហើយ។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

សកម្មភាព​ងងឹត​ងងុល​ទាំង 10 ដែល​អ្នក​កំពុង​តែ​បំផ្លាញ​កុំព្យូទ័រ​អ្នក​ដោយ​មិន​ដឹងខ្លួន!

  1. ការបើក Tab ច្រើននៅក្នុងកម្មវិធី Firefox ឬ Chrome

អ្នកប្រើប្រាស់ មួយចំនួន មានទម្លាប់មួយ គឺចូលចិត្តបើក Tab វេបសាយច្រើន នៅលើកម្មវិធី Firefox, Chrome, Safari … ខ្ញុំក៏ស្ថិតក្នុង ចំណោមនោះដែរ។ តែនៅ ពេលនេះ ឈប់ហើយ ព្រោះបាន ស្រាវជ្រាវឃើញថា វាអាចនឹង ធ្វើអោយ កុំព្យូទ័រ របស់យើង ចំណាយរ៉េមច្រើន​ និងអាចដើរ យឺតបាន។ ដូចនេះ ប្រសិនបើ​ Tab នោះវា មិនសំខាន់ទេ សូមបិទវា រឺអាច Bookmark ដើម្បីមើល ពេលក្រោយបាន។

សកម្មភាព​ងងឹត​ងងុល​ទាំង 10 ដែល​អ្នក​កំពុង​តែ​បំផ្លាញ​កុំព្យូទ័រ​អ្នក​ដោយ​មិន​ដឹងខ្លួន!

  1. មិនដែលខ្វាយខ្វល់ពី ដំណើរការរបស់ម៉ាស៊ីន

ប្រសិនបើអាច គួរតែស្វែងយល់បន្តិច ទៅលើដំណើរការ កម្មវិធីក្នុងកុំព្យូទ័រ របស់អ្នក ដោយយក Mouse  រំកិលទៅ ផ្នែករបា ខាងក្រោម > ចុច Mouse ខាងស្តាំ (Right click) > Task manager និងពិនិត្យមើលថា តើកម្មវិធីណា វាប្រើប្រាស់ ម៉េម៉ូរី រឺស៊ីភីយូ ច្រើនជាងគេ? សូមធ្វើ បែបនេះ នៅពេលដែល អ្នក មាន អារម្មណ៍ថា កុំព្យូទ័រអ្នក យឺត រឺគាំង ដោយមិនដឹង មូលហេតុ ងាយស្រួល បិទ​កម្មវិធី ទាំងនោះ ចោល។

សកម្មភាព​ងងឹត​ងងុល​ទាំង 10 ដែល​អ្នក​កំពុង​តែ​បំផ្លាញ​កុំព្យូទ័រ​អ្នក​ដោយ​មិន​ដឹងខ្លួន!

  1. មិនដែល រក្សាទុកឯកសារសំខាន់ នៅកន្លែងផ្សេងទៀត

នេះគ្រាន់តែករណីមួយផ្សេងទៀត តែអ្នកក៏គួរ តែដឹង ផងដែរ។ ឧទាហរណ៍ថា កុំព្យូទ័រ របស់អ្នក នៅសុខៗ ស្រាប់តែខូច រឺក៏ចោរលួច កុំព្យូទ័រអ្នកបាត់ តើអ្នកនឹង ធ្វើដូចម្តេច? អ្នកគួរតែ មានដុំ Hard disk មួយសម្រាប់ផ្ទុក ឯកសារ សំខាន់ រឺក៏រក្សា ទិន្នន័យអ្នក នៅលើអាកាស (Cloud) ជាមួយនឹង Google Drive, Dropbox និង One Drive ជាដើម ដែលវាមាន សុវត្ថិភាពខ្ពស់ ហើយក៏ឥត គិតថ្លៃដែរ។

សកម្មភាព​ងងឹត​ងងុល​ទាំង 10 ដែល​អ្នក​កំពុង​តែ​បំផ្លាញ​កុំព្យូទ័រ​អ្នក​ដោយ​មិន​ដឹងខ្លួន!

សរុបសេចក្តីមក ការប្រើប្រាស់ កុំព្យូទ័រជារឿងមួយ ដ៏ងាយស្រួលទេ តែអ្វីដែល លំបាកនោះ គឺយើងត្រូវចាំបាច់ ចេះថែរក្សាវា ទើបវាអាច អោយយើង ប្រើប្រាស់បាន យូរអង្វែង។ ហើយចុង ក្រោយនេះ យើងក៏សង្ឃឹមថា អ្នកទាំង អស់គ្នា អាចនឹង ផ្លាស់ប្តូរ ទម្លាប់មិនល្អ ដែលបាន រៀបរាប់ពី ខាងលើ នេះបាន ដើម្បីជួយអោយ កុំព្យូទ័រ របស់យើង មានអាយុយូរ ហើយក៏ដើម្បីជា អត្ថប្រយោជន៍ សម្រាប់យើង ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

សកម្មភាព​ងងឹត​ងងុល​ទាំង 10 ដែល​អ្នក​កំពុង​តែ​បំផ្លាញ​កុំព្យូទ័រ​អ្នក​ដោយ​មិន​ដឹងខ្លួន!

  • ដោយ: Mai
  • 3:02 PM, 08 April
  • ប្រភព: Super Compressor
  • Tag: ចំណេះដឹងទូទៅ