ការងារ​មិន​គួរ​ឲ្យ​ជឿ​របស់​ មេដឹកនាំ​កំពូលៗ និង មហាសេដ្ឋី​ល្បីៗ​នៅ​លើ​ពិភពលោក​កាល​ពី​នៅ​ក្មេង

១) លោក​ស្រី Hillary Clinton ធ្វើ​ការងារ​ជា​អ្នក​ប្រឹក្សា​យោបល់​ប្រចាំ​សួន​ក្មេង​លេង ៖ លោក​ស្រី Hillary Clinton បាន​សរសេរ​ក្នុង​សៀវភៅ​របស់​លោក​ស្រី Hard Choices ថា​ការងារ​ដែល​លោក​ស្រី​ធ្វើ​ហើយ​ទទួល​បាន​ប្រាក់​ខែ​ដំបូង​គឺ ជា​អ្នក​ប្រឹក្សា​យោបល់​ជាមួយ​បុគ្គលិក ១៣ នាក់​ផ្សេង​ទៀត​ប្រចាំ​សួន​កម្សាន្ត​របស់​ក្មេងៗ នៅ​ជិត​ផ្ទះ​របស់​លោក​ស្រី។

២) លោក Donald Trump ធ្វើ​ការងារ​ជា​ក្មេង​រើស​សំបក​ដប ៖ បច្ចុប្បន្ន​លោក Donald Trump គឺ​ជា​មហាសេដ្ឋី​អចលនទ្រព្យ និង ជា​បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​។ ទោះ​បី​ជា​លោក​បាន​កើត​ក្នុង​គ្រួសារ​អ្នក​មាន​ក៏​ដោយ កាល​ពី​នៅ​ក្មេង​ឪពុក​របស់​លោក​បាន​នាំ​លោក​ទៅ​កាន់​ការដ្ឋាន​សំណង់​មួយ​កន្លែង​ ដើម្បី ឲ្យ​លោក​ដើរ​រើស​សំបក​ដប​សូដា​យក​ទៅ​លក់​ដើម្បី រក​លុយ។ លោក Donald Trump ប្រាប់​ទស្សនាវដ្តី Forbes ថា​ឪពុក​លោក​ចង់​បង្រៀន​លោក​ពី​តម្លៃ​នៃ​លុយ និង​រៀន​ពី​របៀប​នៃ​ការ​បង្កើត​លុយ។

៣) លោក Bernie Sanders ធ្វើ​ការងារ​ជា​ ជាង​ឈើ​និង អ្នក​ថត​ភាព​យន្ត​ឯកសារ ៖ បច្ចុប្បន្ន​លោក Bernie Sanders គឺ​ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឆ្នាំ ១៩៦៤ លោក​ជា​សមាជិក​ចលនា​សិទ្ធិមនុស្ស​ក្នុង​តំបន់​ ហើយ​ធ្វើ​ធ្វើ​ជា​ជាង​ឈើ និង ជា​អ្នក​ផលិត​ភាព​យន្ត​ឯកសារ​មុន​ពេល​ជាប់​ឆ្នោត​ជា​អភិបាល​ក្រុង Burlington រដ្ឋ Vermont នៅ​ឆ្នាំ ១៩៨១។

៤) លោក Mark Cuban ធ្វើ​ជា​អ្នក​លក់​ថង់​សម្រាប់​ដាក់​សំរាម ៖ បច្ចុប្បន្ន​លោក Mark Cuban គឺ​ជា​មហាសេដ្ឋី​សហគ្រិន​មួយ​រូប​នៅ​សហរដ្ឋ​អាមេរិក។ នៅ​ពេល​លោក​មាន​អាយុ ១២ ឆ្នាំ​ ឪពុក​របស់​លោក​ប្រាប់​លោក​ថា​គួរ​តែ​ចេះ​រក​ការងារ​ធ្វើ គាត់​ក៏​បាន​សម្រេច​ ដើរ​លក់​ថង​សម្រាប់​ដាក់​សំរាម​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។

៥) លោក Lloyd Blankfein ជា​អ្នក​លក់​អាហារ​សម្រន់​ក្នុង​កីឡដ្ឋាន Yankee Stadium ៖ សព្វ​ថ្ងៃ​លោក Lloyd Blankfein គឺ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Goldman Sachs ហើយ​លោក​គឺ​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​បំផុត​លើ​ផ្សារ​ភាគហ៊ុន Wall Street។

៦) លោក Richard Branson ធ្វើ​ការងារ​ជា​អ្នក​បង្កាត់​ពូជ​សត្វ​ចិញ្ចឹម និង បង្កាត់​ពូជ​ដើម​ឈើ ៖ លោក Richard Branson បច្ចុប្បន្ន​គឺ​ជា​មហាសេដ្ឋី​សហគ្រិន និង ជា​ស្ថាបនិក​ក្រុមហ៊ុន Virgin Group។ លោក Richard Branson រៀប​រាប់​ថា​នៅ​ក្នុង​វ័យ ១១ ឆ្នាំ​លោក​និង​មិត្តភ័ក្តិ​បាន​ចាប់​ផ្តើម​រៀន​បង្កាត់​ពូជ​សត្វ​ចិញ្ចឹម​ហើយ​បាន​លក់​វា​ទៅ​ឲ្យ​មិត្ត​រួម​ថ្នាក់​របស់​លោក។

៧) លោក Warren Buffett ធ្វើ​ជា​អ្នក​លក់​កាសែត ៖ លោក Warren Buffett គឺ​ជា​មហាសេដ្ឋី​លំដាប់​កំពូល​មួយ​រូប​របស់​ពិភពលោក ដោយ​លោក​គឺ​ជា​ប្រធាន និង នាយក​ប្រតិបត្តិ​ផ្សារ​ភាគហ៊ុន Berkshire Hathaway លោក​មាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ដល់​ទៅ ៦១,២ ពាន់​លាន​ដុល្លារ។ នៅ​ក្នុង​វ័យ ១៣ ឆ្នាំ​លោក​បាន​ចំណាយ​ពេល​នា​ព្រឹក​ព្រលឹម​ដើរ​លក់​កាសែត The Washington Post ហើយ​នៅ​ឆ្នាំ​ដដែល​នោះ​លោក​បាន​វិនិយោគ​ប្រាក់​ចំនួន ១២០០ ដុល្លារ​ដែល​លោក​សន្សំ​បាន​ទៅ​លើ​ដី​កសិដ្ឋាន​មួយ​កន្លែង​ដែល​មាន​ទំហំ ៤០ ហិតា។

៨) លោក Barack Obama ធ្វើ​ជា​អ្នក​លក់​ការ៉េម ៖ សព្វ​ថ្ងៃ​លោក Barack Obama គឺ​ជា​ប្រធានាធិបតី​អាមេរិក។ ក្នុង​វ័យ​ជា​យុវជន​លោក​បាន​ធ្វើ​ការងារ​ជា​អ្នក​លក់​ការ៉េម​ឲ្យ​ក្រុមហ៊ុន Baskin Robbins។

៩) លោក Michael Dell ធ្លាប់​ធ្វើ​ជា​អ្នក​លាងចាន ៖ លោក Michael Dell គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន Dell Inc ដោយ​លោក​ជា​ប្រធាន​និង​នាយក​ប្រតិបត្តិ​ទៀត​ផង លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជា ១៨,៧ ពាន់​លាន​ដុល្លារ។ នៅ​ក្នុង​វ័យ ១២ ឆ្នាំ​លោក Michael Dell ធ្លាប់​ធ្វើ​ជា​ក្មេង​លាង​ចាន​ឲ្យ​ភោជនីយដ្ឋាន​ចិន​ក្នុង​ស្រុក​មួយ។

១០) លោក Jeff Bezos ធ្វើ​ការងារ​ជា​អ្នក​ដុត​នំ​ឲ្យ​ក្រុមហ៊ុន McDonald ៖ លោក Jeff Bezos គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អនឡាញ​ដ៏​ធំ​នៅ​លើ​ពិភពលោក Amazon បច្ចុប្បន្ន​លោក​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល​ជា ៤៦,៧ ពាន់​លាន​ដុល្លារ។ កាល​ពី​យុវវ័យ​លោក​បាន​ចំណាយ​ពេល​រដូវ​ក្តៅ​ធ្វើ​ការ​ងារ​ជា​អ្នក​ដុត​នំ​ឲ្យ​ក្រុមហ៊ុន McDonald។

១១) លោក Michael Bloomberg ធ្វើ​ការងារ​នៅ​កន្លែង​ចត​រថយន្ត ៖ លោក​មហាសេដ្ឋី Michael Bloomberg ស្ថាបនិក​គេហទំព័រ​ផ្សារហ៊ុន Bloomberg បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជា ៣៨,១ ពាន់​លាន​ដុល្លារ លោក​ធ្វើ​ការងារ​ជា​ក្មេង​ចាំ​យាម​កន្លែង​ចត​រថយន្ត​ដើម្បី​យក​ប្រាក់​សិក្សា៕

ប្រភព៖thebnews

  • ការងារ​មិន​គួរ​ឲ្យ​ជឿ​របស់​ មេដឹកនាំ​កំពូលៗ និង មហាសេដ្ឋី​ល្បីៗ​នៅ​លើ​ពិភពលោក​កាល​ពី​នៅ​ក្មេង已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ជីវិតនិងសង្គម
Tags: