រួមភេទបាន ៤៥ នាទី ហេតុអ្វីត្រូវនោមចេញ?

ការបទជើងតូចបន្ទាប់ពីរួមភេទរួច អាចជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ដែលប៉ះពាល់ដល់សុខមាលភាពរាងកាយ។ រន្ធគូថនៅជិតនឹងទ្វារមាស មានន័យថា បាក់តេរីនៅក្នុងរន្ធគូថអាចឆ្លងចូលទៅទ្វារមាសបានយ៉ាងងាយ។ ជាពិសេសការជ្រៀតចូលអាអូនតូច អាចនាំបាក់តេរីមួយចំនួនទៅក្នុងទ្វារមាស បាន។ 
 
រួមភេទបាន ៤៥ នាទី ហេតុអ្វីត្រូវនោមចេញ?
ការជ្រាបចូល និងប្រមូលផ្តុំរបស់បាក់តេរីនៅក្នុងបំពងនោម ធ្វើឲ្យកើតមានហានិភ័យនៃការឆ្លងមេរោគក្នុងប្លោកនោម។ ជាការពិតណាស់ ការប្រមូលផ្តុំនៃការឆ្លងមេរោគក្នុងផ្លូវបង្ហូរនោមភាគច្រើនកើតមានចំពោះស្ត្រី។ ដូច្នេះ ដើម្បីការពារបញ្ហានេះ អ្នកគួរតែនោមភ្លាមក្រោយពីរួមភេទរួច។
ក្រុមគ្រូពេទ្យបានផ្តល់ដំបូលន្មានថា អ្នកគួរតែនោមបន្ទាប់ពីការរួមភេទបាន ៤៥ នាទី ដើម្បីបណ្តេញភាគល្អិតមិនល្អដែលកើនឡើងក្នុងពេលរួមភេទ។
លើសពីនេះទៅទៀត អ្នកអាចការពារនឹងការឆ្លងមេរោគទាំងអស់ និងជំងឺកាមរោគ ដោយប្រើប្រាស់ស្រោមអនាម័យ។
វិធីមួយទៀត ដើម្បីទប់ស្កាត់ការឆ្លងមេរោគក្នុងផ្លូវបង្ហូរនោម និងការពារសុខភាពរបស់អ្នកត្រូវរក្សាអនាម័យផ្ទាល់ខ្លួនឲ្យបានល្អ មុន និងក្រោយពេលរួមភេទ។ ស្ត្រីអាចលាងសម្អាតទ្វារមាសជាមួយនឹងទឹក បន្ទាប់ពីការរួមភេទត្រូវបានបញ្ចប់៕
ដោយ៖ Senghong
ប្រភព៖ myilifestyle

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!