​បទ​ចម្រៀង​ “​អា​មុំ​ប៉ុ​ម​ប៉ិត​”​ និង​ បទ​“​សង្សារ​ខ្ញុំ​ច​រិ​កបាន​”​ ត្រូវ​ក្រសួង​វប្បធម៌​ហាម​ចាក់​ផ្សាយ​

​ភ្នំពេញ​៖​ មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់​ប្រាប់​ប្រភព​ព័ត៌មាន​ថា​ ក្រសួង​បាន​និង​កំពុង​ត្រួតពិនិត្យ​លើ​បទ​ចំរៀង​២​បទ​ គឺ​បទ​ “​អា​មុំ​ប៉ុ​ម​ប៉ិត​”​ បកស្រាយ​ដោយ​ នាយ​ពាក់​មី​ របស់​ផលិតកម្ម​ថោ​ន​ និង​ បទ​“​សង្សារ​ខ្ញុំ​ច​រិ​កបាន​”​ បកស្រាយ​ដោយ​លោក​ សុគន្ធ​ ដេ​វិ​ដ​ របស់​ផលិតកម្ម​នេត្រា​ បន្ទាប់​មានការ​រិះគន់​ជា​ហូរហែ​ថា​ មាន​ភាព​អាសអាភាស​ហួសហេតុ​ ។​

​លោក​ចំរើន​ វត្ថា​ទទួល​បន្ទុក​ប្រតិកម្ម​រហ័ស​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់​ថា​ នៅ​ពេល​នេះ​បទ​ចម្រៀង​ចំនួន​ពីរ​បទ​ ក៏​ត្រូវ​បាន​បិទ​មិន​ឲ្យ​មានការ​ផ្សាយ​ជា​បន្ត​ទៀត​ឡើយ​។​ ដោយ​បទ​ទាំងនោះ​រួម​មាន​បទ​ “​អា​មុំ​ប៉ុ​ម​ប៉ិត​”​ និង​ បទ​“​សង្សារ​ខ្ញុំ​ច​រិ​កបាន​”​ ដែល​មាន​អត្ថន័យ​ និង​រូបភាព​ខ្វះ​ក្រមសីលធម៌​ និង​មាន​លក្ខណៈ​អាសអាភាស​។​ បទ​ចម្រៀង​ សង្សារ​ខ្ញុំ​ច​រិ​កបាន​ គឺ​បាន​រំលោភ​ នឹង​ការ​ហាមឃាត់​ របស់​ក្រសួង​ដែល​មិន​ឲ្យ​ មានការ​ផលិត​តាំងពី​ដំបូង​ ដូច្នេះ​ក្រសួង​នឹង​អនុវត្តន៍​ ទៅ​តាម​អនុ​ក្រឹ​ត​លេខ​៦៣​ និង​ដកហូត​បទ​ចម្រៀង​នេះ​ រួម​ទាំង​ផាកពិន័យ​ជាដើម​ ៕​

ប្រភព៖ beta.nokorwatnews

  • ​បទ​ចម្រៀង​ “​អា​មុំ​ប៉ុ​ម​ប៉ិត​”​ និង​ បទ​“​សង្សារ​ខ្ញុំ​ច​រិ​កបាន​”​ ត្រូវ​ក្រសួង​វប្បធម៌​ហាម​ចាក់​ផ្សាយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:កំសាន្ត
Tags: