កូន​ញ៉ាំ​អាហារ​ទាំងនេះ​នឹង​មាន​ខួរក្បាល​ដែល​ឆ្លាត​

កូន​ញ៉ាំ​អាហារ​ទាំងនេះ​នឹង​មាន​ខួរក្បាល​ដែល​ឆ្លាត​

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ម្តាយ​គ្រប់​រូប​សុទ្ធ​តែ​សង្ឃឹម​ចង់ឲ្យ​កូន​មាន​ខួរក្បាល​ដែល​ឆ្លាត​មួយ ព្រោះ​វា​ជា​គន្លឹះ​សំខាន់​ក្នុង​ការជួយ​ឲ្យ​កូនរីកចម្រើន​ទៅ​មុខ និង​មាន​អនាគត​ដែល​ភ្លឺស្វាង​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​ពី​អាហារ​មួយចំនួន​ដែល​អាច​ធ្វើឲ្យ​កូន​មាន​ខួរក្បាល​ឆ្លាតបាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ត្រី​
នៅក្នុង​ត្រី​មាន​កាលស្យូម ប្រូតេអ៊ីន និង​វីតាមីន​B2​ខ្ពស់​ណាស់ ម្យ៉ាងទៀត​វា​ក៏​មាន​DHA​ច្រើន​ដែរ ដូចនេះ​ក្រោយពេល​ដែល​កូន​ញ៉ាំ​ត្រី​រួច វា​នឹង​អាច​ជួយ​ធ្វើឲ្យ​ខួរក្បាល​កូនលូតលាស់​បានល្អ នោះ​កូន​នឹង​ឆ្លាត​។​

ពង​មាន់​
នៅក្នុង​ពងមាន់​មាន​សារធាតុចិញ្ចឹម​ជាច្រើន រួម​ជាមួយ​សារធាតុ​មួយចំនួន​ទៀត​ដែល​អាច​ធ្វើឲ្យ​កោសិកានៃ​ខួរក្បាល​កូនលូតលាស់​បា​ន​ល្អ ថែម​ទាំង​អាច​បង្កើន​ការចងចាំ​របស់​កូន​បាន​ទៀត​ផង​។​

ពពួក​សណ្តែក​
នៅក្នុង​ពពួក​សណ្តែក​ទាំងនោះ​មាន​ប្រូតេអ៊ីន ជាតិ​រ៉ែ វីតាមីន និង​សារធាតុ​ដទៃ​ជាច្រើន​ទៀត​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​កូន​អាច​មាន​ខួរក្បាល​ដែល​ឆ្លាត​មួយ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​នឹង​អាច​មាន​ខួរក្បាល​មួយ​ដែល​មិនឆាប់​ភ្លេច​ឡើយ ដូចនេះ​អ្នក​អាច​ឲ្យ​កូន​ពិសារ​តៅ​ហ៊ូ ឬ​សណ្តែក​ផ្សេងៗ​បាន​។​

ស្រូវ​សាលី​
ក្រោយពេល​ដែល​កូន​ពិសារ​ស្រូវ​សាលី​នេះ​រួច វា​នឹង​ជួយ​ធ្វើឲ្យ​កូន​មាន​ប្រាជ្ញា​ឆ្លាត​វៃ ដោយសារតែ​នៅក្នុង​នោះ​មាន​វីតាមីន ប៉ូ​តា​ស្យូម និង​សារធាតុ​ដទៃទៀត ហើយ​នៅពេល​ដែល​កូន​ញ៉ាំ​ស្រូវ​សាលី អ្នក​អាចឲ្យ​គេ​ញ៉ាំ​ជាមួយ​ទំពាំងបាយជូរ​ក្រៀម ផ្លែ​ប៉ោម ឬ​ទឹកឃ្មុំ ព្រោះ​វា​នឹង​អាច​ជួយ​ឲ្យ​បេះដូង​កូន​ដំណើរការ​បាន​ល្អ​។​

ដំណាប់​សណ្តែកដី​
នៅក្នុង​ដំណាប់​ប្រភេទ​នេះ​មាន​វីតាមីន​A E កាលស្យូម ប៉ូ​តា​ស្យូម ម៉ាញ៉េ​ស្យូម ជាតិ​ដែក និង​ប្រូតេអ៊ីន ដូចនេះ​វា​ជា​អាហារ​ដែល​ជួយ​ខ្លាំង​ក្នុងការ​ធ្វើឲ្យ​ខួរក្បាល​កូនលូតលាស់​បានល្អ ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើឲ្យ​ឆ្អឹង​កូនលូតលាស់​បានល្អ និង​រឹងមាំ​ដូចគ្នា​។​

ទឹកដោះគោ​
នៅក្នុង​ទឹកដោះគោ​នេះ​មាន​ប្រូតេអ៊ីន កាលស្យូម និង​សារធាតុ​ដែល​ខួរក្បាល​ត្រូវការ​ជា​ចាំបាច់ ដូចនេះ​ក្រោយពេល​ដែល​កូន​ញ៉ាំ​រួច ខួរក្បាល​គេ​នឹង​ចាប់ផ្តើម​លូតលាស់​កាន់តែ​ខ្លាំង​ជាង​មុន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។