ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ នៅ​ស្នងការដ្ឋាន​នគរបាល ​ខេត្តកំពត​

ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ នៅ​ស្នងការដ្ឋាន​នគរបាល ​ខេត្តកំពត​

កំពត​ ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កង សុខន អគ្គ​ស្នងការ​រង តំណាង​ឯកឧត្តម​នាយ​ឧត្តមសេនី​យ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ផ្ដាំផ្ញើ ដល់​ស្នងការ ស្នងការ​រង ប្រធាន​ការិយាល័យ និង​មន្ត្រី​សមត្ថកិច្ច ខេត្តកំពត​ទាំងអស់ ត្រូវ​យក​ទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​គ្រឿងញៀន ដោយ​សព្វថ្ងៃ​មានការ​កើន​ឡើង​នូវ​អ្នក​ចែកចាយ និង​អ្នក​ប្រើប្រាស់​ទ្វេដង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កង សុខន បាន​ផ្ដាំផ្ញើ​បែបនេះ​នៅក្នុង​ពិធី​បិទ​សន្ធិបាត បូកសរុប​សភាព​ការណ៍ និង​លទ្ធផល​ប្រតិបត្តិការ​ឆ្នាំ​២០១៥ និង​ផ្សព្វផ្សាយ ទិសដៅ​ឆ្នាំ​២០១៦ របស់​ស្នងការដ្ឋាន​នគ​របាល​ខេត្តកំពត​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦។​

​លោក​ឧត្តមសេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​ឡើង​រាយការណ៍​ជូន​ដល់​គណៈអធិបតី​ អំពី​សភាពការណ៍​ទូទៅ​ទូទាំង​ខេត្តកំពត​នៅក្នុង​ឆ្នាំ​២០១៥ និង​ដើម​២០១៦​នេះ។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កង សុខន អគ្គ​ស្នងការ​រង​បាន​មាន​ប្រសាសន៍ ពាក់​ព័ទ្ធ​នឹង​បទល្មើស​ប្លន់​ប្រដាប់​មានការ​កើន​ឡើង​នៅ​ចុងឆ្នាំ​២០១៥ និង​ដើម​ឆ្នាំ​២០១៦ ជា​ច្រើន​ករណី​នៅក្នុង​ខេត្ត​មួយ​ចំនួន​ដូចជា ​ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ខេត្តកណ្តាល និង​មាន​ខេត្ត​មួយ​ចំនួន​ទៀត​។​ល​។ ដែ​ល​មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​ចំនួន​៣៧​ក្រុម ​មេខ្លោង និង​បក្សពួក​ជិត​២០០​នាក់ ហើយ​បច្ចុប្បន្ន​នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប បាន​ចំនួន​១៩​ក្រុម ឃាត់ខ្លួន​មេខ្លោង និង​បក្សពួក​បាន​ចំនួន ៩៧ នាក់។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កង សុខន បាន​ផ្ដល់​នូវ​ប្រសាសន៍​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដល់​ស្នងការ​នគរបាល​ខេត្តកំពត ឲ្យ​តាម​វែកមុខ​ជនសង្ស័​យ​ជា​ចោរប្លន់​ប្រដាប់​អាវុធ ​ដែល​នូវ​សេសសល់​យក​មក​ដាក់ទោស ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជា​ព​លរដ្ឋ៕