សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​ប្រាប់​ពី​ប្រវត្តិ​តស៊ូ​លើ​វិថី​សិល្បៈ​

សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​ប្រាប់​ពី​ប្រវត្តិ​តស៊ូ​លើ​វិថី​សិល្បៈ​



ភ្នំពេញ ៖ ទីបំផុត​ អតីត​បេក្ខនារី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodia Idol​ កញ្ញា សុវត្ថិ​ឌី ធា​រី​កា​ បាន​ទម្លាយ​បើក​កកាយ​ប្រាប់​ពី​ប្រវត្តិ​ត្រួសៗ​របស់​ខ្លួន​ដែល​ធ្លាប់​ឆ្លងកាត់​ជីវិត​តស៊ូ ​និង​ភាព​បរាជ័យ​មួយ​ចំនួន​នា​ពេល​កន្លងមក ​ពោល​គឺ​ចាប់​តាំងពី​នាង​បាន​ដាក់​ចិត្ត​សម្រេច​ជ្រើស​យក​ផ្លូវ​ដើរ​លើ​វិថី​សិល្បៈ​សម្រាប់​ទទួល​បាន​ភាព​ជោគជ័យ​មកដល់​សព្វថ្ងៃ​នេះ។

កញ្ញា សុវត្ថិ​ឌី ធា​រី​កា បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃមុន​ នាង​ខ្ញុំ​បាន​ប្រាប់​ទៅ​បងប្អូន​ថា ​ខ្ញុំ​នឹង​រៀបរាប់​ពី​ការ​ចូល​នៅ​ក្នុង​វិស័យ​សិល្បៈ​ប្រាប់​ទៅដល់​បងប្អូន​ទាំងអស់គ្នា​ឲ្យ​បាន​ដឹង​ ពី​ព្រោះ​ថា ពេលខ្លះ​ក៏​ជា​ការ​តាំងចិត្ត​ដែល​ស្រលាញ់​លើ​វិស័យ​នេះ​ផង​ដែរ​។​ កម្មវិធី​ដែល​នាង​ខ្ញុំ​ធ្លាប់​បាន​ប្រឡង​គឺ​នៅ​ឆ្នាំ​២០០៩ ប្រឡង​ក្នុង​កម្មវិធី The star verities (​ដឹ​ស្តារ​វឺ​រាយ​ធី​ស​)​ របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ កាលនោះ​ជាប់​ចំណាក់​ថ្នាក់​លេខ​១។
តារា​ចម្រៀង​វ័យក្មេង ​កញ្ញា សុវត្ថិ​ឌី ធា​រី​កា បាន​បន្ត​ថា បន្ទាប់​មក​ទៀត​ នៅ​ឆ្នាំ​២០១០​ ក្នុង​វិធី Kodomo ជំនាន់​ទី​២ នាង​ជាប់​ជ័យ​លាភី​លេខ​១​ឯក បន្ទាប់មក​បាន​ដាក់​ប្រឡង​ក្នុង​កម្មវិធី ពេជ្រ​កំពុង​ច្នៃ ហើយ​នៅ​អំឡុង​ឆ្នាំ​២០១៤​ ក៏​ឆ្លង​កាត់​ការ​ប្រឡង​នៅ​ក្នុង​កម្មវិធី​ផ្គា​យ​រះ​ក្នុង​សួន​។

នៅ​ក្នុង​ឆ្នាំ​២០១៥ ​ក្នុង​កម្មវិធី​Carabao concert របស់​បាយ័ន​TV​ធ្លាក់​ម្តង​ ដោយហេតុថា​មិន​គ្រប់​អាយុ​ ទើប​ធ្លាក់​ តែ​ក្រោយមក​ ក៏​ដាក់ពាក្យ​ប្រឡង​ម្ដងទៀត​ជាប់​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៥។

តារា​ស្រី សុវត្ថិ​ឌី ធា​រី​កា បាន​បញ្ជាក់​ថា នៅ​អំឡុង​ឆ្នាំ​២០១៥ ​នាង​បាន​ដើរ​ដាក់ពាក្យ​ប្រឡង​ឡើង​វិលមុខ​ គឺ​ពេល​ហ្នឹង​បាន​ប្រឡង​កម្មវិធី​សំនៀង​ចែងចាំង​(​មាន​បេក្ខជន​-​បេក្ខនារី​ប្រមាណ ២០.០០០​នាក់ ជាប់​បាន​ជុំ​ទី​២៤)​ និង​The voice Cambodia season1​ជាប់​ដល់​វគ្គ​ចុច​កៅអី​ តែ​ចង្រៃ​អី​ដាក់ពាក្យ​ទៅ​គេ​ទូរស័ព្ទ​មក​ជាប់​បាន​កម្មវិធី​ទាំង​២​រួចហើយ​បោះបង់​កម្មវិធី​មួយ​ចោល នោះ ​គឺ the voice Cambodia ចុងក្រោយ​គឺ​កម្មវិធី Cambodian Idol ជាប់​ដល់​Top 4។

កញ្ញា សុវត្ថិ​ឌី ធា​រី​កា​ បាន​បន្ថែម​ថា ​ទោះបីជា​ខ្ញុំ​មិន​ជាប់​ចំណាត់ថ្នាក់​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​Cambodian Idol ពិត​មែន​ តែ​ខ្ញុំ​បាន​ជោគជ័យ​លើ​វិស័យ​សិល្បៈ​។​ ទាំង​នេះ​ហើយ​ជា​ការ​ជ្រោមជ្រែង​ពី​គ្រួសារ មិត្តភ័ក្ដិ និង​សាច់ញាតិ​ជាច្រើន​ទៀត។ អរគុណ​អ៊ុំ​របស់ខ្ញុំ លោកប៉ា អ្នក​ម៉ាក់ យាយ​តា ពូ​មី បងៗ ប្អូន​ ដែល​តែងតែ​លើកទឹកចិត្ត​នាង​ខ្ញុំ​។​ អរគុណ​ខ្លាំង​បំផុត និង​អរគុណ​ដល់​អ្នក​គាំទ្រ​នាង​ខ្ញុំ​ផង​ដែរ​៕
សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​ប្រាប់​ពី​ប្រវត្តិ​តស៊ូ​លើ​វិថី​សិល្បៈ​
សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​ប្រាប់​ពី​ប្រវត្តិ​តស៊ូ​លើ​វិថី​សិល្បៈ​
សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​ប្រាប់​ពី​ប្រវត្តិ​តស៊ូ​លើ​វិថី​សិល្បៈ​

សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​ប្រាប់​ពី​ប្រវត្តិ​តស៊ូ​លើ​វិថី​សិល្បៈ​

សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​ប្រាប់​ពី​ប្រវត្តិ​តស៊ូ​លើ​វិថី​សិល្បៈ​