កម្មករ​លាង​រថយន្ត​ម្នាក់ ​បើក​រថយន្ត​ចុះ​ពីលើ​ប៉ុង ច្រឡំ​ជាន់​ហ្គែរ​ ទៅ​បុក​ម៉ូតូ​ដែល​ចត​ស្ងៀម​​

កម្មករ​លាង​រថយន្ត​ម្នាក់ ​បើក​រថយន្ត​ចុះ​ពីលើ​ប៉ុង ច្រឡំ​ជាន់​ហ្គែរ​ ទៅ​បុក​ម៉ូតូ​ដែល​ចត​ស្ងៀម​​

កំពត​ ៖ កម្មករ​លាង​រថយន្ត​ម្នាក់​ បាន​បើក​រថយន្ត​ចុះ​ពីលើ​ប៉ុង​ ដែល​លាង​រួច​ច្រឡំ​ជាន់​ហ្គែរ​បុក​ម៉ូតូ​ចត​ស្ងៀម​បោក​ផ្ទប់​នឹង​ជញ្ជាំង​ហាង​បាយ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​អ្នក​រស់​នៅ​ជិតខាង តែ​សំណាងល្អ​មិន​បណ្ដាលឲ្យ​មាន​អ្នក​រង​របួស​ទេ។ ការ​បង្ក​រកា​ភ្ញាក់ផ្អើល​នេះ ​បាន​កើត​ឡើ​មង​នៅ​វេលា​ម៉ោង​៥និង៣០​នាទី​ល្ងាច​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​រង្វង់​ខាងលិច​គល់​ស្ពាន​ថ្មី ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត។​

​ ​​រថយន្ត​នោះ​ ​ម៉ាក camry ពណ៌ខ្មៅ ផលិត​ឆ្នាំ​៩១ មាន​ស្លាក​លេខ​ច7244 ភព​2 ដែល​មាន​ម្ចាស់​ឈ្មោះ​ លឹម បូ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពត និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​វ៉េវ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​វៀតណាម ដែល​មក​ចត​ហូបបាយ​នៅ​ហាង​បាយ​ខាងលើ។​ ​

បើ​តាម​សម្ដី​កម្មករ​លាង​រថយន្ត​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ខ្លួន​បាន​លាង​រថយន្ត​រួច ខ្លួន​បាន​បើក​រថ​យន្ដ​ចុះ​ពីលើ​ប៉ុង តែ​ដោយ​សារ​រថយន្ត​ជា​លេខ​ដៃ មិន​មែន​ជា​លេខ​អូ​តូ ហើយ​ខ្លួន​មិន​ចេះ​បើក​ក៏បាន​ដាក់​លេខ​ ហើយ​ជាន់​ហ្គែរ ​មិន​ដឹង​ថា​ ប្រាំង​មួយ​ណា ហើយ​ខ្លួន​ភ័យ​ផង​បាន​ជាន់​ហ្គែរ​បន្ថែម ស្មាន​តែ​ប្រាំង ទៅ​បុក​ម៉ូតូ​ដែល​ចត​ស្ងៀម​បោក​ផ្ទប់​នឹង​ជញ្ជាំង​ហាង​បាយ តែ​ម្ដង​ទៅ។

បច្ចុប្បន្ន​ ភាគី​រថយន្ត​បាន​ទារ​សំណង​រថយន្ត​ថ្មី​ ប៉ុន្តែ​ម្ចាស់​ការ៉ាស់​លាង​រថយន្ត​បាន​សូម​យក​រថយន្ត​ទៅ​ជួសជុល តែ​ម្ចាស់​រថយន្ត​មិន​ព្រម ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អធិការ​ក្រុង​កំពត នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង ​ដើម្បី​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់ រីឯ​ម៉ូតូ​បាន​ព្រមព្រៀង​ឲ្យ​ម្ចាស់​ការ៉ាស់​លាង​រថយន្ត​ធ្វើការ​ជួសជុល​ឲ្យ​ខ្លួន​វិញ៕

​​