ក្រោយពី​ជោគជ័យ Huawei អញ្ជើញ​បណ្ដាញ​អ្នកសារព័ត៌មាន​កម្ពុជា​អបអរ​ចូល​ឆ្នាំ​ថ្មី​

ក្រោយពី​ជោគជ័យ Huawei អញ្ជើញ​បណ្ដាញ​អ្នកសារព័ត៌មាន​កម្ពុជា​អបអរ​ចូល​ឆ្នាំ​ថ្មី​



ភ្នំពេញ ៖ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ជា​មួយ​នឹង​ការ​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​គ្រប់​ស៊េរី ក្រុមហ៊ុន​Huawei ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ព័ត៌មានវិទ្យា បច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT) និង​ស្មា​ត​ហ្វូ​ន ឈានមុខ​គេ​របស់​ពិភពលោក បាន​រៀបចំ​នូវ​កម្មវិធី​ពិសេស​មួយ​ គឺ “​ជួបជុំ បណ្ដាញ​អ្នកសារព័ត៌មាន​” ទ្រង់ទ្រាយ​ធំ នៅ​ភោជនីយដ្ឋាន V-Friend កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ ២០១៦។

ក្នុង​ពិធី “​ជួបជុំ បណ្ដាញ​អ្នកសារព័ត៌មាន​”​នេះ រួមមាន​ វត្តមាន​កំពូល​តារា​ចម្រៀង​សំឡេង​មាស កញ្ញា​ មាស​ សុខ​សោភា ម៉ូ​ដែល​ល្បីឈ្មោះ កញ្ញា ចាន់ គ​ង្កា​រ ភ្នាក់ងារ​ព័ត៌មាន​រហូតដល់​ទៅ​៥០​នាក់ ក្រុមការងារ Huawei សរុប​ប្រមាណ​ជា​៧០​នាក់។

លោក​ អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​ផ្ដួចផ្ដើម​នូវ​កម្មវិធី​នេះ​ឡើង​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Huawei រៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង ថ្លែង​អំណរ​អរគុណ ដល់​បណ្ដា​អ្នកសារព័ត៌មាន​ជា​ដៃគូ តាមរយៈ​ការ​ទទួលទាន​ភោជនាហារ​រួមគ្នា ភាតរភាព និង​ការ​ផ្តល់​កាដូ​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​សហការ​កន្លងមក ដែល​បាន​រួម​ចំណែក​ឲ្យ​ស្មា​ត​ហ្វូ​ន Huawei ទទួល​បាន​កិត្តិនាម​ល្បីល្បាញ ធ្វើ​ឲ្យ​មាន​កំណើន​ការ​គាំទ្រ​យ៉ាង​ឆាប់រហ័ស ហើយ​ថែមទាំង​បាន​ជំរុញ​ឲ្យ Huawei ក្លាយ​ជា​ផ្តល់​ដំណោះ​ស្រាយ ព័ត៌មានវិទ្យា បច្ចេកវិទ្យា​ទូរ​គម​នា​គម​ន៏ (ICT) និង​ស្មា​ត​ហ្វូ​ន​លំដាប់ថ្នាក់​លេខ​៣ និង​លក់ដាច់​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​រាត្រី​ដ៏​វិសេសវិសាល​នេះ បាន​ផ្តល់​ឱកាស​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​អាច​សំណេះ​សំណាល​គ្នា និង​រឹតចំណង​មិត្តភាព រវាង​គ្នា​ និង​គ្នា។ ក្រៅពីនេះ ពួកគាត់​បាន​សាកល្បង និង​ធ្វើ​ពិសោធន៍ ជា​មួយ​នឹង​ផលិតផល​ស៊េរី​ថ្មី Huawei Mate 8។ គ្រប់គ្នា​បង្អួត និង​ជជែក​គ្នា​ពី​លក្ខណៈ​ពិសេសៗ​ផ្សេងៗ​គ្នា​របស់ Huawei Mate 8 ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​មាន​សភា​អ៊ូអរ​ឡើង។ “​ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ និង​រំភើប​ជា​ខ្លាំង នៅ​ពេល​ដែល ក្រុមហ៊ុន Huawei អញ្ជើញ​ខ្លួន​ឲ្យ​មាន​វត្តមាន នៅ​ក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​នេះ។

កម្មវិធី​នេះ ពិតជា​ជួយ​រឹតចំណង​មិត្តភាព​រវាង​អ្នក​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន រវាង​អ្នក​សារព័ត៌មាន និង​ក្រុមហ៊ុន Huawei” អ្នកសារព័ត៌មាន Khmerload បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​កម្មវិធី “​ជួបជុំ​បណ្ដាញ​អ្នកសារព័ត៌មាន​”។

ជួបជុំ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន កញ្ញា​ មាស ​សុខ​សោភា បាន​លើក​សរសើរ​មិន​ដាច់​ពី​មាត់ ពី​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត ដែល​ខ្លួន​កំពុង​តែង​ប្រើប្រាស់​ គឺ Huawei Mate 8 ដែល​ភ្ជាប់​ជាមួយ​បច្ចេក​វិទ្យា​ស្កេ​ន​ស្នាម​ម្រាមដៃ​ដ៏​អស្ចារ្យ។ “​មើល​ទៅ​ស្អាត​សក្ដិសម​តែម្ដង​” កញ្ញា ​សុភា​ និយាយ ដោយ​បន្ត​ថា “Mate 8 ហ្នឹង​មិន​ត្រឹមតែ​ស្ដើង​ស្រួល ហើយ​ស្អាត​ទាក់​ភ្នែក​ប៉ុណ្ណឹង​ទេ បើ​និយាយ​ពី​កាមេរ៉ា​រឹតតែ​អស្ចារ្យ មិន​ថា​ថត Selfie ឬ ចង់​ថតរូប​ទេសភាព​ទេ គឺ​ស្រស់​ស្អាត​ពណ៌​ធម្មជាតិ​តែម្ដង​។ ​”ពេល​សួរ​ថា​ពេញចិត្ត​នឹង Mate 8 កម្រិត​ណា កញ្ញា​ សុភា ​ញញឹម​យ៉ាង​ស្រស់​ហើយ​ឆ្លើយ​ថា “​មិនបាច់​និយាយ​ពី​សមត្ថភាព​ដំណើរការ​ដ៏​ខ្លាំង​របស់​ស្មា​ត​ហ្វូ​ន​ហ្នឹង​ទេ តែ​នៅ​ពេល​ឲ្យ​ចង់​ថតរូប ​គឺ​នឹកឃើញ Mate 8 ហើយ​មាន​អារម្មណ៍​ថា ​ដូច​កាន់​កាមេរ៉ា DSLR ធំៗ​របស់​អ្នក​អាជីព​ថតរូប​អ៊ីចឹង។ មាន​មុខងារ​ច្រើន​សម្រាប់​កំណត់​តាម​តម្រូវការ​យើង​។ និយាយ​ទៅ ទាល់តែ​បាន​ប្រើ​នៅ​ក្នុង​ដៃ បាន​ដឹង​ថា​ពេញចិត្ត​យ៉ាងណា​”។

ស្រដៀង​គ្នា​នេះ​ដែរ ពិធី​ករ​ល្បីឈ្មោះ ខៀវ សាន​សា​ណា បាន​ឲ្យ​ដឹង​ថា “​បើ​និយាយ​ពី​លក្ខណៈ​សម្បត្តិ​របស់ Mate 8 មើល​ទៅ និយាយ​យូរ​ប៉ុណ្ណា​ក៏​មិន​អស់​ដែរ។ សម្រាប់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​ភាព​រឹងមាំ​របស់​ស្មា​ត​ហ្វូ​ន​ហ្នឹង​។ វា​អត់​ធ្ងន់​ទេ តែ​ពេល​ដែល​នាង​ខ្ញុំ​កាន់​វា​នៅ​ក្នុង​ដៃ នាង​ខ្ញុំ​ដឹង​តែ​ម្តង​ថា ​ស្មា​ត​ហ្វូ​ន​ហ្នឹង​មានគុណ​ភាព​ខ្ពស់ ហើយ​រចនា​បាន​ផ្ចិតផ្ចង់​ល្អ​ណាស់​។

អ្នកនាង​បន្ត​ទៀត​ថា “​ខ្ញុំ​ជា​មនុស្ស​ម៉ឺងម៉ាត់ ហើយ​ចូលចិត្ត​ធ្វើ​អ្វីមួយ​ប្រកបដោយ​ភាព​ច្បាស់​លាស់ ហើយ​ពេល​ដែល​បាន​ប្រើ Mate 8 ហ្នឹង​ គឺ​ពេញចិត្ត​តែម្ដង ទាំង​រូបរាង អេក្រង់ កាមេរ៉ា និង​សមត្ថភាព​របស់​វា​ គឺ​អស្ចារ្យ​មិនបាច់​ថ្លែង​ច្រើន​ទេ​។​ ”ចុង​បញ្ចប់​ នៃ​កម្មវិធី“​ ជួបជុំ​បណ្ដាញ​អ្នក​សារ​ព័ត៌មាន ​”ក្រុមហ៊ុន Huawei បាន​ផ្តល់​រង្វាន់​ផ្សងសំណាង​ពិសេស​គឺ GR5 1​គ្រឿង GR3 1​គ្រឿង Y6 Pro 1​គ្រឿង និង​អំណោយ​ជាច្រើន​ដូចជា កន្ត្រៃ​កាត់​ក្រចក អាវ​យឹត Mate8 និង​មួក និង​កាដូ​ជាច្រើន​ទៀត ជូន​ដល់​បណ្ដា​មិត្ត​សារព័ត៌មាន​។​ “នាង​ខ្ញុំ​សូម​ជូនពរ​បណ្ដា​អ្នកសារព័ត៌មាន ពុក​ម៉ែ ​បងប្អូន និង​ប្រជាជន​ខ្មែរ​ទាំងអស់​ឲ្យ​ជួបប្រទះ​តែ​នឹង​សេចក្ដី​សុខ សេចក្ដី​ចម្រើន រក​ទទួលទាន​មានបាន​គ្រប់​ទិវា​រាត្រី ពី Huawei” កញ្ញា មាស សុខ​សោភា ​បាន​និយាយ “​ឆ្នាំ​ថ្មី​ អ្វី​ក៏​ថ្មី Huawei នឹង​នាំមក​អ្វី​ដែល​ថ្មី និង​រឹតតែ​ទំនើប មកកាន់​ទីផ្សារ​កម្ពុជា​”៕​ក្រោយពី​ជោគជ័យ Huawei អញ្ជើញ​បណ្ដាញ​អ្នកសារព័ត៌មាន​កម្ពុជា​អបអរ​ចូល​ឆ្នាំ​ថ្មី​
ក្រោយពី​ជោគជ័យ Huawei អញ្ជើញ​បណ្ដាញ​អ្នកសារព័ត៌មាន​កម្ពុជា​អបអរ​ចូល​ឆ្នាំ​ថ្មី​

ក្រោយពី​ជោគជ័យ Huawei អញ្ជើញ​បណ្ដាញ​អ្នកសារព័ត៌មាន​កម្ពុជា​អបអរ​ចូល​ឆ្នាំ​ថ្មី​