ធនាគារ មេ​យ ប៊ែ​ង​(​ខេ​ម​បូ​ឌា​)​ភីអិលស៊ី តាំង​ពិព័រណ៍​ការ​វិនិយោគ​ជា​លើកដំបូង​នៅ​កម្ពុជា​

ធនាគារ មេ​យ ប៊ែ​ង​(​ខេ​ម​បូ​ឌា​)​ភីអិលស៊ី តាំង​ពិព័រណ៍​ការ​វិនិយោគ​ជា​លើកដំបូង​នៅ​កម្ពុជា​



ភ្នំពេញ ៖ ធនាគារ មេ​យ ប៊ែ​ង​(​ខេ​ម​បូ​ឌា​)​ភីអិលស៊ី បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​ការ​វិនិយោគ​Maybank INVEST 2016 ជា​លើកដំបូង​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៨​ ខែ​មេសា ​ឆ្នាំ​២០១៦​ នៅ​ទីតាំង​អគារ​ថ្មី​ នៃ​ធនាគារ មេ​យ ប៊ែ​ង ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ដើម្បី​ផ្តល់​ជូន​អតិថិជន​ និង​សាធារណជន​ទាំងអស់​បាន​ស្វែងយល់​អំពី​សារៈសំខាន់​ នៃ​ការ​វិនិយោគ​សម្រាប់​អនាគត ​និង​ឧកាស​វិនិយោគ​ដែល​មាន​នៅ​ក្នុង​ស្រុក​និង​ក្នុង​តំបន់។

នៅ​ក្នុង​ពិព័រណ៍​ការ​វិនិយោគ ​Maybank INVEST 2016​លើកដំបូង​នេះ ​មាន​ស្តង់​ចូលរួម​ចំនួន​១០​រួមមាន ​មន្ទីរពេទ្យ​Pantai មន្ទីរពេទ្យ Raffles សិង្ហបុរី មជ្ឈមណ្ឌល​ពិនិត្យ​សុខភាព​សាន់វេ អង្គភាព​Far East ក្រុមហ៊ុន​JS Land ក្រុមហ៊ុន​Oxley Worldbridge មជ្ឈមណ្ឌល​សិក្សា Main Spring មហា​វិទ្យា​ល័យ​អន្តរជាតិ​Raffle ក្រុមហ៊ុន​ធានារ៉ាប់រង Manulife Cambodia និង​ក្រុមហ៊ុន​Dermalogica Cambodia ។

លោកស្រី Cynthia Liaw នាយិកា​ប្រតិបត្តិ​ នៃ​ធនាគារ មេ​យ​ប៊ែ​ង (​ខេ​ម​បូ​ឌា​)​ភីអិលស៊ី ​បាន​មាន​ប្រសាសន៍​ថា អាស្រ័យ​ដោយ​ធនាគារ​មេ​យ​ប៊ែ​ង គឺជា​ធនាគារ​មួយ​ដែល​ឈានមុខ​គេ ​ក្នុង​ចំណោម​ធនាគារ​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន យើង​មានលទ្ធភាព​ក្នុង​ការ​សហការ​ជាមួយ​ដៃគូ​របស់​យើង​បាន ដើម្បី​បង្ហាញ​ពី​ឧកាស​វិនិយោគ ​និង​ការរស់នៅ​ប្រចាំថ្ងៃ ​រួម​ទាំង​របៀប​ដែល ដំណោះ​ស្រាយ​ និង​បណ្ដាញ​ធនាគារ​ មេ​យ ប៊ែ​ង​ នៅ​ក្នុង​តំបន់​អាច​ជួយ​បម្រើ​ដល់​តម្រូវ​ការ​របស់​អតិថិជន​យើង​បាន។

តាមរយៈ​វេទិកា​តាំង​ពិព័រណ៍​ការ​វិនិយោគ​ក្រោម​ប្រធានបទ ​” Maybank INVEST 2016: AWealth of Opportunities” បាន​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ធនាគារ មេ​យ ប៊ែ​ង​(​ខេ​បូ​ឌា​)​ភីអិលស៊ី ពិតជា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​ដៃគូ​របស់​ខ្លួន​ ដែល​មាន​កិត្តិសព្ទ ខាង​សុខុមាលភាព ការអប់រំ និង​ការ​បង្កើន​មូលធន​ទាំង​ក្នុងស្រុក ​និង​តាម​តំបន់ អាច​ជួយ​បង្កើន​ដល់​ការ​យល់​ដឹង​លើ​តម្រូវការ​ក្នុង​ការ​វិនិយោគ​លើ​ទ្រព្យ សុខុមាលភាព និង​អនាគត ក្រុម​គ្រួសារ​របស់​លោក​អ្នក​ឲ្យ​បាន​ល្អ​បំផុត៕
ធនាគារ មេ​យ ប៊ែ​ង​(​ខេ​ម​បូ​ឌា​)​ភីអិលស៊ី តាំង​ពិព័រណ៍​ការ​វិនិយោគ​ជា​លើកដំបូង​នៅ​កម្ពុជា​