ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា ជូនពរ​ឆ្នាំ​ថ្មី ដល់​អគ្គស្នងការ​នគរ​បា​ល​ជាតិ

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា ជូនពរ​ឆ្នាំ​ថ្មី ដល់​អគ្គស្នងការ​នគរ​បា​ល​ជាតិ



​ភ្នំពេញ ៖ លោក​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នា​ព្រឹក​ថ្ងៃទី​៨ ខែ​មេ​សា ឆ្នាំ​២០១៦ នៅ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ​ បាន​ទទួល​ជួប ឯកឧត្តម THACH DU ឯកអគ្គ​រដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា រួម​នឹង​ប្រតិភូ​អមដំណើរ ដើម្បី​ជូនពរ​ឆ្នាំ​ថ្មី ប្រពៃណី ជាតិខ្មែរ ដល់​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន នគរបាល​ជាតិ និង​កង​កម្លាំង នគរបាល​ទូទាំង​ប្រទេស​។​


លោក​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងនាម​ថ្នាក់ដឹកនាំ​នៃ​អគ្គស្នង​ការដ្ឋាន នគរបាល​ជាតិ ព្រមទាំង នាយ នាយរង និង​ពល​នគរបាល​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ស្រឡាញ់ រាប់អាន​គ្នា រវាង​រដ្ឋាភិបាល​ប្រទេស​យើង​ទាំងពីរ ក៏ដូចជា ប្រជាពលរដ្ឋ​ផង​ដែរ​។ លោក​បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ កម្ពុជា និង​ស្ថានទូត​នៃ​សាធារណរដ្ឋ​សង្គម​និយ​ម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​ធ្វើ​ពិធី​ជូនពរ​ឆ្នាំ​ថ្មី​ឲ្យ​គ្នា​ទៅវិញទៅមក នេះ​សម្ដែ​ង​ចេញ​ឲ្យ​ឃើញ​នូវ​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។​

លោក​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បាន​មានប្រសាសន៍​ទៀត​ថា កម្ពុជា​-​វៀតណាម គឺជា​ប្រទេ​ស​មាន​ភូមិ​ផង​របង​ជាមួយគ្នា និយាយ​ជា​រួម​ប្រទេស​យើង​ទាំងពីរ​មិនអាច​ខ្វះ​គ្នា​បាន​នោះ​ទេ និង​និ​យា​យ​ដោយឡែក គឺ​កិច្ច​សហប្រតិបត្តិការ និង​ការ​រួម​គ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា ដើម្បី​ឲ្យ​មាន​សុខ​សុវត្ថិភាព និង​ការ​អភិវឌ្ឍ​។ លោក​បន្ត​ថា កន្លងមក ស្ថានទូត​នៃ​សាធារណរដ្ឋ​សង្គម​និយ​ម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា តែងតែ​សហការ​គ្នា​ល្អជា​មួយ​នគរបាល​ជាតិ​កម្ពុជា ក្នុង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​ផង​ដែរ​។​

ជាមួយគ្នា​នោះ​ដែរ លោក​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ជូនពរ ដល់​ឯកឧត្តម THACH DU ឯក​អ​គ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​ព្រះរាជា​ណា​ច ក្រ​កម្ពុជា រួម​នឹង​ប្រតិភូ​អម​ដំ​ណើរ​ឲ្យ​ទទួល​បាន​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច ក្នុង​ឱកាស​ដែល​បំពេញបេសកកម្ម​នៅ​កម្ពុ​ជា​។​

ក្នុង​ជំនួប​នោះ​ដែរ លោក THACH DU ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា បាន​មានប្រសាសន៍​ជូនពរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំវក អត្ថ​ស័ក ព​.​ស ២៥៦០ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ឯកឧត្តម សូម​គោរព​ជូនពរ ដល់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាល​ជាតិ និង​ថ្នាក់​ដឹ​ក​នាំ​ទាំងអស់​នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ ព្រមទាំង​កងកម្លាំង​នគរបាល ទូទាំង​ប្រទេស សូម ទទួល​បាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន និង​សម្រេច​ជោគជ័យ គ្រប់​ភារកិច្ច ដែល​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់​ជូន៕​

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា ជូនពរ​ឆ្នាំ​ថ្មី ដល់​អគ្គស្នងការ​នគរ​បា​ល​ជាតិ