លោក​បណ្ឌិត​អភិបាលខេត្ត​ ចុះ​ពិនិត្យ​ការរៀបចំ​ភ្លើង​លម្អ​នូវ​តាម​ដងផ្លូវ​ ក្នុង​ក្រុង​ទេសចរណ៍

លោក​បណ្ឌិត​អភិបាលខេត្ត​ ចុះ​ពិនិត្យ​ការរៀបចំ​ភ្លើង​លម្អ​នូវ​តាម​ដងផ្លូវ​ ក្នុង​ក្រុង​ទេសចរណ៍

សៀមរាប ៖ ដើម្បី​ធ្វើ​ឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប ឲ្យ​កាន់​តែ​មាន​សោភណភាព​កាន់តែ​ស្រស់​ត្រកា​ល ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ក្នុង​ឱកាស​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំវក អដ្ឋស័ក ពស​២៥៦០ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ។

នេះ​ជា​លើក​ទី​៤​ហើយ ក្នុង​ការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀម​រា​ប ​បាន​ប្រព្រឹត្តទៅ​ចំនួន​៣​លើក​មក​ហើយ ដែល​ធ្វើ​ឲ្យ​មាន​កិត្តិ​សព្ទ័​ប្រពៃណី​ជាតិ ​បាន​ល្បីល្បាញ​នៅ​លើ​ពិភពលោក ព្រមទាំង​ទទួល​បាន​ជោគជ័យ​លើ​វិញ្ញាសា​សំខាន់ៗ នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទៀត​ផង​។​ នៅ​រាត្រី​ថ្ងៃទី​០៧ ខែ​មេសា ​ឆ្នាំ​២០១៦​ ​លោក​បណ្ឌិត ​ឃឹម​ ប៊ុន​សុង​ អភិបាល​នៃ​គណៈ​អ​ភិ​បាល​ខេត្ត រួម​ដំណើរ​ដោយ​លោកនាយក​រដ្ឋបាល​សាលាខេត្ត​លោក​អភិបាលក្រុង​សៀមរាប​ និង​អ​ស់​លោក​ជា​នាយក​ទីចាត់ការ​ចំណុះ​សាលាខេត្ត បាន​អញ្ជើញ​ចុះ ធ្វើការ​ត្រួតពិនិត្យ​អំពី​ការ​តុបតែង​ភ្លើង​លម្អ នៅ​តាម​ដងផ្លូវ​សាធារណៈ ទីប្រជុំជន ដងស្ទឹង​សៀមរាប និង​តាម​សួនច្បារ​ទ្រូងផ្លូវ​ផង​ដែរ ។​

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នោះ​ លោក​បណ្ឌិត​​ ឃឹម ប៊ុន​សុង​ ក៏បាន​ធ្វើការ​ណែនាំ​ដល់​អនុ​គណៈកម្មការ​រៀប​ចំ​ការងារ​តុបតែង​លម្អ​ភ្លើង ព្រមទាំង​ការ​ធ្វើ​អនាម័យ​បរិស្ថាន នៅ​តាម​ទីកន្លែង​សាធារណៈ។​

ក្នុង​នោះ​ដែរ​ ​លោក​ក៏បាន​ធ្វើការ​ជំរុញ​ដល់​ក្រុមបច្ចេកទេស​ត​ភ្ជាប់​ចរន្ត​អគ្គិសនី​ ដើម្បី​ធ្វើការ​ត្រួត​ពិនិ​ត្យ​នូវ​រាល់​ភ្លើង​ ដែល​បាន​បំពាក់​នៅ​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រស់​សោភណភាព​ក្រុង​នា​ពេល​រាត្រី​ឲ្យ​កាន់តែ​ធ្វើការ​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​ជា​សំខាន់​នូវ​ក្នុង​ឱកាស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​ម្យ៉ាងទៀត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នេះ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ភរិយា​ឥស្សរ​ជន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ ក្នុង​ការ​ប្រកួត​លើ​វិញ្ញាសា​ផ្សេងៗ​ផង​ដែរ។​

លោក​បណ្ឌិត​ ឃឹម​ ប៊ុន​សុង ​ក៏បាន​ធ្វើការ​ក្រើនរំលឹក ​ដល់​អនុ​គណៈកម្មការ​រៀប​ចំការ​តុបតែង​ភ្លើង​លម្អ​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​របស់​ខ្លួន​ឲ្យ​បានជា​ប្រចាំ និង​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បច្ចេកទេស​ការ​តភ្ជាប់​ចរន្ត​ភ្លើង​កុំ​ឲ្យ​មាន​ការ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ។ ឯកឧត្តម​បណ្ឌិ​ត ក៏បាន​ដាក់​នូវ​បទបញ្ជា​ដល់​អាជ្ញាធរ​ក្រុង​សៀមរាប ក្នុង​ការ​រៀបចំ​នូវ​បរិស្ថាន អនាម័យ តាម​ដងស្ទឹ​ង​ប្រវត្តិសាស្ត្រ​សៀមរាប ដង​វិថី​នានា សំខាន់​នៅ​ជុំវិញ​បរិវេណ​ព្រះវិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដែ​ល​ជាទី​តាំង​ដ៏​មាន​សារៈសំខាន់​នៅក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​នា​ថ្ងៃ​ខាងមុខ​ផង​ដែរ​៕