ស្ត្រី​ក្រមុំចាស់​អាយុ​៦២​ឆ្នាំ​ ប្រកបមុខរបរ​ឡើងត្នោត​ ធ្លាក់​ខ្លួន​ឈឺ អំពាវនាវ​រក​អំណោយ​

ស្ត្រី​ក្រមុំចាស់​អាយុ​៦២​ឆ្នាំ​ ប្រកបមុខរបរ​ឡើងត្នោត​ ធ្លាក់​ខ្លួន​ឈឺ អំពាវនាវ​រក​អំណោយ​

កំពង់ឆ្នាំង ​៖ ស្ត្រី​ក្រមុំចាស់​ម្នាក់​ ព្រោះតែ​ភាព​ក្រីក្រ​បាន​ខិតខំ​ប្រឹង​ប្រកបមុខរបរ​ឡើងត្នោត​ដ៏​មាន​គ្រោះ​ថ្នាក់​ ដើម្បី​ចិញ្ចឹមជីវិត​ជាង​៣៦​ឆ្នាំ​មក​ហើយ ដោយ​សុំ​ដី​របស់​គេ​សង់​ខ្ទម​ស្លឹក​នៅក្នុង​ភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលាប្អៀរ។ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ​ ដោយ​សារ​មាន​ជំងឺ​លើសឈាម​ប្រចាំ​កាយ គាត់​បាន​ខំ​ឡើងត្នោត​ទាំង​ត្រដរ ​ដែល​ពេលនេះ​មិនសូវ​បាន​ផល​នោះ​ទេ​ កំពុង​ខ្វះខាត​ជីវភាព ស្នើសុំ​សប្បុរសជន​មេត្តា​ជួយ​ឧបត្ថម្ភ​ផង​។

​ជួប​ជាមួយ​អ្នកយកព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦ ស្ត្រី​ប្រកបមុខរបរ​ឡើងត្នោត​រូប​នេះ​បាន​និយាយ​ឲ្យ​ដឹង​ថា​ គាត់​ឈ្មោះ ម៉ប់ ហួន អាយុ​៦២​ឆ្នាំ ក្រមុំ​ចាស់​ នៅ​សម័យ​ប៉ុលពត​គាត់​ត្រូវ​បាន​គេ​ឲ្យ​ឡើង​កាប់​ស្លឹកត្នោត​ធ្វើ​រោង​នៅ ហើយ​ពេល​ចុះ​ពី​អា​ពត​វិញ គាត់​ក៏បាន​ចាប់​យក​មុខ​រ​បរ​ឡើងត្នោត​រំងាស់​យក​ស្ករ​លក់​រហូតដល់​បច្ចុប្បន្ន ​មាន​រយៈពេល​ជាង​៣៦​ឆ្នាំ​មក​ហើយ​។​ សព្វ​ថ្ងៃ​នេះ​ គាត់​កំពុង​ឡើងត្នោត​ចំនួន​១០​ដើម ដែល​៣​ដើម​ជាដើម​ត្នោត​​ស្នូរ ហើយដោយ​ពេលនេះ​ក្តៅ​ទឹក​ត្នោត​មិនសូវ​ចេញ ដែល​ក្នុង​១​ថ្ងៃៗ​គាត់​អាច​រំងាស់​យក​ស្ករ​បាន​ពី​៤​ទៅ​៥​គីឡូ​តែប៉ុណ្ណោះ និង​បើ​លក់​១​គីឡូ​បាន​ថ្លៃ​២.៥០០​រៀល​។​

គាត់​បាន​បន្ត​ថា​ នៅក្នុង​រដូវ​ធ្វើស្រែ​គាត់​ដើរ​ស៊ីឈ្នួល​ដក​ស្ទូង​ឲ្យ​គេ ដល់​រដូវ​ឡើងត្នោត​គឺ​គាត់​ឡើង​ត្នោត តែ​មុខរបរ​នេះ​ពិត​ជា​មាន​គ្រោះថ្នាក់ ប៉ុន្តែ​គាត់​គ្មាន​ជម្រើស​ទេ​ ព្រោះតែ​ជីវភាព​ក្រីក្រ​។

សព្វ​ថ្ងៃ​នេះ ​គាត់​សុំ​ដី​ស្ត្រី​ ឈ្មោះ ហ៊ុល ស្រី​ម ធ្វើ​ខ្ទម​ស្លឹក​ទំហំ​២,៥០​ម៉ែត្រ ​គុណ​នឹង​៤​ម៉ែត្រ ​ស្នាក់នៅ​ជាង​៣០​ឆ្នាំ​ហើយ ចំណែក​ខ្ទម​នោះ​ក៏​ខូចខាត​រយីក​រយាក​អស់​ទៅ​ហើយ​។​
​ ​
ដោយឡែក​រយៈពេល​ចុងក្រោយ​នេះ​ គាត់​បាន​មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ​ទៀត ដែល​ធ្វើឲ្យ​ជីវ​ភាព​របស់​គាត់​កាន់តែ​ខ្វះខាត​ឡើង ហើយ​គាត់​គិតថា​ ប្រហែលជា​គាត់​មិនអាច​ឡើងត្នោត​ចិញ្ចឹម​ជីវិ​ត​បាន​ទៀត​ទេ​។ ព្រោះតែ​ហេតុនេះ គាត់​សុំ​លើកដៃ​សំណូមពរ​តាមរយៈ​អ្នកកាសែត ស្នើសុំ​សប្បុរស​ជន​ជិត​ឆ្ងាយ មេត្តា​ជួយ​ឧបត្ថម្ភ​សង្គ្រោះ​ដល់​រូប​គាត់​ ដែល​កំពុង​ជួប​ការ​លំបាក​ដោយ​ក្តី​អនុគ្រោះ​ផង​។ ចំពោះ​គាត់​គ្មាន​ទូរស័ព្ទ​ប្រើ​ទេ តែ​លេខ​ទូរ​សព្ទ័ ០៩៧ ៤៦៣៣ ២៧៩ នេះ​គឺជា​លេខ​ម្ចាស់​ដី​ដែល​គាត់​បាន​សុំ​គេ​រស់នៅ​៕