មេ​តុងទីន​រត់​ចេញពី​ផ្ទះ​នាំ​យក​ទាំង​លុយ​ជិត​២០​ម៉ឺន​ដុល្លារ កូន​ៗ​តុងទីន​១៣៥​នាក់​មក​ឲ្យ​សង្កាត់​ជួយ

មេ​តុងទីន​រត់​ចេញពី​ផ្ទះ​នាំ​យក​ទាំង​លុយ​ជិត​២០​ម៉ឺន​ដុល្លារ កូន​ៗ​តុងទីន​១៣៥​នាក់​មក​ឲ្យ​សង្កាត់​ជួយ



ភ្នំពេញ ៖ ក្រុមអាជីវក​ផ្សារ​ឯករាជ​ពីរ​ប្រមាណ​ជា​១៣៥​នាក់​បាន​លើកគ្នា​មកដល់​សាលាសង្កាត់​ចោមចៅ​ដើម្បី​ឲ្យ​អាជ្ញាធរ​សង្កាត់​ជួយ​អន្ដរាគមន៍​បន្ទាប់ពី​មេ​តុងទីន​ម្នាក់​បាន​ប្រមូល​លុយ​កូនៗ​តុងទីន​ជាង​២០​ម៉ឺន​ដុល្លារ​ហើយ​រត់គេច​ចេញ​ពី​ផ្ទះ​បាត់ស្រមោល​ឈឹង​មិន​ដឹង​ជា​ទៅ​ទីណា​បង្ក​ឲ្យ​ក្រុម​អាជីវករ​ដែល​ជា​កូនៗ​តុងទីន​ជាង​១០០​នាក់​ ជ្រួលច្របល់​ជាន់​ជើង​គ្នា​ឈរ​មិន​នឹង​ខ្លួន​ក៏​រត់​មក​រក​ឲ្យ​អាជ្ញាធរ​សង្កាត់​ជួយ បាន​ត្រឹមតែ​ដាក់ពាក្យ​បណ្ដឹង​ចោល​ប៉ុណ្ណោះ​មិន​ដឹង​ទៅតាម​រក​ឯណា​ទេ។

ក្រុម​អាជីវករ​ផ្សារ​ឯករាជ​ពីរ​ចំនួន​១៣៥​នាក់​នេះ​ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហើយ​ដែល​បាន​លើកគ្នា​មកកាន់​សាលាសង្កាត់​ចោមចៅ​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៦។

មេ​តុងទីន​ឈ្មោះ​ទឹម ស្រី​នាង​ អាយុ​ប្រហែល៤៣ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ធ្នង់ ​សង្កាត់​សំរោង​ក្រោម ​ខណ្ឌពោធិ៍សែន​ជ័យ។

ប្រភព​ពី​អាជីវករ​ដែល​ជា​អ្នកលេង​តុងទីន​បាន​ឲ្យ​ដឹង​ថា ពួកគាត់​លេង​តុងទីន​នេះ​​ចាប់ពី​ក្បាល​២​ម៉ឺន​រៀល​រហូតដល់​ក្បាល​៥០​ដុល្លារ​ក្នុង​ម្នាក់ៗ ហើយ​ក្នុង​រយៈពេល​លេង​នេះ​បើ​សរុបទៅ​ពួកគាត់​ម្នាក់ៗ​បាន​បង់លុយ​ចាប់ពី​ជាង​១​ម៉ឺន​ដុល្លារ អ្នកខ្លះ​បង់​ជិត​២​ម៉ឺ​ន​ដុល្លារ​សរុប​ទាំងអស់​គ្នា​ទាំង​ក្បាល​តូច​ទាំង​ក្បាល​ធំ​មិន​ក្រោម​ជាង​២០​ម៉ឺន​ដុល្លារ​នោះ​ទេ​។ ដោយឡែក​មេ​តុងទីន​រូប​នេះ​បាន​គេច​ខ្លួន​បាត់​ជាង​១០​ថ្ងៃ​មក​ហើយ​តេ​ទូរស័ព្ទ​ចូល​មិន​លើក​ហើយ​ចុច​បិទ​ចោល​តែម្ដង​នៅពេល​ទៅ​សួរនាំ​បងប្អូន​មេ​តុងទីន​នោះ ​គេ​ថា​មិន​ដឹង​អី​ផង​។

ក្រុម​អាជីវករ​បន្ដ​ថា ​បន្ទាប់ពី​ដឹង​ថា ​គេចខ្លួន​បែបនេះ​ពួកគាត់​បាន​ព្យាយាម​តាមដាន​ស៊ើប​អង្កេត​ដែរ​ក្រែង​អាច​រក​ឃើញ​អូស​ក មក​ឲ្យ​អាជ្ញាធរ​ជួយ​អន្ដរាគមន៍​តែ​តាម​រក​មិន​ឃើញ​សោះ​ទើប​នៅ​ទីបំផុត​ក៏បាន​នាំគ្នា​មកកាន់​សាលាសង្កាត់​ចោមចៅ​ ដើម្បី​ឲ្យ​លោក​សុទ្ធសាធ​ចៅសង្កាត់​ចោមចៅ​ជួយ​ដោះស្រាយ​នូវ​មហាទុក្ខ​កង្វល់​ដ៏​ធ្ងន់ធ្ងរ​នេះ​ផង តែ​អាជ្ញាធរ​បានត្រឹមតែ​ទទួល​ពាក្យបណ្ដឹង​ទុកជា​ឯកសារ​សម្រាប់​ថ្ងៃក្រោយ​ប៉ុណ្ណោះ​ មិន​អាច​ទៅតាម​ចាប់​គេ​នៅឯណា​ទេ ម្យ៉ាងទៀត​អា​ល្បែង​តុងទីន​នេះ​គ្មាន​ច្បាប់​មក​ពី​ណា​អនុញ្ញាត​ឲ្យ​លេង​នោះ​ទេ ​គេ​មានតែ​ហាមប្រាម​ព្រោះ​ការ​លេង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ត្រូវ​បាន​ហាមឃាត់ ​ដើម្បី​ភូមិ​ឃុំ​សង្កាត់​មាន​សុ​វត្ថិភាព​តែ​នៅ​ពេល​លួច​លេង​មានរឿង​បែបនេះ​ទើប​នាំគ្នា​មក​ឲ្យ​អាជ្ញាធរ​ឈឺក្បាល​៕

មេ​តុងទីន​រត់​ចេញពី​ផ្ទះ​នាំ​យក​ទាំង​លុយ​ជិត​២០​ម៉ឺន​ដុល្លារ កូន​ៗ​តុងទីន​១៣៥​នាក់​មក​ឲ្យ​សង្កាត់​ជួយ មេ​តុងទីន​រត់​ចេញពី​ផ្ទះ​នាំ​យក​ទាំង​លុយ​ជិត​២០​ម៉ឺន​ដុល្លារ កូន​ៗ​តុងទីន​១៣៥​នាក់​មក​ឲ្យ​សង្កាត់​ជួយ មេ​តុងទីន​រត់​ចេញពី​ផ្ទះ​នាំ​យក​ទាំង​លុយ​ជិត​២០​ម៉ឺន​ដុល្លារ កូន​ៗ​តុងទីន​១៣៥​នាក់​មក​ឲ្យ​សង្កាត់​ជួយ មេ​តុងទីន​រត់​ចេញពី​ផ្ទះ​នាំ​យក​ទាំង​លុយ​ជិត​២០​ម៉ឺន​ដុល្លារ កូន​ៗ​តុងទីន​១៣៥​នាក់​មក​ឲ្យ​សង្កាត់​ជួយ