ផឹក​ស្រា​ស្រវឹង​ បើក​ម៉ូតូ​ទៅ​បុក​ក្បាលស្ពាន រង​របួស​ធ្ងន់​ និង​ស្រាល​២​នាក់​​

ផឹក​ស្រា​ស្រវឹង​ បើក​ម៉ូតូ​ទៅ​បុក​ក្បាលស្ពាន រង​របួស​ធ្ងន់​ និង​ស្រាល​២​នាក់​​

បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​ម៉ូតូ​១​គ្រឿង ​ម្ចាស់​បើក​ទាំង​ស្រវឹង​ទៅ​បុក​នឹង​ក្បាលស្ពាន​ពេញទំហឹង​ បណ្ដាល​ឲ្យ​អ្នក​បើក​របួសធ្ងន់​ និង​អ្នក​រួម​ដំណើរ​របួស​ស្រាល​នៅ​វេលា​ម៉ោង​១១​យប់ ​ថ្ងៃ​ទី​៧ ​ខែ​មេសា​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ក្បាលស្ពាន​ភូមិ​គោក​រំចេក​ផ្លូវ​លេខ​268A ស្ថិត​ក្នុង​ភូមិ​គោក​រំចេក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។

មន្ត្រី​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ភ្នំស្រុក​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​នោះ ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាកZOOMER.X ពណ៌​ក្រហម ​គ្មាន​ស្លាក​លេខ ​បើក​ដោយ​ឈ្មោះ​ សា​រិ​ក​ ហឺ​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ស្រះ​ឈូក​ខាងលិច ​ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ បើក​ពី​ជើង​ទៅ​ត្បូង ​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​នោះ​ ដោយសារ​ជាតិ​សុរា​ចូល​ពោះ​ខ្លាំង​ពេក ​បណ្ដាល​ឲ្យ​អ្នក​បើក​ទប់​អារម្ភ​មិនបាន ​ក៏​បើក​ទៅ​បុក​នឹង​ក្បាលស្ពាន​ពេញទំហឹង​ បណ្ដាល​ឲ្យ​រង​របួស​ចំក្បាល​ជង្គង់​ខាង​ស្តាំ​ធ្ងន់​ និង​អ្នក​រួម​ដំណើរ​ម្នាក់ទៀត​ឈ្មោះ ហៀវ ថុ​ន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ/​ឃុំ​ជាមួយគ្នា របួសស្រាល​។ ជនរងគ្រោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ភ្នំស្រុក។ ​ចំណែក​ម៉ូតូ​ ត្រូវ​បាន​បង​ជនរងគ្រោះ​យក​មក​រក្សាទុក​នៅ​ឯ​ផ្ទះ​៕