ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​កង់​បី​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​របួសធ្ងន់​ម្នាក់

ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​កង់​បី​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​របួសធ្ងន់​ម្នាក់



ភ្នំពេញ ៖ ដោយសារ​ រ៉ឺ​ម៉ក​កង់​បី​បើកបរ​ស្រប​ទិសដៅ​ជាមួយ​រថយន្ដ​មួយ​គ្រឿង ខណៈ​ពេល​ម៉ូតូ​មួយគ្រឿង​បើក​ឆ្លង​ផ្លូវ​គេច​ផុត​ពី​រថយន្ដ​ហើយ​នោះ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដែល​កំពុងបើក​នៅ​ទន្ទឹម​នឹង​រថយន្ដ​នោះ​បណ្ដាល​ឲ្យ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​សំណាងល្អ​ដែល​ស្ដ្រី​ជា​ប្រពន្ធ​ម្ចាស់​រ៉ឺម៉ក​មាន​គ័​រ​ជាង​៧​ខែ​ទៅ​ហើយ​អាច​ចុះ​ចេញពី​រ៉ឺ​ម៉ក​ទាន់​ពេល​វេលា​នៅ​សល់​តែ​បុរស​ជា​ប្ដី​ធ្លាក់​ប្រឡាយ​តែម្នាក់ឯង​រងរបួស​ធ្ងន់ធ្ងរ។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៧ ​ខែមេសា​ ឆ្នាំ​២០១៦ ​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​មុខ​ភូមិ​ថ្នល់​បំបែក​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​អ្នក​ឃើញ​ហេតុ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​បើកបរ​ពីលិច​ទៅ​កើត​ ស្រប​ទិសដៅ​ជាមួយ​រថយន្ដ​មួយ​គ្រឿង​ដែល​បើក​អែប​ខាងស្ដាំ​រថយន្ដ​នោះ​ពោល​គឺ​បើក​ទន្ទឹមគ្នា​តែម្ដង​នៅ​ពេល​មកដល់​ចំណុច​កើតហេតុ​ជា​ចំណុច​ផ្លូវ​ឆ្លងកាត់​ស្រាប់​តែមាន​ម៉ូតូ​មួយ​គ្រឿង​បើក​ឆ្លង​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​មកដល់​ខំ​គេច​ផុត​ពី​រថយន្ដ​ហើយ​នោះ​បាន​មក​បុក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​នោះ​ទៅវិញ​បណ្ដាល​ឲ្យ​រ៉ឺម៉ក​កង់​បី​ជ្រុល​ទៅ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​របួស​អ្នក​បក​បរ​ដោយ​កៀប​ជាប់​ជើង​នឹង​រ៉ឺ​ម៉ក​នោះ។

ប្រភព​បន្ត​ថា ​ភ្លាមៗ​នោះ​ស្ដ្រី​ជា​ប្រពន្ធ​បាន​ឆ្លៀត​ចុះ​ពីលើ​រ៉ឺ​ម៉ក​កង់​បី​ទាន់​ពេល​វេលា​កុំ​អី​ច្បាស់​ជា​របួសធ្ងន់​មិន​ខាន ​ព្រោះ​នាង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ផង​។ ក្រោយពេល​កើតហេតុ​គេ​បាន​ចរចា​ដោះស្រាយ​គ្នា​បញ្ចប់​រឿង​នៅនឹងកន្លែង​កើតហេតុ​ ដោយ​ភាគី​ខាង​រ៉ឺ​ម៉ក​មុនដំបូង​ទារ​២០០​ដុល្លារ​តែ​ខាង​បង្ក​ព្រម​ឲ្យ​៥០​ដុល្លារ​ចប់​គ្នា​ត្រឹមនោះ​ទៅ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​៕

 ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​កង់​បី​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​របួសធ្ងន់​ម្នាក់