លោក​ម៉ែន​ វិបុល​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ជំង្ងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត

លោក​ម៉ែន​ វិបុល​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ជំង្ងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត



ស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​៨ ខែមេសា​ ឆ្នាំ​២០១៦ ​លោក​ម៉ែន វិបុល​ អភិបាល​ខេត្តស្វាយរៀង​លោក​លោកស្រី​អភិបាលរង​ខេត្ត និង លោក ​លោកស្រី​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត បាន​ចុះទៅ​សំណេះសំណាល និង សួរសុខទុក្ខ​អ្នកជំងឺ​ចំនួន ១២០​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​។

លោក ​ម៉ែន ​វិបុល ​បាន​មានប្រសាសន៍​ទៅកាន់​អ្នកជំងឺ​ថា​ ក្នុងឱកាស​ជិត​ចូល​ឆ្នាំ​ថ្មី​នេះ​ក្នុងនាម​អាជ្ញាធរ​ខេត្ត​ និង មន្ត្រីរាជការ​ជុំវិញ​ខេត្ត​សូម​ជូនពរ​ឲ្យ​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអស់​ដែល​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​ឲ្យ​ឆាប់​ជាសះស្បើយ​ ដើម្បី​បាន​ទៅ​ចូលរួម​ធ្វើបុណ្យ​ធ្វើ​ទាន​ព្រមទាំង​ថែរក្សា​សុខភាព អនាម័យ​ដោយ​ហូប​ស្អាត ផឹក​ស្អាត​ និង ​រស់នៅ​ស្អាត​។

ក្នុងឱកាស​នោះ​លោក ​ម៉ែន​ វិបុល​ ក៏បាន​ឧបត្ថម្ភ​ដល់​អ្នកជំងឺ​ក្នុង​ម្នាក់ៗ​ឃី​ត​១​កញ្ចប់​និង​ថវិកា​ចំនួន​២០០០០​រៀល​និង​បាន​ឧបត្ថម្ភ​អ្នក​រត់​ម៉ូតូ​រ៉ឺមក​កង់​បី​ចំនួន​១០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២០០០០​រៀល​ផង​ដែរ​៕

លោក​ម៉ែន​ វិបុល​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ជំង្ងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត លោក​ម៉ែន​ វិបុល​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ជំង្ងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត លោក​ម៉ែន​ វិបុល​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ជំង្ងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត លោក​ម៉ែន​ វិបុល​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ជំង្ងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត