ព្រោះតែ​ប្តី ខាត់ សុ​ឃីម សុខចិត្ត​កែប្រែ​ខ្លួនឯង​

6 Videos

​កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​ស្រី​ល្បីឈ្មោះ និង​ពហុ​ជំនាញ​ចេះ​រាប់​ភ្លេច ខាត់ សុ​ឃីម បានធ្វើការ​បង្ហើប​ឲ្យ​ដឹង​នូវ​អ្វីដែល​នាង​ពេញចិត្ត​នឹងធ្វើ ពិសេស​គឺ​ធ្វើ​ដើម្បី​ប្ដី​របស់​នាង លោក អ៊ិន សុ​ផា​ណូ ហៅ​បញ្ញា ព្រោះ​ទោះជា​អ្វី​ក៏​នាង​ហ៊ាន​ធ្វើ​ដែរ ដើម្បី​ប្ដី​របស់​នាង ។​

ព្រោះតែ​ប្តី ខាត់ សុ​ឃីម សុខចិត្ត​កែប្រែ​ខ្លួនឯង​

ព្រោះតែ​ប្តី ខាត់ សុ​ឃីម សុខចិត្ត​កែប្រែ​ខ្លួនឯង​

​បើតាម​ការ​បង្ហោះ​របស់ ខាត់ សុ​ឃីម ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នាង​បាន​សរសេរ​យ៉ាងខ្លី​ថា «​កាត់សក់​ហើយ ខ្លី​ហើយ ព្រោះ​ប្ដី​ចូលចិត្ត​ច្រៀង​បទ​នារី​សក់​ខ្លី​ពេក​» ។ ជាមួយនឹង​គ្នា​នេះ ខាត់ សុ​ឃីម បានបង្ហាញ​ពី​ទឹកមុខ​ដ៏​រីករាយ និង​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​អ្វីដែល​នាង​បានធ្វើ​នេះ ថែមទៀត ។ តាម​អ្វីដែល ខាត់ សុ​ឃីម បញ្ជាក់​នោះ ការ​កាត់សក់​ខ្លី​របស់​នាង ក៏​ព្រោះតែ​ប្ដី ចូលចិត្ត​ច្រៀង​បទ នារី​សក់​ខ្លី ហើយ​ដោយសារតែ​បេះដូង​ស្រឡាញ់​ប្ដី នាង​ក៏​សុខចិត្ត​កាត់សក់​ខ្លី យកចិត្ត​ស្វាមី​ជាទី​ស្រឡាញ់​របស់​នាង ។​

ព្រោះតែ​ប្តី ខាត់ សុ​ឃីម សុខចិត្ត​កែប្រែ​ខ្លួនឯង​

​ក្រោយ​ការបង្ហាញ​ពី​ក្ដី​ស្រឡាញ់ និង​ហ៊ាន​ធ្វើ​អ្វីៗ​ដើម្បី​ប្ដី​នេះហើយ អ្នកគាំទ្រ និង​អ្នក​ស្គាល់​តារា ស្រី​រូបនេះ បាន​សរសេរ​នៅក្នុង Comment ខាងក្រោម​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​អ្នកខ្លះ បាន​សរសើរ​ថា រូបនាង​ពិតជា​ស្រឡាញ់​ប្ដី​ខ្លាំងណាស់ អ្នកខ្លះ​សរសើរ​ថា​នាង​កាន់តែ ក្មេង​ជាង​មុន ហើយ​អ្នក​ខ្លះទៀត ក៏​បង្អាប់​ប្ដី​ថា ចាស់​ជាង​ប្រពន្ធ​ហើយ ឯ​ប្រពន្ធ​កាន់តែ​ក្មេង​គួរ​ឲ្យ​ស្រឡាញ់​ជាដើម ៕ ខេមរា​