អស្ចា​រ្យ​ណាស់​! ថៃ នរៈ​ពិ​ទូ ជ្រើសរើស​អ្នក​កំដរ​សុទ្ធតែជា​តារា​

6 Videos


​នៅក្នុង​ពិធី​ដ៏​មង្គល​របស់​អតីត​ហ្វ្រេស​ស៊ី ថៃ នរៈ​ពិ​ទូ កាលពី​ព្រឹក​មិញ គេ​សង្កេតឃើញថា​មិនសូវមាន​មិត្តភក្តិ​សិល្បៈ​ចូលរួម​ច្រើន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​យ៉ាងណា​គេ​មើលឃើញថា​កូន​កំដរ​របស់​កូនកំលោះ​រូបនេះ​សុទ្ធតែជា​តារា​ប្រុស​ស្រស់​សង្ហា​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ ។​

អស្ចា​រ្យ​ណាស់​! ថៃ នរៈ​ពិ​ទូ ជ្រើសរើស​អ្នក​កំដរ​សុទ្ធតែជា​តារា​

អស្ចា​រ្យ​ណាស់​! ថៃ នរៈ​ពិ​ទូ ជ្រើសរើស​អ្នក​កំដរ​សុទ្ធតែជា​តារា​

តើនរ​ណាខ្លះ​ជា​កូន​កំដរ​របស់​កូនកំលោះ ថៃ នរៈ​ពិ​ទូ ?

១-​កូន​កំដរ​ទី ១ លោក បញ្ញា សិទ្ធិ ជា​តារា​សម្តែង​ល្បីឈ្មោះ​
​បញ្ញា សិទ្ធិ ជា​តារា​សម្តែង​វ័យក្មេង​ស្រស់​សង្ហា​ម្នាក់ មានឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ ហើយ​សព្វថ្ងៃនេះ​លោក​កំពុងតែ​មមាញឹក​នឹង​ការងារ​សិល្បៈ​ខ្លាំង សឹង​គ្មាន​ពេលទំនេរ​ទេ ។​

អស្ចា​រ្យ​ណាស់​! ថៃ នរៈ​ពិ​ទូ ជ្រើសរើស​អ្នក​កំដរ​សុទ្ធតែជា​តារា​

២-​កូន​កំដរ​ទី ២ លោក ចាន់ រដ្ឋា ជា​អតីត​ហ្វ្រេស​ស៊ី ឆ្នាំ ២០១១
​ប្រិយមិត្ត​ប្រហែលជា​មិន​ធ្លាប់​ឮ និង ស្គាល់ឈ្មោះ​តារា​សិល្បៈ​ម្នាក់នេះ​ទេ​មើលទៅ ដោយសារតែ​លោក​បាន​ផ្អាក​ការងារ​សិល្បៈ​មួយរយៈ​ធំ​មកហើយ ។ លោក ចាន់ រដ្ឋា ជា​អតីត​ហ្វ្រេស​ស៊ី​ម្នាក់ ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​គ្រាន់បើ​លើ​វិថី​សិល្បៈ តែ​មកទល់ពេលនេះ​ដោយសារតែ​លោក​មាន​ការងារ​ផ្សេង​ក្រៅពី​សិល្បៈ ទើប​មិនសូវមាន​សកម្មភាព​សិល្បៈ​ច្រើន ។ អតីត​ហ្រេ្វ​ស​ស៊ី ចាន់ រដ្ឋា នឹង​វិល​ចូលប្រឡូក​សិល្បៈ​ជាថ្មី​ម្តងទៀត​ក្នុងពេល​ឆាប់ៗ​នេះ ។​

អស្ចា​រ្យ​ណាស់​! ថៃ នរៈ​ពិ​ទូ ជ្រើសរើស​អ្នក​កំដរ​សុទ្ធតែជា​តារា​

៣-​កូន​កំដរ​ទី ៣ លោក ហាក់ ជី​វ័​ន្ត ជា​តារា​សម្តែង​ភាពយន្ត និង ស្ប៉ត​
​លោក ហាក់ ជី​វ័​ន្ត ក៏​ប្រហែលជា​លោកអ្នក​មិនសូវ​ស្គាល់​ដែរ តែបើ​ស្តាប់​សំឡេង​ប្រហែលជា​ស្គាល់ ព្រោះ​លោក​គឺជា MC ប្រចាំ​នៅ​ប៉ុស្តិ៍​វិទ្យុ​វាយោ ហើយ​លោក​ក៏​ជា​តារា​សម្តែង​ម្នាក់​ដែលមាន​សកម្មភាព​ក្នុង​ពិភព​សិល្បៈ​យ៉ាងច្រើន​ផងដែរ ទាំង​ខ្សែភាពយន្ត កា​រ៉ា​អូ​ខេ និង ថត​ស្ប៉ត មិនតែប៉ុណ្ណោះ​លោក​ក៏​ធ្លាប់ជា​បេក្ខជន​ប្រឡង​ហ្វ្រេស​ស៊ី​ប៊​យ​ទៀតផង ។​

អស្ចា​រ្យ​ណាស់​! ថៃ នរៈ​ពិ​ទូ ជ្រើសរើស​អ្នក​កំដរ​សុទ្ធតែជា​តារា​

​បុរស​ទាំងបី​នាក់​នេះ​សុទ្ធតែ​តារា​សម្តែង​មាន​រូបរាង​ស្រស់​សង្ហា និង មានឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ ដែល​លោក ថៃ នរៈ​ពិ​ទូ ផ្តល់​កិត្តិយស​ឱ្យធ្វើជា​កូន​កំដរ​លោក​ក្នុង​ថ្ងៃ​ពិសេស​នេះ ៕ សាកល​

អស្ចា​រ្យ​ណាស់​! ថៃ នរៈ​ពិ​ទូ ជ្រើសរើស​អ្នក​កំដរ​សុទ្ធតែជា​តារា​