លោក អ៊ុក សិទ្ធិជាតិ៖ លោកគ្រូជម្រើសជាតិ ត្រូវយល់ដឹងសារធាតុ ហាមឃាត់ក្នុង កីឡាឲ្យបានច្បាស់

លោក អ៊ុក សិទ្ធិជាតិ នាយកដ្ឋានកីឡា បានមានប្រសាសន៍ថា មុននឹងការប្រកួត National Games និងការប្រកួតកីឡា ស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣មកដល់ លោកគ្រូ អ្នកគ្រូជម្រើសជាតិ និងថ្នាលទាំងអស់ត្រូវតែ យល់ដឹងឲ្យបានច្បាស់ អំពីសារធាតុហាមឃាត់ ក្នុងកីឡា ព្រោះមានថ្នាំ និងភេសជ្ជៈមួយចំនួន ដែលត្រូវបានហាមឃាត់ មិនឲ្យសិស្សផឹកឡើយ។

លោកបានបន្តថា មជ្ឈមណ្ឌលហ្វឹកហ្វឺន កីឡា ដែលជាសេណាដិកា របស់ក្រសួងអប់រំបានរៀបចំ វគ្គបំប៉ន នៃការយល់ដឹងសារធាតុ ហាមឃាត់ ដោយមានការ សហការជាមួយ គណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា និងសហព័ន្ធជាតិ ទាំងអស់ដើម្បីផ្សព្វផ្សាយ យល់ដឹងសារធាតុ ហាមឃាត់ នៅក្នុងតារាងបញ្ជីប៉ុន្មាន ហើយត្រូវផឹកថ្នាំប៉ុន្មាន បើផឹកលើសកំណត់ វាត្រូវជារឿងផេ្សងមួយទៀត។ដូចកន្លងមកកីឡាការិនីម្នាក់ ដែលត្រូវ ត្រួតពិនិត្យឃើញសារធាតុ ហាមឃាត់ ក្នុងទឹកនោមដែរ នេះដោយសារតែខ្វះ ការយល់ដឹង លោកគ្រូ និងកីឡាករ នៅពេលដែល អញ្ជើញចូលរួម វគ្គសិក្ខាសាលា ពួកគាត់ឲ្យចង់ចូលរួម មើលងាយវគ្គបំប៉ន។ 

លោកនាយកដ្ឋានកីឡា បានបន្ថែមទៀតថា សហព័ន្ធកីឡាជាតិ ទំាងអស់មុននឹងជ្រើសរើស គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ជម្រើសជាតិ ត្រូវវិន័យល្អ ពាក់និម៉ង់ខ្ពស់ ពេលវេលាគ្រប់គ្រាន់ សាកសមជាកីឡាករ-កីឡាការិនី តំណាងជាតិខ្មែរចំពោះ គ្រូវិញត្រូវមាន កម្រិតខ្ពស់ ជាងកីឡាករ-កីឡាការិនី ប្រសិនបើសហព័ន្ធកីឡាជាតិ ជ្រើសរើសឲ្យតែរួចពី ដៃភាគីពាក់ព័ន្ធ កីឡាធ្វើការមិនអស់ ដូចពេលខ្លះ យើងរុញទៅលើ មជ្ឈមណ្ឌល ហ្វឹកហ្វឺនកីឡា នេះជាការធ្វើការ មិនទទួលខុសត្រូវ មានសហព័ន្ធខ្លះ គេទទួលខុសត្រូវខ្ពស់ណាស់ ក្នុងការជ្រើសរើស គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ជម្រើសជាតិ៕

លោក អ៊ុក សិទ្ធិជាតិ៖ លោកគ្រូជម្រើសជាតិ ត្រូវយល់ដឹងសារធាតុ ហាមឃាត់ក្នុង កីឡាឲ្យបានច្បាស់