អតីតបេក្ខភាព​​ Cambodian Idol ​មាស​​ មុន្នី​រាជ រអ៊ូ​រឿង​ជីវភាព

មាស មុន្នីរាជ អតីត Cambodian Idol ដែលស្ថិតក្នុង ចំណោម6នាក់ ចុងក្រោយ ថ្លែងមកកាន់ Sabay ថា សព្វថ្ងៃ លោកកំពុងពិបាករឿងជីវភាព ដោយសារ ស្ងប់ស្ងាត់មិនសូវបានឡើង ប្រគំតន្ត្រីនានា។
 ” Concert អីមិនសូវមានទេអូន ហើយតាំងពីចប់ Cambodian Idol មក មានការងារក្រៅដែរ ប៉ុន្តែតិចតួច Concert តាមខេត្តក៏មិនសូវមានដែរ។ ដូច្នេះអ្វីៗគ្រប់យ៉ាងយើងត្រូវតែខំដោយខ្លួនឯង បើបងមិនខំគ្មានអ្នកណាមកជួយយើងទេ”។

អតីតបេក្ខភាព​​ Cambodian Idol ​មាស​​ មុន្នី​រាជ រអ៊ូ​រឿង​ជីវភាព

ក្រោយពេលធ្លាក់ពីកម្មវិធីប្រឡង មិនសូវមានសកម្មភាពចេញច្រៀងដូចបេក្ខភាពឯទៀត ដែលធ្លាក់ដូចគ្នា ព្រមទាំងការងារមានតែមួយកន្លែង គឺច្រៀងពេលយប់នៅហាងមួយ ក្នុងរាជធានីភ្នំពេញ យុវជនមកពីខេត្តកំពង់ចាម រូបនេះ ប្រាប់ថា លោកកំពុងប្រឈមនឹងការលំបាក។

“ពេលនេះខ្ញុំច្រៀងនៅហាង មួយកន្លែង ហើយក៏កំពុងតែស្វែងរកបន្ថែមទៀត បើរកមិនបានច្បាស់ជាដាច់បាយហើយ(សើច)”។

ដោយឡែកក្នុងពេលឆាប់ៗខាងមុខនេះក្រោយចប់បុណ្យចូលឆ្នាំខ្មែរ អតីតបេក្ខភាពកម្មវិធី Cambodian Idol នេះបញ្ជាក់ថានឹងមានបទចម្រៀងថ្មីនិពន្ធដោយខ្លួនឯងផ្ទាល់ទៀតផង៕

ប្រភព៖ សប្បាយ