កូនស្រី Paul Walker ទទួលបានសំណងជាង ១០លានដុល្លារ ពីគ្រួសារលោក Roger Rodas

អាមេរិក៖ នាង Meadow Walker កូនស្រីរបស់តារាសម្តែង Paul Walker ដែលស្លាប់ ក្នុងឧបទ្ទវហេតុ ក្រឡាប់រថយន្ត កាលពីឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ បានទទួលសំណងពី ក្រុមគ្រួសារលោក Roger Rodas  អ្នកបើករថយន្ត ឲ្យឪពុករបស់នាង ចំនួនជាង ១០,១ លានដុល្លារអាមេរិក ។

ព័ត៌មានពី Daily Online បានឲ្យដឹងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នេះថា លោកមេធាវី Jeffrey Milam បានប្រកាស សេចក្តីសម្រេច នៅថ្ងៃនេះថា ក្មេងស្រីវ័យ១៧ឆ្នាំ Meadow Walker កូនស្រីរបស់ Paul Walker តួសម្តែង ក្នុងខ្សែភាពយន្ត “ Fast & Furious 7”  បានទទួលសំណងជាង ១០ម៉ឺនដុល្លារអាមេរិក ពីក្រុមគ្រួសារលោក Roger Rodas ជាអ្នកបើកបររថយន្ត ដែលស្លាប់ជាមួយ Paul Walker កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ ។

សំណងជាប្រាក់ជាង១០.១លានដុល្លារ ដែលបានមកពី ទ្រព្យសម្បត្តិ របស់លោក Rodas នេះដែរគ្រាន់តែជា ភាគតូចមួយ នៃសំណងដែលឪពុក របស់នាង ត្រូវទទួលបាន ក្នុងនាមជាតារាល្បី ដែលត្រូវស្លាប់ ទាំងវ័យក្មេងប៉ុណ្ណោះ ហើយ Meadow ក៏បានប្តឹងទារសំណង ពីក្រុមហ៊ុនរថយន្ត Porsche AG ចំនួន១៣ ពាន់លានដុល្លារ ផងដែរ ដោយចោទប្រកាន់ថា ឪពុករបស់នាងស្លាប់ ដោយសាររថយន្ត ។

បើទោះបីជាពេលកន្លងមកក្រុមហ៊ុន Porsche បានបដិសេធ មិនផ្តល់សំណង ដោយចោទកំហុស លើអ្នកបើករថយន្ត ពិតមែន តែនាង Meadow Walker បានប្រកាសថា ខ្លួននៅតែប្តឹងក្រុម Porsche ព្រោះរថយន្តនេះ ធ្វើឲ្យឪពុកនាងស្លាប់ ៕

 

កូនស្រី Paul Walker ទទួលបានសំណងជាង ១០លានដុល្លារ ពីគ្រួសារលោក Roger Rodas

 

កូនស្រី Paul Walker ទទួលបានសំណងជាង ១០លានដុល្លារ ពីគ្រួសារលោក Roger Rodas

 

កូនស្រី Paul Walker ទទួលបានសំណងជាង ១០លានដុល្លារ ពីគ្រួសារលោក Roger Rodas