ហេតុផល​ដែល​អ្នក គួរ​ញ៉ាំ​ផ្សិត​ឲ្យបាន​ច្រើន​

ហេតុផល​ដែល​អ្នក គួរ​ញ៉ាំ​ផ្សិត​ឲ្យបាន​ច្រើន​

​អស់​រយៈពេល​ច្រើន​ឆ្នាំ​ហើយ ដែល​ផ្សិត​ត្រូវបាន​គេ​ប្រើប្រាស់ សម្រាប់​ការ​ចម្អិន​អាហារ និង​ឱសថ​។ បើសិន​ជា​អ្នក កំពុងតែ​ស្វែងរក​អាហារ​មាន​រសជាតិ​ឆ្ងាញ់ និង​ផ្តល់​សុខភាព​នោះ ចូរ​ជ្រើសរើស​ការ​ញ៉ាំ​ផ្សិត​ទៅ​។

អង់​ទី​អុក​ស៊ីដង់​
ផ្សិត ក៏​មាន​អង់​ទី​អុក​ស៊ីដង់ ដូច​បន្លែ​ផ្សេងៗ​ដែរ ដែល​អាច​ជួយ​ការពារ កោសិកា​រាងកាយ​ពី​ការខូចខាត ដោយសារ​រ៉ាឌីកាល់​សេរី​។ រ៉ាឌីកាល់​សេរី ត្រូវបាន​គេ​ស្គាល់​ថា ជា​មូលហេតុ​នាំឲ្យមាន ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា មហារីក ជំងឺ​បេះដូង និង​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។

ជំងឺ​ខ្វះ​គ្រាប់​ឈាម​
ផ្សិត ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​ដែក ដូច្នេះ វា​នឹង​ធ្វើឲ្យ​មនុស្ស មាន​សុខភាព​ល្អ តាមរយៈ​ការជំរុញ​ដល់ ការបង្កើត​គ្រាប់​ឈាម​ក្រហម​។

សុខភាព​ឆ្អឹង​
ឆ្អឹង ក៏​សម្បូរ​ជាតិ​កាល់ស្យូម សម្រាប់​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​មាន​សុខភាព​ល្អ​ដែរ​។ ការ​ញ៉ាំ​របប​អាហារ មាន​ជាតិ​កាល់ស្យូម​ទៀងទាត់ អាច​កាត់បន្ថយ​ការកើត ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ល្អ​។ វា​ក៏​ជួយ​បន្ថយ​ការ​ឈឺសន្លាក់ និង​ជំងឺ​ទាក់ទង​នឹង​ឆ្អឹង​ផ្សេងៗ​ទៀត​ដែរ​។

ជំងឺមហារីក​សុដន់ និង​ក្រពេញប្រូ​ស្តាត​
ផ្សិត មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការបង្ការ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត និង​សុដន់​។ នេះ​ដោយសារ​តែ​វា មាន​សារធាតុ Beta-Glucans និង Conjugated Linoleic Acid ដែល​វា​ទាំងពីរ​នេះ សុទ្ធតែ​មាន​ប្រសិទ្ធភាព ប្រឆាំង​នឹង​មហារីក​ទាំងអស់​។

កូ​ឡេ​ស្តេ​រ៉ុល​

ផ្សិត ផ្តល់​ជា​ប្រូតេអ៊ីន​យ៉ាងច្រើន ដែល​គ្មាន​ជាតិ​ខ្លាញ់ ឬ​កូ​ឡេ​ស្តេ​រ៉ុល​ទេ ព្រមទាំង​មាន​កាបូ​អ៊ី​ដ្រាត​ទាប​បំផុត​។ ជាតិ​សរសៃ និង​អង់ស៊ីម​ក្នុង​ផ្សិត នឹង​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បាន​ថែម​ទៀត​។

គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​
ផ្សិត ត្រូវបាន​គេ​ចាត់ទុកថា ជា​អាហារ​ដ៏​ល្អ​មួយ សម្រាប់​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម ព្រោះ​វា​មាន​អង់ស៊ីម​ធម្មជាតិ​ជាច្រើន ដែល​អាច​រំលាយ​ជាតិ​អាមីដុង និង​ជាតិ​ស្ករ ទៅ​ជា​អាហារ​ផ្សេងទៀត​បាន​។

ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​

ផ្សិត​មាន​សារធាតុ Polysaccharide ជាពិសេស Alpha និង Beta Glucan ដែល​ជា​ច្រវា​ក់វែងៗ ដែល​មាន​ប្រយោជន៍ ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​។

ពង្រឹង​ដល់​ការ​បឺត​ស្រូប​ជីវជាតិ​
ការ​ញ៉ាំ​ផ្សិត ទំនង​ជា​ជួយ​ពង្រឹង​ដល់ ការ​បឺត​ស្រូប​ជីវជាតិ ទៅក្នុង​រាងកាយ​កាន់តែ​ល្អ​។

បង្កើន​ចំនួន​វីតាមីន D
ផ្សិត ត្រូវបាន​គេ​ស្គាល់​ថា ជា​បន្លែ​ដែល​មាន​វីតាមីន​ដ៏​សំខាន់​។ វា​មិន​ខុសគ្នា​នឹង​មនុស្ស​យើង​ឡើយ ផ្សិត​នឹង​ផលិត​ជា​វីតាមីន D នៅពេល​វា​ប៉ះពាល់ នឹង​ពន្លឺព្រះអាទិត្យ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។