សញ្ញា​ដំបូង នៃ​ជំងឺ រលាក​សន្លាក់​

សញ្ញា​ដំបូង នៃ​ជំងឺ រលាក​សន្លាក់​

​ជំងឺ​រលាក​សន្លាក់ គឺជា​ការ​រលាក នៅលើ​សន្លាក់​មួយ ឬ​ច្រើន​។ ជំងឺ​រលាក​សន្លាក់ ដែល​គេ​ជួបប្រទះ​ញឹកញាប់​ជាងគេ គឺ​ជំងឺ​រលាក​សន្លាក់ឆ្អឹង ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​ជំងឺ​រលាក​សន្លាក់​ហ្កោ​ដ​។​

​រោគសញ្ញា​

​រោគសញ្ញា​ដែល​ច្រើន​កើតមាន នៅ​ពេល​អ្នក​រលាក​សន្លាក់ គឺ​ទាក់ទង​ទៅនឹង សន្លាក់​ផ្ទាល់​តែម្តង ហើយ​វា​ក៏​អាច​ស្រ័យ​ទៅលើ ប្រភេទ​នៃ​ការ​រលាក​សន្លាក់​ផងដែរ​។ ប៉ុន្តែ សញ្ញា និង​រោគសញ្ញា​ដែល​គេ​ជួប​ញឹកញាប់ មានដូចជា ៖

•​    ​ឈឺចាប់ នៅ​កន្លែង​មាន​បញ្ហា​
•​    ​តឹង​ណែន​សន្លាក់ ដែល​ធ្វើឲ្យ​អ្នក គ្មាន​ផាសុកភាព​
•​    ​ហើម​ធំ​ទៅៗ​
•​    ​ឡើង​ក្រហម​
•​    ​មិន​អាច​ធ្វើ​ចលនា​សន្លាក់​បាន​។​

​ដូច្នេះ ប្រសិនបើ​អ្នក កត់សម្គាល់ឃើញ នូវ​សញ្ញា​ដូច​ខាងលើ​នេះ សូម​ប្រញាប់ ទៅ​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ដឹង​កាន់តែច្បាស់ អំពី​អាការៈ​របស់​អ្នក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • សញ្ញា​ដំបូង នៃ​ជំងឺ រលាក​សន្លាក់​已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ជំងឺទូទៅ
Tags: