វិធី 5យ៉ាង​ក្នុងការ​សាង​ភាពជឿជាក់​លើ​ខ្លួនឯង​ដល់​កូនប្រុស​

ការ​សាង​ភាពជឿជាក់​លើ​ខ្លួនឯង​ឱ្យ​កូន គឺជា​តួនាទី​ដែល​ឪពុកម្តាយអាច​សាង​ឱ្យ​កូន​បាន មិនថាតែ​កូនស្រី ឬ​កូនប្រុស​នោះទេ ដោយអាច​ធ្វើបាន​តាមរយៈ​ការកោតសរសើរ​នៅពេល​កូន​ធ្វើ​អ្វី​ម្យ៉ាង​បានល្អ​ជាដើម តែ​រឿង​បែបនេះ​ច្រើន​ទទួលបាន​ផល​ល្អ​ខ្លាំង​នៅលើ​ក្មេងស្រីច្រើនជាង តែ​សម្រាប់​ក្មេងប្រុស​វិញ មិនសូវ​ជា​បាន​ផល​ប៉ុន្មាន​ឡើយ ព្រោះ​ត្រូវ​ជំរុញ​ដោយ​រឿង​ដែល​មើលឃើញ​ច្បាស់លាស់​ជាង ដូច្នេះ​សូមសាកល្បង​មើល​ពី​វិធី5យ៉ាង​ក្នុងការ​សាង​ភាពជឿជាក់​លើ​ខ្លួនឯងដល់​កូនប្រុស​របស់​អ្នក​វិញ​ថា តើ​មាន​អ្វីខ្លះ?

    1 – ជំរុញ​ឱ្យ​កូន​និយាយ​នូវ​អ្វីដែល​កូន​ត្រូវការ​និយាយ
ក្មេងស្រី​ច្រើនតែ​ប៉ិន​និយាយ និង​និយាយ​ច្រើនជាង​ក្មេងប្រុសស្រាប់​ហើយ ពេល​ត្រូវការ​អ្វីមួយ អ្នកនឹង​ដឹង​ភ្លាម​តែម្តង តែ​សម្រាប់ក្មេងប្រុស​វិញ វា​ជា​រឿង​ពិបាក​ក្នុងការ​និយាយ​អ្វីដែល​មាននៅ​ក្នុង​ចិត្តចេញមក​បាន​មួយ​រឿង​ណាស់ ដូច្នេះ​អ្នក​គួរ​រក​ពាក្យសំដីល្អៗមក​និយាយ​ជាមួយ​កូន នៅពេលដែល​កូន​និយាយ​អ្វីដែល​មាននៅ​ក្នុង​ចិត្ត​ចេញមក​ហើយ វា​នឹង​កាន់តែ​ងាយ​ឡើង​ដែល​អ្នកនឹង​អាចជួយ​កូន​ឱ្យត្រូវ​ផ្លូវ ហើយ​កូន​ក៏​នឹងមាន​កម្លាំងចិត្ត​ដែរ ព្រោះ​មាន​អ្នក​នៅចាំ​ជួយ​ដែល​សំខាន់​ម្នាក់​ដូចជា​រូបអ្នក។

    2 – រក​ចំណុចខ្លាំង​របស់​កូន​ឱ្យឃើញ
ចំណុចខ្លាំង​ក្នុង​ទម្លាប់​របស់​កូន គឺជា​រឿង​សំខាន់​ដែល​អ្នក​អាច​ស្វែង​រករឿង​មក​ជំ​រុញឱ្យ​កូន​កើត​មាន​ភាព​ជឿ​ជាក់​​លើ​​ខ្លួន​ឯងបាន។

   3 – ធ្វើ​នូវ​អ្វីដែល​កូន​ចូលចិត្ត​ធ្វើ
សង្កេត​មើលថា តើ​កូន​ចូលចិត្ត​ការងារ​បន្ទាប់​បន្សំ​អ្វីខ្លះ? ចូលចិត្ត ការ​ដើរលេង​បែបណា?   ចូលចិត្ត​លេង​អ្វី​ជាពិសេស​ដែរឬទេ? ដូចជា បើ​កូន​ចូលចិត្ត​ដើរលេង ក៏​គួរតែ​ទៅ​ដើរលេង​ជាមួយ​កូន កូន​ចូលចិត្ត​ហែល​ទឹក ក៏​គួរតែ​ទៅ​ហែល​ទឹកជា​មួយ​កូន ដើម្បីឱ្យ​កូន​មើលឃើញថា អ្នកឃើញ​ពី​ភាព​សំខាន់​លើ​កិច្ចការងារ​ដែល​កូន​ធ្វើ​ហ្នឹងឯង។

   4 – រក​ការងារ​ផ្ទះ​ឱ្យ​កូន​ធ្វើ
ដើម្បី​សាង​នូវ​ភាព​ទទួលខុសត្រូវ​មួយផ្នែក​ដល់​កូនការងារ​ផ្ទះ​ដែល​ឱ្យ​កូន​ធ្វើ​អាច​នឹង​ជាការ​ជួល​ដោយ​លុយកាក់ ឬ​វត្ថុ​របស់របរ​បន្តិចបន្តួច​ក៏បាន​ដែរ ដើម្បី​បង្ហាត់​កូន​ឱ្យ​មើលឃើញ​ពី​គុណ​តម្លៃនៃ​ការធ្វើការងារ​ថា ទំរាំ​នឹង​បាន​ប្រា​ក់មក តើ​ត្រូវធ្វើ​អ្វីខ្លះ? ការងារ​ផ្ទះដែល​កូនប្រុស​អាចធ្វើ​បាន​មានដូចជា ស្រោច​ផ្កា ឬ​ដំណាំ និង​យកសំរាម​ទៅ​ចោល​ជាដើម។

    5 – បង្កើន​ឱ្យ​កូន​មាន​លក្ខណៈ​ឯក​របស់ខ្លួន  
ក្មេង​គ្រប់រូប​សុទ្ធ​តែមាន លក្ខណៈពិសេស​ក្នុង​បែប​របស់​ខ្លួនឯងទាំងអស់ បើ​កូន​ដឹងថា ខ្លួនឯង​ជា​មនុស្ស​បែបណា និង​ជាម​នុស្ស​ប្រភេទណា​នោះ ឪពុកម្តាយ​គួរ​ជំរុញ​ឱ្យ​កូន​ធ្វើទៅ​តាមផ្លូវ​ដែល​ត្រឹមត្រូវ។

ការ​សាង​ភាពជឿជាក់​លើ​ខ្លួនឯង​ដល់​កូន​គឺជា​រឿង​សំខាន់​ណាស់ព្រោះ​បើ​កូន​មាន​ភាព ជឿជាក់​លើ​ខ្លួនឯង​ហើយ កូន​នឹង​ហ៊ាន​គិត ហ៊ានធ្វើ​អ្វី​ផ្សេងៗ​ដឹង​ខុស ដឹង​ត្រូវ​ និង​ចេះ​រៀបចំ​ទុកដាក់​គំនិត​បានល្អហើយអនាគត​របស់​កូន​ក៏​នឹង​ឈានទៅ​មុខ​បាន​រឹតតែ​ឆ្ងាយ​ឡើង​ទៀតផង៕

ប្រភព៖ lareine

  • វិធី 5យ៉ាង​ក្នុងការ​សាង​ភាពជឿជាក់​លើ​ខ្លួនឯង​ដល់​កូនប្រុស​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ចំនេះដឹង
Tags: