ទោះ ជា វិបុល រវល់ការងារខ្លាំងប៉ុណ្ណា ក៏មិនដែលភ្លេចថ្ងៃកំណើតរបស់​ភរិយាឡើយ!

ភ្នំពេញ៖ពិធីករដ៏ល្បីឈ្មោះ លោក ជា វិបុល តែងតែធ្វើឲ្យភរិយា អ្នកនាង គង់ សុជាតិ រំភើបចិត្តសឹងតែគ្រប់ពេល ជាមួយនឹងទង្វើ និងពាក្យសម្តីដ៏ផ្អែមល្ហែមរបស់គាត់។

កាលពីប៉ុន្មានម៉ោងមុននេះដែរ ពិធីកររូបនេះ បានបង្ហាញនូវរូបស៊ីអារម្មណ៍មួយសន្លឹក ជាមួយនឹងសារដ៏មានអត្ថន័យ នៅក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ទៅកាន់អ្នកនាង គង់ សុជាតិ ក្នុងថ្ងៃកំណើតរបស់នាងផ្ទាល់។ ក្នុងនោះដែរ រូបលោកបានសរសេរថា "Happy Birthday to my honey 08 04 2016 Wish my honey healthy good luck n I’ll stand by u foreve Love u honey"

សារទាំងនេះ បានបញ្ជាក់ឲ្យឃើញថា ទោះបី លោក ជា វិបុល មមាញឹកនឹងការងារយ៉ាងណា ក៏រូបលោក មិនដែលភ្លេចថ្ងៃកំណើតរបស់ភរិយានោះទេ គឺមានតែធ្វើឲ្យរូបនាងសប្បាយចិត្ត ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយប្រិយមិត្ត រង់ចាំអ៊ុតមើលទាំងអស់គ្នាថា នៅពេលល្ងាចនេះ តើលោក ជា វិបុល នឹងរៀបចំកាដូ រឺក៏ធ្វើអ្វីពិសេស សម្រាប់ភរិយាសំណព្វចិត្តរបស់គាត់?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload