Suarez ​ជិត​តាម​ស្មើ​កំណត់ត្រា​​​​ Ronaldo ប្រេស៊ីល​ហើយ

២​គ្រាប់​របស់​ Luis Suarez ​ដែល​បំប៉ោង​សំណាញ់​ទី​ក្រុម​ Atletico Madrid ​​ជួយ​ឲ្យ​ក្រុម​ Barcelona ឈ្នះ​ ២-១ ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​៨​ក្រុម​ ជើង​ទី​១ កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ​ បាន​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ជិត​តាម​ស្មើ​កំណត់ត្រា​របស់​ Ronaldo ប្រេស៊ីល​នៅ​ក្លឹប​ Barca ហើយ។

 

Suarez ​ជិត​តាម​ស្មើ​កំណត់ត្រា​​​​ Ronaldo ប្រេស៊ីល​ហើយ

 

រដូវ​កាល​នេះ​ Suarez ស៊ុត​៤៥​គ្រាប់ ក្នុង​៤៥​ប្រកួត​ ​​ហើយ​នៅ​ខ្វះ​តែ​២​គ្រាប់​ទៀត​ប៉ុណ្ណោះ​​ ​នឹង​ស្មើ​កំណត់ត្រា​របស់​ Ronaldo ដែល​ធ្លាប់​ស៊ុត​ឲ្យ​ Barca សរុប​៤៧​គ្រាប់ កាល​រដូវ​កាល​១៩៩៦/៩៧។ Lionel Messi និង​ Ronaldo គឺជា​កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ​តែ​២​នាក់​គត់ ដែល​អាច​ស៊ុត​បាន​៤៧​គ្រាប់​ ឬ​លើស​៤៧​គ្រាប់​ក្នុង​១​រដូវ​កាល ប៉ុន្តែ​រដូវ​កាល​នេះ​ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ (Suarez) អាច​នឹង​បំបែក​កំណត់ត្រា​​ Ronaldo ​បាន​ ព្រោះ​​សល់​ការ​ប្រកួត​ច្រើន​ទៀត។

 

Suarez ​ជិត​តាម​ស្មើ​កំណត់ត្រា​​​​ Ronaldo ប្រេស៊ីល​ហើយ

 

Suarez បាន​ផ្ទេរ​ពី​​ក្រុម​ Liverpool ទៅ​ទឹកដី​ Nou Camp កាល​ឆ្នាំ​២០១៤ ក្នុង​តម្លៃ​ប្រហែល​ ៦៥​លាន​ផោន (៩១,៤៦​លាន​ដុល្លារ)។ រដូវ​កាល​ដំបូង​​​ខ្សែ​ប្រយុទ្ធ​រូប​នេះ ស៊ុត​ឲ្យ​ Barca បាន​២៥​គ្រាប់ ក្នុង​៤៣​ប្រកួត ប៉ុន្តែ​រដូវ​កាល​នេះ​​គឺ​កាន់​តែ​ខ្លាំង ​និង​អាច​ស៊ុត​បញ្ចូល​ទី ស្ទើរ​គ្រប់​ការ​ប្រកួត៕

 

ចុះ​ប្រិយមិត្ត​គិត​ថា Suarez អាច​បំបែក​កំណត់ត្រា​ Ronaldo បាន​ឬ​អត់?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ fcbarcelona