​ឯកឧត្តម សម រង្ស៊ី ជូនពរ​និង​សរសើរ​វៀតណាម​ថា ប្តូរ​នាយករដ្ឋមន្ត្រី​យូរ​បំផុត​ ១០ ឆ្នាំ​យ៉ាង​ទៀងទាត់​

 ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី បាន​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ជូនពរ​លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​ថ្មី​របស់​វៀតណាម ដែល​ទើប​ជាប់ឆ្នោត​កាលពី​ថ្ងៃទី ៧ ខែមេសា​។ ឯកឧត្តម​ប្រមុខ​បក្សប្រឆាំង​រូបនេះ ក៏​សរសើរ​មេដឹកនាំ​វៀតណាម​ដែល​ផ្លាស់ប្តូរ​នាយករដ្ឋមន្ត្រី​យ៉ាងតិច ១០ ឆ្នាំ ដោយ​ទៀងទាត់​។