រថយន្តក្រុង​បុក​ជាមួយ​ឡានតូច​របួសធ្ងន់​៧​នាក់​ទាំង​ព្រឹក​ព្រលឹម​ ​នៅ​ស្រុក​ប្រាសាទបាគង​

​សៀមរាប:
យ៉ាងហោចណាស់​មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​បានរ​ងរ​បូស​ធ្ងន់​ចំនួន​៧​នាក់​បន្ទាប់ពី​​រថយន្តក្រុង​១​គ្រឿង​ដែល​គ្មាន​ស្លាក​យីហោ​ក្រុមហ៊ុន​បាន​បុក​ជាមួយ​រថយន្ត​កាមរី​ឆ្លាម​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៦ ក្នុងភូមិរ​ការ​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​១០​នាទី​ព្រលឹម ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ នេះ​។

សមត្ថកិច្ច​អះអាងថា​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​កាមរី​ឆ្លាម​ពាក់​ស្លាក​លេខ​ភ្នំពេញ 2C5271 បើក​ពី​ទិស​កើត​ទៅ​លិច មាន​គ្នា​ក្នុង​រថយន្ត​ចំនួន​៧​នាក់​របួស​ទាំងអស់ ។ ចំណែក​រថយន្តក្រុង ពាក់​ស្លាក​លេខ​ភ្នំ​3B3336​បើក​ពី​ទិស​លិចទៅ​កើត​បាន​ក្រឡាប់​ហើយ​តៃកុង​បាន​រត់​គេចខ្លួនបាត់ ។​ ​ខាង​រថយន្តក្រុង​សមត្ថកិច្ច​បាន​រាយការណ៍​ថា​មិនមាន​នរណាម្នាក់​រងរ​បួស​ឡើយ​។​
​    ​
លោក​វីរ​សេនីយ៍​ត្រី​ប៉ោះ​ចន្ថា អធិការរង​ស្រុក​ប្រាសាទបាគង​ទទួលបន្ទុក​សណ្តាប់ធ្នាប់​ច​រា ចរណ៍​បាន​បញ្ជាក់ថា ក្រោយពី​កើតហេតុ​អ្នករងរបួស​ទាំងអស់​ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ពេទ្យ​ខេត្ត សៀមរាប​ដោយ​គេ​មិនទាន់​ដឹងថា​ជន​ទាំងអស់​មានឈ្មោះ​អ្វី​ទេ​។
​    ​
លោក​បាន​និយាយថា ក្នុងចំណោម​អ្នករបួស​ទាំង​៧​នាក់​គឺមាន​ក្មេង​ចំនួន​២​នាក់​ស្ថិតនៅក្នុង រថយន្ត​កាមរី​តែមួយ ដោយ​បើក​យ៉ាង​លឿន​ទៅ​ប៉ះ​ជាមួយ​រថយន្តក្រុង​ទាំង​ពេញទំហឹង​បណ្តាល អោយ​រថយន្ត​កាមរី​បុក​ខ្ទុប​ទៅនឹង​រថយន្តក្រុង​បណ្តាលអោយ​ខូចខាត​យ៉ាងដំណំ ហើយ​រថយន្ត ក្រុង​បាន​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ហើយ​ក្រឡាប់​ដោយ​តៃកុង​បាន​រត់គេចខ្លួន​បាត់​ខ​ណៈ​ពេលដែល​មានការ ដឹក​អ្នកដំណើរ​ពេញ​ចេញពី​ក្រុង​សៀមរាប​។
​    
លោក​វីរ​សេនីយ៍​ត្រី​ប៉ោះ​ចន្ថា បានបញ្ជាក់​ទៀតថា​រថ​យន្ត​ទាំង​២​ត្រូវបាន​សមត្ថកិច្ចរ​ក្សា​ទុក បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​តាម​ផ្លួ​វ​ច្បាប់​៕

រថយន្តក្រុង​បុក​ជាមួយ​ឡានតូច​របួសធ្ងន់​៧​នាក់​ទាំង​ព្រឹក​ព្រលឹម​ ​នៅ​ស្រុក​ប្រាសាទបាគង​

រថយន្តក្រុង​បុក​ជាមួយ​ឡានតូច​របួសធ្ងន់​៧​នាក់​ទាំង​ព្រឹក​ព្រលឹម​ ​នៅ​ស្រុក​ប្រាសាទបាគង​

រថយន្តក្រុង​បុក​ជាមួយ​ឡានតូច​របួសធ្ងន់​៧​នាក់​ទាំង​ព្រឹក​ព្រលឹម​ ​នៅ​ស្រុក​ប្រាសាទបាគង​

រថយន្តក្រុង​បុក​ជាមួយ​ឡានតូច​របួសធ្ងន់​៧​នាក់​ទាំង​ព្រឹក​ព្រលឹម​ ​នៅ​ស្រុក​ប្រាសាទបាគង​

រថយន្តក្រុង​បុក​ជាមួយ​ឡានតូច​របួសធ្ងន់​៧​នាក់​ទាំង​ព្រឹក​ព្រលឹម​ ​នៅ​ស្រុក​ប្រាសាទបាគង​
​រូបភាព​៖ រថយន្តក្រុង​បុក​ជាមួយ​ឡានតូច​របួសធ្ងន់​៧​នាក់​ទាំង​ព្រឹក​ព្រលឹម​នៅ​ស្រុក​ប្រាសាទបាគង ។ គូលែន