ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទរ័ អិល អិម ខូអិលធីឌី ប្រារព្ធពិធីរាប់បាត្រព្រះសង្ឃចំនួន៧៧អង្គ

ភ្នំពេញ:
តារាសម្តែង និងតារាចម្រៀង ជាច្រើនដួង បានរួមគ្នាចូលរួមកម្មវិធីបុណ្យរាប់បាត្រ ព្រះសង្ឃចំនួន​៧៧អង្គ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ នៅវត្តដំបូកខ្ពស់ ដែលផ្តួចផ្តើម​ឡើងដោយ​ក្រុមហ៊ុន​នូទ្រីលេត ម៉ាស្ទ័រ អិលអិម ខូអិលធីឌី ជាក្រុមហ៊ុន​នាំចូល​ម្សៅទឹកដោះគោ​សំរាប់ទារក​និងកុមារ​នូទ្រីលេត Nutrilatt ពីប្រទេស Singapore ពិធីបុណ្យរាប់​បាត្រ​ព្រះសង្ឃ​ចំនួន៧៧អង្គ នេះ គឺធ្វើឡើងដើម្បីឧន្ទិស​បុណ្យ​កុសលនេះ​ទៅដល់​បុព្វការីជន​៧សណ្តាន ដែលបានចែកឋាន​ទៅនិង​ជាពិសេសគឺ​លើកស្ទួយសាសនា​ព្រះពុទ្ធ និងអបអរក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្​មីប្រពៃណី​ជាតិ​ខាង​មុខ​នេះ។

 ពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៧៧អង្គ មានព្រះសង្ឃមកពីវត្តផ្សេងៗ ដូចជា វត្តទួលទំពូង វត្តចាក់អង្រែលើ វត្តចំប៉ា វត្តនិរោធរង្សី វត្តឈូកវ៉ា វត្តសន្សំកុសល និងជាពិសេស​វត្តព្រះធម្មកាយ​ដែលនិមន្ត​មកពីប្រទេសថៃ​ទៀតផង។

នាយកប្រតិបត្តិ ក្រុមហ៊ុននូទ្រីលេត លោក ទឹម សុវណ្ណារ៉ា បានលើកឡើងថា ការដែលរៀប​ចំពិធីរាប់បាត្រ​នេះឡើង ក្នុងគោលបំណង​អោយ​ពុទ្ធបរិស័ទ្​ធបានធ្វើ​បុណ្យ​សន្សំកុសល ក៏ដូចជា​បានឧទ្ទិស​បុណ្យកុសល​នេះ ទៅដល់​បុព្វការី​ជន​៧សណ្តាន ដែលបាន​ចែកឋានទៅនិង​ជាពិសេសទៅទៀត គឺចង់លើកស្ទួយ​សាសនាព្រះពុទ្ធ​ដែលបានបង្រៀន​អោយមនុស្ស​ចេះធ្វើល្អអត់អោន​អោយគ្នា​ទៅវិញ​ទៅមក ។

 សូមបញ្ជាក់ថា ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រអិលអិម ខូអិលធីឌី បានចូលរួមចំណែក​យ៉ាងច្រើន​ក្នុងសង្គម​ជាក់ស្តែង​ដូចជា​ការរៃអង្គាសថវិការ​សំរាប់មន្ទីរពេទ្យ​គន្ធបុប្ផា ដែលនេះ​ទឹកចិត្តសប្បុរសធម៌​មួយ សំរាប់សង្គម​ហើយក៏ដូចជា​ពេលនេះក្រុមហ៊ុន​បានចូលរួម​ចំណែក​ក្នុង​វិស័យ​សាសនា ដែលបាន​បង្កើតពិធី​បុណ្យរាប់បាត្រនេះ​ឡើងដែលគួរអោយ​កោតសរសើរ និងមោទនយ៉ាងខ្លាំង។

ដោយឡែក​លោកនាយក​ប្រតិបត្តិក្រុមហ៊ុន នូទ្រីលេត លោកទឹម សុវណ្ណារ៉ា តំណាងអោយបុគ្គលិក​ទាំងអស់​សូមជូនបុណ្យកុសលដែល​បានមកពីពិធី
រាប់បាត្រ​នេះទៅ​ប្រជាជនទាំង​អស់​ដែលកាន់សាសនា​ព្រះពុទ្ធនិង​ដូចជាជូនពរ​ក្នុងឱកាស​ឆ្នាំថ្​មីអោយមាន​សុខភាពល្អ និងធ្វើដំណើរ​ទៅណាមកណា​ជួបតែ​សុវត្តិភាព។

លោក ក៏បានថ្លែងអំណរគុណ ដល់តារាសម្តែង និងតារាចម្រៀង ទាំងអស់ រួមមាន លោក អេឡិច ចាន់ត្រា លោក ញ៉ែម សុគន្ធ លោក អ៊ិន ទីតូ អ្នកដឹកនាំសម្តែង កញ្ញា សូដា នីតា កញ្ញា គង់ វង្សយ៉ាទី នឹងតារាជាច្រើន​ដួងទៀត​ដែលបាន​ឆ្លៀតពេលដែលកំពុង​តែមមាញឹកក្នុងសិល្បៈ មកចូលរួម​ចាប់មគ្គផល ចូលរួម​បុណ្យរាប់​បាត​នេះ៕