ទស្សនា​ទិដ្ឋ​ភាព​អគ្គិ​ភ័យ​ឆាប​ឆេះ​​ផ្សារ​ថ្ម​ស្ទឹង​ត្រែង​យ៉ាង​សន្ធោសន្ធៅ

ខេត្តស្ទឹងត្រែង ៖ ទស្សនា​ទិដ្ឋភាព​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ថ្ម​ស្ទឹង​ត្រែង​យ៉ាង​សន្ធោសន្ធៅ នៅ​ផ្សារ​ថ្ម​ស្ទឹង​ត្រែង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៨ មេ​សា​នេះ មន្ត្រី​អាជ្ញាធរ​កំពុង​ចុះ​ពិត​និត្យ​និង​សាកសួរ​អាជីវករ​ដើម្បី​បូក​សរុប ទំហំ​នៃ​ការ​ខូចខាត​ដោយសារ​ភ្លើង​ឆេះ​ផ្សារ​ថ្ម​ស្ទឹង​ត្រែង​កាលពី​ម៉ោង​ជិត ១១​យប់​ថ្ងៃ​ទី​០៧​មេ​សា និង​តាម​ព័ត៌មាន​បឋម​តូប​ចំនួន​១២២០​បាន​ត្រូវ​បំផ្លាញ ហើយ​ថា​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​រាលដាល​ដល់​តូប​លក់ ហ្គា​ស​ផ្ទុះ​ឆាបឆេះ​តែ​ម្តង ។ យ៉ាងណា​ក៍ដោយ​អគ្គិភ័យ​នេះ មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​របួស ឬ​ស្លាប់ និង រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​នោះ​ទេ ៕