«បុណ្យភូមិ» ពិត​ជាសប្បាយមែន​!

រាជធានី​ភ្នំពេញ ៖ ​កម្ម​វិធី​​​​បុណ្យ​​​ភូមិ រៀបចំ​​ឡើង​​​​មាន​​រយៈពេល​​​៣​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃ​ទី​០៨-១០ មេ​សា ២០១៦ នេះ ស្ថិត​នៅ​វត្ត​ជ្រោយ​​អំពិល ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ ដែល​ក្នុង​ថ្ងៃ​ទី​១​​នេះ គេសង្កេត​​​ឃើញ​ក្រុម​យុវវ័យ ក្មេង ចាស់ ប្រុស​​​ស្រី ចូលរួម​សប្បាយ​​​យ៉ាង​​​ច្រើន​​​កុះ​ក​រ ។

នៅ​​​ក្នុង​ពិធី​បុណ្យ​​ភូមិ​​នោះដែរ​ ​​គឺមាន​កម្ម​វិធី​សប្បាយ​​ជា​ច្រើន ​ដូច​ជា​​ល្បែង​​ប្រជា​ប្រិយ វាយក្អម ការ​រាំ​​​កម្សាន្ត និង​មាន​​ទី​កន្លែង​​សម្រាប់​ក្រុម​យុវវ័យ​ថត​រូប​លេង​កម្សាន្តផង​ដែរ​ ។ ​​ពិសេស​ជាង​នេះទៅទៀត ក៏​​ឃើញ​មានការ​​តាំង​​លក់​​ផលិតផល​​​ជា​ច្រើន ​មាន​​អាវ​ប្រភេទ​ជា​​ក្រមា អាវ​យឺត និង​នំចំណី​ជា​ច្រើន​ ភាគ​ច្រើន​ជា​​​របស់​​ខ្មែរ​ ។ល។​

តោះចង់ដឹងយ៉ាងណានោះ ចូលរួម​ទស្សនា​នូវ​ទិដ្ឋភាព​ក្នុង​បុណ្យ​ភូមិ​ទាំងអស់​គ្នា !