តិរច្ឆាន​ណាស់ ! រំលោភ​ក្មួយបង្កើត​២​នាក់​ជា​ច្រើន​លើក

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​តូច​ៗ២​នាក់​ត្រូវ​ឪពុកមារ​បង្កើត​ដែល​មាន​ចិត្តជា​តិរច្ឆាន​​បាន​ចាប់រំលោភ​បន្តបន្ទាប់​ជា​ច្រើន​លើក តែ​ទីបំផុត​ត្រូវ​បែក​ការណ៍​ដឹង​ដល់​សាច់ញាតិ​ផ្សេង​ទៀត​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ឈ្មោះ ជឿន វឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ចំណែក​កុមារី​រង​គ្រោះ ១-​ឈ្មោះ វ​.​ច​.​ក អាយុ​៧​ឆ្នាំ ២-​ឈ្មោះ ប​.​ញ អាយុ​៥​ឆ្នាំ ។

លោក​វរសេនីយ៍ត្រី ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ឈ្មោះ ខាន់ ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ដែល​ត្រូវជា​ឪពុកមារ​របស់​កុមារី​រង​គ្រោះ​ថា​ ជនសង្ស័យ​បាន​ធ្វើ​សកម្ម​ភា​ព​ចាប់រំលោភ​ក្មួយ​ស្រី​របស់​ខ្លួន​រួច​មក កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​យក​មក​ធ្វើការ​សាកសួរ ។

លោក​អធិការ​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​រង​គ្រោះ​ទាំង​២​នាក់​ពិតប្រាកដ​មែន ។ ជនសង្ស័យ​បន្ត​ថា ចុង​ក្រោយ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មួយ​ស្រី​របស់​ខ្លួន​បាន​សម្រេច​ចំនួន​២​លើក​(​ម្នាក់​១​លើក​)​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៦ ហើយ​មុន​ពេល​ចាប់ខ្លួន រូបគេ​ប្រុង​ធ្វើ​សកម្មភាព​ទៀត​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​​តែ​ម្តង ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៨​មេ​សា​នេះ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​ឯកសារ​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕