ធន យុ​វណ្ណា តារា​វ័យ​ចំណាស់ ទោះ​លេចមុខ​ច្រើន​រឿង តែ​មិនអាច​ឲ្យ​រស់​បាន​ស្រួល​ឡើយ​

dnt-news : ​អ្នកស្រី ធន យុ​វណ្ណា ហៅ​ម៉ែ​ប្រជ្រុយ គឺជា​តារា​សម្ដែង​តួ​ម្ដាយ​មួយរូប កំពុងមាន​ទីផ្សារ​នៅលើ​វិស័យ​សិល្បៈ​ភាពយន្ត​នាពេល​បច្ចុប្បន្ន ពីព្រោះ​រាល់​ខ្សែភាពយន្ត​ដុំ និង​ភាគ​ដែល​បាន​ចាក់​បញ្ចាំង​មួយរយៈ​ចុងក្រោយ​នេះ អ្នកស្រី​មាន​វត្តមាន​ច្រើន រហូត​គ្មាន​ពេល​សម្រាក​នៅផ្ទះ​ឡើយ​។​