នាវា​ចម្បាំង​អស្ចារ្យ​បំផុត​ទាំង​ ៥ គ្រឿង​ នៅ​គ្រប់​ពេល​វេលា​ទាំង​អស់​តាំង​ពី​អតីតកាល​ទល់​បច្ចុប្បន្ន

៥) នាវា​មុជទឹក USS Nautilus ៖ សភា​អាមេរិក​បាន​អនុម័ត​ឲ្យ​សាងសង់​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៥១ និង ១៩៥៤។ នាវា​មុជទឹក USS Nautilus បាន​ផ្លាស់​ប្តូរ​ល្បែង​សង្គ្រាម​ថ្មី​ ដោយ​វា​មាន​បំពាក់​ដោយ​មីស៊ីល ប្រឆាំង​នាវា​មុជទឹក​ និង មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ បាញ់​មក​ផ្ទៃ​អាកាស និង ដី​គោក​បាន។

 

នាវា​ចម្បាំង​អស្ចារ្យ​បំផុត​ទាំង​ ៥ គ្រឿង​ នៅ​គ្រប់​ពេល​វេលា​ទាំង​អស់​តាំង​ពី​អតីតកាល​ទល់​បច្ចុប្បន្ន

 

៤) នាវា HMS Dreadnought ៖ ផលិត​ដោយ​ចក្រភព​អង់គ្លេស នៅ​ឆ្នាំ ១៩០៦ ដែល​នាវា​នេះ​ជា​តំណាង​នៃ​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា ក្នុង​វិស័យ​យោធា​ជើង​ទឹក​អង់គ្លេស​កាល​ពី​ជិត ១០០ ឆ្នាំ​មុន​ដែល​មាន​បំពាក់​ឧបករណ៍​អេឡិចត្រូនិក​ ក្នុង​ការ​ស្វែង​រក​វត្ថុ​រឹង ដើម្បី​ការ​ពារ​នាវា​ពី​គ្រោះ​ថ្នាក់​ណា​មួយ។

 

នាវា​ចម្បាំង​អស្ចារ្យ​បំផុត​ទាំង​ ៥ គ្រឿង​ នៅ​គ្រប់​ពេល​វេលា​ទាំង​អស់​តាំង​ពី​អតីតកាល​ទល់​បច្ចុប្បន្ន

 

៣) នាវា USS Enterprise ៖ នាវា​ចម្បាំង USS Enterprise គឺ​ជា​ផ្លាស់​ប្តូរ​វិស័យ​យោធា​ជើង​ទឹក​អាមេរិក​ដ៏​សំខាន់​មួយ​ទៀត ដែល​ផលិត​ឡើង​ក្នុង​ឆ្នាំ ១៩៣៦ ជា​នាវា​ផ្ទុក​យន្តហោះ​ទី ៦ របស់​អាមេរិក ដែល​ចេញ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ជប៉ុន​ក្រោយ​សង្គ្រាម​ក្រោយ​ការ​លួច​ទម្លាក់​គ្រាប់​បែក​នៅ Pearl Harbor ពី​ប្រទេស​ជប៉ុន ក្នុង​សង្គ្រាម​លោក​លើក​ទី ២។

 

នាវា​ចម្បាំង​អស្ចារ្យ​បំផុត​ទាំង​ ៥ គ្រឿង​ នៅ​គ្រប់​ពេល​វេលា​ទាំង​អស់​តាំង​ពី​អតីតកាល​ទល់​បច្ចុប្បន្ន

 

២) នាវា​ចម្បាំង Korean Turtle Boats ៖ នាវា​ចម្បាំង Korean Turtle Boats បាន​បម្រើ​ដល់​ទ័ព​ជើង​ទឹក​កូរ៉េ​អស់​ជា​ច្រើន​សតវត្ស ហើយ​បាន​ចូល​រួម​ប្រតិបត្តិការ​ក្នុង​សង្គ្រាម ៧ ឆ្នាំ​រវាង​កូរ៉េ​និង​ជប៉ុន​ក្នុង​ឆ្នាំ ១៥៩២ ដល់ ១៥៩៨។

 

នាវា​ចម្បាំង​អស្ចារ្យ​បំផុត​ទាំង​ ៥ គ្រឿង​ នៅ​គ្រប់​ពេល​វេលា​ទាំង​អស់​តាំង​ពី​អតីតកាល​ទល់​បច្ចុប្បន្ន

 

១) នាវា​ចម្បាំង USS Constitution ៖ នាវា​ចម្បាំង USS Constitution ឬ Old Ironsides ជា​នាវា​ដែល​យោធា​ជើង​ទឹក​អាមេរិក​ស្រលាញ់​ខ្លាំង​បំផុត ដោយ​បាន​ដំណើរ​ការ​ជា​លើក​ដំបូង​លើ​ផ្ទៃ​ទឹក​ក្នុង​ឆ្នាំ ១៧៩៧។ នៅ​លើ​នាវា USS Constitution មាន​បំពាក់​ដោយ​កាំភ្លើង​ធំ ទំហំ ៣០ និង ២៤។

 

នាវា​ចម្បាំង​អស្ចារ្យ​បំផុត​ទាំង​ ៥ គ្រឿង​ នៅ​គ្រប់​ពេល​វេលា​ទាំង​អស់​តាំង​ពី​អតីតកាល​ទល់​បច្ចុប្បន្ន

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com