ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ០៨ មេសា

១) អាជ្ញាធរ​ប្រទេស​ប៊ែលហ្សិក បាន​ចាប់​ផ្តើម​ដាក់​បណ្តឹង​ឧទ្ធរណ៍​ជា​សាធារណៈ​សម្រាប់​ការ​ជួយ​ស្វែង​រក​ជន​ពាក់​មួក​ ដែល ជា​ជន​សង្ស័យ​ ថត​ដោយ​កាមេរ៉ា CCTV ក្នុង​ប្រលានយន្តហោះ ប៊្រុចសែល មុន​ពេល​ជន​អត្តឃាត​ពីរ នាក់​ទៀត​បាន​បំផ្ទុះ​ខ្លួន​ឯង។

 

២) អតីត​ប្រធានាធិបតី​គុយបា លោក Fedel Castro បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ដ៏​កម្រ​មួយ​នៅ​ក្រៅ​ផ្ទះ​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ទៅ​ទស្សនកិច្ច​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Havana ជា​ការ​រំលឹក​ខួប​ថ្ងៃ​កំណើត​បង​ស្រី​ថ្លៃ​របស់​លោក។

 

៣) ប្រធានាធិបតី រុស្សី លោក Vladimir Putin នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​បាន​បដិសេធ​ចំពោះ​ការ​ជាប់​ទាក់ទង​ទៅ​នឹង​គណនេយ្យ​ប្រាក់​ពន្ធ​ Panama Papers ដែល​លេច​ធ្លាយ​ជាង​១១​លាន​ទំព័រ​នោះ ថា​លោក​គ្មាន​ការ​ជាប់​ពាក់ព័ន្ធ​ឡើយ។

 

៤) ក្រុម​រដ្ឋ​ឥស្លាម​បាន​បន្ថែម​កម្លាំង​សកម្ម​ប្រយុទ្ធ​របស់​ខ្លួន​ក្នុង​ប្រទេស លីប៊ី ពី​ចន្លោះ ៤០០០ ដល់ ៦០០០ នាក់ នៅ​ក្នុង​រយៈ​ពេល ១២ ទៅ ១៨ ខែ​ចុង​ក្រោយ​នេះ​ នេះ​បើ​តាម​មេ​បញ្ជាការ​យោធា​អាមេរិក​ប្រចាំ​តំបន់​អាហ្វ្រិក។

 

៥) យ៉ាង​ហោច​ណាស់​មនុស្ស ៧ នាក់​បាន​ស្លាប់ និង ១៥ នាក់​រង​របួស​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ក្នុង​ឧបទ្វីប Sinai របស់​ប្រទេស អេហ្សីប ក្រោយ​ពី​មាន​ការ​បំផ្ទុះ​រថពាសដែក​ពី​គ្រឿង​ផ្សេង​គ្នា ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ។

 

៦) បុរស ២ នាក់​ដែល​ជាប់​សង្ស័យ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម ហើយ​មាន​គម្រោង​វាយប្រហារ ត្រូវ​បាន​ប៉ូលិស​អាល្លឺម៉ង់​កំពុង​សួរ​សំនួរ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​ព្រះរាជអាជ្ញា​ថ្លែង​ថា​ទោះ​បី​ជា​គ្មាន​វត្ថុ​តាង​ តែ​ការ​គំរាមកំហែង​ត្រូវ​បាន​គេ​រក​ឃើញ​។ 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com