តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…

6 Videos


​នៅថ្ងៃនេះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​សម្តែង​និយម​សម្ញែង​ភាព​សិច​ស៊ី ដេ​ន​នី ក្វាន់ បាន​សរសេរ​រៀបរាប់​ពី​ទឹកចិត្ត​សប្បុរស​របស់​នា​ង និង គ្រួសារ បន្ទាប់ពី​បាន​ចុះទៅ​ចែកជូន​អំណោយ​បន្តិចបន្តួច​ដល់​បងប្អូន លោកតា លោកយាយ ចំនួន ១៦ គ្រួសារ រស់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…

តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…

​ដេ​ន​នី ក្វាន់ បាន​សរសេរ​ដូច្នេះ​ថា «​ថ្ងៃនេះ​នាង​ខ្ញុំ និង បងស្រី​របស់ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្តខ្លាំង​ណាស់ ព្រោះ​បាន​នាំយក​អំណោយ​បន្តិចបន្តួច​មក​ជូន​លោកយាយ លោកតា និង ពូ​មីង ដែល​កំពុងតែ​ជួប​ការលំបាក​នៅ​ភូមិ​ទួល​លៀប សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចំ​នួ​ច ១៦ គ្រួសារ ។ ទោះ​អំណោយ​នេះ​តិចតួច​ក្តី តែ​វា​ជា​ទឹកចិត្ត​របស់​នាង​ខ្ញុំ​ផ្ទាល់​ដែល​ចង់​ជួយ​សម្រាលទុក្ខ​ដល់​ពួកគាត់​បាន​មួយគ្រា​ដែរ​… នាង​ខ្ញុំ​នឹង​បន្តធ្វើ​បែបនេះ​រហូត​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ព្រោះនេះ​ជា​ក្តី​ប្រាថ្នា​ដែល​ខ្ញុំ​ចង់​ធ្វើ​យូរហើយ ពេលនេះ​ខ្ញុំ​មានឱកាស​ហើយ​… ខ្ញុំ​នឹងធ្វើ​វា​ឱ្យ​ល្អ​បំផុត កើតជា​មនុស្ស​គ្មានអ្វី​សប្បាយចិត្ត​ជាង​ជួយ​មនុស្ស​ដែល​កំពុងមាន​ទុក្ខលំបាក​នោះទេ​…» ។​

តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…

​រូបភាព​ប៉ុន្មាន​សន្លឹក​លើ​ទំព័រ Facebook របស់​នាង​បានបង្ហាញ​ឱ្យឃើញ​ពី​វប្បធម៌​នៃ​ការចែករំលែក​មួយ​ប្រកបដោយ​មនុស្សធម៌ ហើយក៏​បង្ហាញ​ពី​ទឹកចិត្ត​របស់​អ្នកសិល្បៈ​មួយរូប​ដែល​ចេះ​ជួយ​គ្នា​ក្នុងនាម​ជា​បងប្អូន​ខ្មែរ​តែមួយ ដែល​សកម្មភាព​នេះ​បានធ្វើ​ឲ្យ​មហាជន ក៏ដូចជា​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​កោតសរសើរ​នាង​មិន​ដាច់​ពី​មាត់ ។​

តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…

​តាមរយៈ​នេះ​តារា​សម្តែង​និយម​លេង​ភាព​សិច​ស៊ី ដេ​ន​នី ក្វាន់ ក៏បាន​បង្ហាញឱ្យឃើញ​ពី​អារម្មណ៍​សប្បាយរីករាយ​ផងដែរ ដែល​នាង​មានឱកាស និង ធនធាន​អាចជួយ​ដល់​ពួកគាត់ ទោះជា​តិចក្តី ក៏ប៉ុន្តែ​នេះ​គឺជា​ទឹកចិត្ត​សប្បុរស​របស់​នា​ង​ដែលមាន​ចំពោះ​ពួកគាត់ ៕ ​សាកល​

តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ទទួលបាន​ការកោតសរសើ​រ បន្ទាប់ពី​…