អីយ៉ា​…! នី រតនា ឡើង​ទ្រនំ​ដល់​ខន​ដូរ​ហើយ​

6 Videos


​កាលពី​ថ្មីៗ​នេះ តារាចម្រៀង​ដែល​ទើបនឹង​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​លើ​វិថី​សិល្បៈ​លោក នី រតនា បានឱ្យដឹងថា ឥលូវ​នេះ​លោក​ឈប់​នៅផ្ទះ​ជួល​ទៀតហើយ ដោយ​លោក​បាន​ផ្លាស់​ទៅ​នៅ​ខន​ដូរ​វិញ​ម្តង គឺ​បាន ២ ខែ​ហើយ ។​

​បន្ទាប់​ពីលើ​កពាន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol រួចមក ឃើញថា តារាចម្រៀង​សំនៀង​ផ្អែម នី រតនា មាន​ការងារ​មមាញឹក​ខ្លាំងណាស់ ជាពិសេស​ជាមួយ​កម្មវិធី​ប្រគំ​តន្ត្រី​តាម​បណ្តា​ខេត្ត​-​ក្រុង​នានា គឺ​មិនដែល​បាត់​មុខ​លោក​ឡើយ ដែល​ទាំងនេះ​ស្ទួយ​ឱ្យ​លោក​មាន​ប្រាក់ចំណូល​សមល្មម​បន្ថែមទៀត ដើម្បី​ដោះស្រាយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។​

អីយ៉ា​…! នី រតនា ឡើង​ទ្រនំ​ដល់​ខន​ដូរ​ហើយ​

អីយ៉ា​…! នី រតនា ឡើង​ទ្រនំ​ដល់​ខន​ដូរ​ហើយ​

​នី រតនា បាន​និយាយថា ដោយសារតែ​លោក​មាន​ការងារ​មមាញឹក និង ទទួលបាន​ប្រាក់​សមល្មម​នេះហើយ ទើប​អាចឱ្យ​លោក​ធ្វើការ​ផ្លាស់ប្តូរ​កន្លែង​ស្នាក់​នៅបាន គឺ​ពី​ផ្ទះជួល​មក​នៅ​ខន​ដូរ​វិញ ក្នុងតម្លៃ​ជួល​មួយ​ខ្ពស់​គួរសម ។​

​ហើយ​មូល​ហេតុដែល​លោក​សម្រេចចិត្ត​មក​ជួល​ខន​ដូរ​នេះដែរ ដោយសារ​តែមាន​សាច់ញាតិ​បងប្អូន​របស់លោក​បាន​ឡើងមក​ស្នាក់នៅ​បន្ថែម ទើប​លោក​ធ្វើបែបនេះ ។ លោក​បន្តទៀតថា មិនមែន​លោក​មានឈ្មោះ​ល្បី​ហើយ​ដើរ​ចេញពី​មិត្តភក្តិ​ដែល​ធ្លាប់​រស់នៅ​ផ្ទះជួល​នោះទេ គឺ​លោក​នៅតែ​រាប់អាន​ដដែល និង មិន​បោះបង់​ពួកគេ​ដែរ ។​

អីយ៉ា​…! នី រតនា ឡើង​ទ្រនំ​ដល់​ខន​ដូរ​ហើយ​

​នី រតនា បានបញ្ជាក់​ជា​ចុងក្រោយ​ថា ពីមុន​លោក​ស្នាក់នៅ​ផ្ទះជួល​ជាមួយ​មិត្តភក្តិ ៣ ទៅ ៤ នាក់ ហើយ​ចំណាយ​ប្រហែលជា ១០០ ដុល្លារ​ប៉ុណ្ណោះ ដល់ពេល​លោក​មក​ជួល​ខន​ដូរ​នៅ​វិញ លោក​ត្រូវ​ចំណាយ​រហូតដល់ ៥០០ ទៅ ៦០០ ដុល្លារ​ឯណោះ តែ​យ៉ាងណា​លោក​អាច​ទប់ទល់​បាន​ដោយសារ​ប្រាក់ចំណូល​ពី​ប្រភព​ខាងលើនេះ ៕ សាកល

អីយ៉ា​…! នី រតនា ឡើង​ទ្រនំ​ដល់​ខន​ដូរ​ហើយ​អីយ៉ា​…! នី រតនា ឡើង​ទ្រនំ​ដល់​ខន​ដូរ​ហើយ​