មូលហេតុអ្វី បានជាដាយណូស័រ ផុតពូជ

កាលពី ៦៥លានឆ្នាំមុន ប្រភេទដាយណូស័រ គ្មានស្លាបបានរងគ្រោះថ្នាក់ នៃការផុតពូជ យ៉ាងហិនហោច គ្មានសល់។ មិនតែប៉ុណ្ណោះ ពពួកដាយណូស័រ  mosasaurs និង plesiosaurs នៅក្នុងសមុទ្រ ព្រមទាំង ដាយណូស័រ បក្សីក៏បានផុតពូជផងដែរ។ នេះបើយោងតាមគេហទំព័រ National Geographic។

នៅក្នុងគ្រោះមហន្តរាយ នៃការផុតពូជនេះផងដែរ ប្លង់តុង ដែលជាខ្សែសង្វាក់ម្ហូបអាហារ នៅក្នុងសមុទ្របានកករឹង មិនអាចធ្វើជា ចំនីអាហារបាន ដែលជាហេតុនាំឲ្យ សត្វសមុទ្រ ទាំងអស់ដែលនៅ ក្នុងនោះរួមមាន ពពួកគ្រុំសមុទ្រ brachiopods និង អេប៉ុងសមុទ្រ ក៏បានផុតពូជគ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះ សត្វជាច្រើនប្រភេទ នៅលើពិភពលោក មិនថា លើគោក លើអាកាស និង ក្នុងទឹក ក៏ត្រូវបានផុតពួជ ស្ទើរទាំងអស់។

តើអ្នកដឹងទេ មូលហេតុអ្វីបណ្តាលឲ្យសម័យ នៃអាណាចក្រដាយណូស័រនេះ ត្រូវបានបំផ្លិចបំផ្លាញ គ្មានសេសសល់បែបនេះ? ជាក់ស្តែងក្រុម អ្នកវិទ្យាសាស្រ្ត មិនទាន់បានដឹងចំលើយ ច្បាស់នៅឡើយទេ។ ទោះបីជាយ៉ាងណាក្តី យោងតាមការ សិក្សាស្រាវជ្រាវ របស់ក្រុមអ្នកវិទ្យាសាស្រ្ត កន្លងមកបានឲ្យដឹងថា បន្ទាប់ពីពពួក អាណាចក្រដាយណូស័រ បានរលាយសាបសូន្យ ដោយការផុតពូជ ប្រភេទថនិកសត្វ ភាគច្រើន អណ្តើក ក្រពើ និងពពួកកង្កែប ក៏បានកើតឡើង មិនត្រឹមតែប៉ុណ្ណោះ ប្រភេទរុក្ខជាតិថ្មីៗ ក៏បានកើតឡើងជាបន្តបន្ទាប់។ 

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត បានស្រាវជ្រាវឃើញថា មូលហេតុនៃការផុតពូជនេះ អាចកើតឡើងដោយសារ រឿងហេតុ២យ៉ាង។  មូលហេតុទីមួយ គ្រោះមហន្តរាយនេះ កើតឡើងដោយសារ ការធ្លាក់របស់អាចម៍ផ្កាយ ដ៏ធំមួយមកកាន់ផែនដី ដែលបានធ្វើឲ្យភពផែនដី ស្លាប់ដោយកម្តៅ នៃអាចម៍ផ្កាយ ព្រមទាំង ថាមពលនៃព្រះអាទិត្យ ដោយធ្វើឲ្យផ្ទៃដី ប្រែជាស្ងួតបែកក្រហែង គ្មានរុក្ខជាតិ និងប្រព័ន្ទទឹក ព្រមទាំងគ្មាន ចំនីអាហារ រសម្រាប់វដ្តជីវិត នៅលើផែនដី។ មួយវិញទៀត វាកើតឡើងដោយសារ ឥទ្ធិពលនៃធូលីនៅក្នុង ស្រទាប់បរិយាកាស ដែលឧស្ម័នផ្ទះ កញ្ចក់ត្រូវបានផ្ទុកនៅ ក្នុងស្រទាប់បរិយាកាស ធ្វើឲ្យភពផែនដី ប្រែជាងងឹត គ្មានពន្លឺព្រះអាទិត្យ គ្រប់គ្រាន់។ 

មូលហេតុអ្វី បានជាដាយណូស័រ ផុតពូជ