Justin Bieber លោតជ្រុល អុកគូថលើឆាក ពេលសម្តែង ( វីដេអូ)

អាមេរិក៖ វាជារឿងអាម៉ាស់មួយ សម្រាប់តារាចម្រៀង Justin Bieber ដែលលោតជ្រុលរហូត អុកគូថលើឆាក ក្នុងពេលសម្តែងមុខអ្នកគាំទ្រ រាប់ពាន់នាក់នៅទីក្រុង Kansas នៅយប់ថ្ងៃទី៧ថ្មីៗនេះ  ។

ព័ត៌មានពី Hollywood life បានឲ្យដឹងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ២២ឆ្នាំ Justin Bieber ក្នុងពេលសម្តែងបទ “Sorry” លើឆាកតន្ត្រី ពោពេញដោយទឹក និងស្លៀកត្រឹមតែខោខ្លីនោះ បានលោតចុះ និងរអិលដួលលើឆាក ធ្វើឲ្យប្រិយមិត្តស្រែក ហ៊ោកាន់តែខ្លាំង តែ Justin នៅតែបន្តសម្តែងហាក់ មិនមានអ្វីកើតឡើង ។
ក្រោយកើតរឿងអាម៉ាស់ បែបនេះបានសរសេរបង្ហោះ នៅក្នុងInstagram របស់ខ្លួនថា “ ការសម្តែងយប់នេះ អស្ចារ្យណាស់ អរគុណអ្នកទាំងអស់គ្នា !” ៕

Justin Bieber លោតជ្រុល អុកគូថលើឆាក ពេលសម្តែង ( វីដេអូ)

Justin Bieber លោតជ្រុល អុកគូថលើឆាក ពេលសម្តែង ( វីដេអូ)