តោះទៅលេង “ភូមិខ្មែរសូរិយា” នៅផ្សារទំនើបសូរិយា

ភ្នំពេញ៖ ដើម្បីជាការអបអរសាទរ បុណ្យចូលឆ្នំាថ្មីប្រពៃណីខ្មែរ ដែលនឹងខិតចូលមកខាងមុខនេះ ផ្សារទំនើបសូរិយានឹងរៀបចំ កម្មវិធីមួយដែលមានឈ្មោះថា "ភូមិខ្មែរសូរិយា" ដែលនឹងប្រព្រឹត្តទៅនៅ មុខផ្សារទំនើបសូរិយាចាប់ពី ថ្ងៃទី០៧ ដល់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦៕
 
លោកអ្នកនឹងរីករាយ ជាមួយទស្សនីយភាពប្លែកៗ និងសប្បាយៗ ជាច្រើនទាក់ទងនឹងការ លេងល្បែងប្រជាប្រិយខ្មែរ ការប្រគំតន្ត្រី រាំ និងច្រៀងលេងកម្សាន្ត ការដើរបង្ហាញម៉ូតសម្លៀក បំពាក់ប្រពៃណីខ្មែរ ការសម្តែងល្ខោនបាសាក់ ការសម្តែងក្បាច់គុណបុរាណខ្មែរ (ល្បុក្កតោ) ការបង្ហាញប្រវត្តិសាស្រ្ត នៃប្រាសាទអង្គរវត្ត មានពិព័រណ៍ផលិតផលខ្មែរ ការប្រកួតទាញព្រ័ត្រ លោតបាវ បោះអង្គញ់ និងវាយក្អម ដើម្បីឈ្នះរង្វាន់សំបុត្រ ទស្សនាភាពយន្ត ម៉ាស៊ីនម៉ាស្សា ប័ណ្ណញ៉ាំអាហារ និងរង្វាន់ផ្សេងៗទៀតជាច្រើន។ ក្នុងកម្មវិធីនេះ នឹងមានការតុបតែងតាមបែបខ្មែរ បុរាណតាំងពីច្រកចូលរហូត ដល់ស្តង់លក់ផលិតផលខ្មែរ។

ពិសេសសម្រាប់អតិថិជន ដែលអញ្ជើញមិត្តភក្តិ របស់ខ្លួនចាប់ពី ១០នាក់ឡើងទៅ មកលេងកម្សាន្តក្នុងកម្មវិធី "ភូមិខ្មែរសូរិយា"  នឹងទទួលបានប័ណ្ណញ៉ាំ អាហារចំនួន ១ សន្លឹកដែលមានទឹកប្រាក់ស្មើនឹង ៤០.០០០ រៀល និងអាវយឺតភូមិខ្មែរសូរិយាដ៏ស្រស់ស្អាត១ ។

កម្មវិធីនេះក៏មានស្តង់ពិព័រណ៌ ដាក់លក់ផលិតផល និងសេវាកម្មផ្សេងៗ ជាច្រើនផងដែរ។  កម្មវិធី“ភូមិខ្មែរសូរិយា” នៅផ្សារទំនើបសូរិយា ចូលរួមសហការពី ក្រុមហ៊ុន ឌីជីអ៊ីនធឺណិត រោងភាពយន្តផ្លាទីនៀម និង OKIA ។

តោះទៅលេង “ភូមិខ្មែរសូរិយា” នៅផ្សារទំនើបសូរិយាទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០៧០ ៨៨៨ ០៧៦ ឬចូលទៅកាន់ទំព័រហ្វេកប៊ុក(Facebook): SORYA Center Point ៕

តោះទៅលេង “ភូមិខ្មែរសូរិយា” នៅផ្សារទំនើបសូរិយា

តោះទៅលេង “ភូមិខ្មែរសូរិយា” នៅផ្សារទំនើបសូរិយា

តោះទៅលេង “ភូមិខ្មែរសូរិយា” នៅផ្សារទំនើបសូរិយា