អេឡិច ចិត្រា បោះទុនបង្កើតឈ្មោះ ផលិតទឹកអប់ Brand ផ្ទាល់ខ្លួន

ភ្នំពេញៈ តារាសម្តែងរាងខ្ពស់ស្រឡះសាច់ដុំធំៗ លោក អេឡិច ចិត្រា ថ្មីៗនេះបានបង្ហាញជំនួញថ្មីមួយ ដែលលោកបាន ផលិតទឹកអប់ ដែលមាន Brand ជាមួយឈ្មោះ របស់លោកផ្ទាល់ បាននាំមកលើ នៅលើទីផ្សារកម្ពុជាហើយ ។

ជួបសម្ភាសន៍ជាមួយ គេហទំព័រ Looking TODAY តាមទូរស័ព្ទមុននេះបន្តិច តារាសម្តែងប្រុសសាច់សរ ប្រៀបដូចបណ្តូលចេក លោក អេឡិច ចិត្រា បានប្រាប់ឲ្យដឹងថា ទឹកអប់ Brand ឈ្មោះរបស់លោក បាននាំចូល ដល់ស្រុកយើងហើយ ក៏ត្រៀមសម្ពោធ ដាក់លក់ជាផ្លូវការហើយ ដោយបោះទុនលើទំនួញថ្មីនេះ ប្រមាណជិត១០ម៉ឺនដុល្លារ ដែលនាំចូលពីប្រទេសចិន ។

តារាប្រុសរូបនេះ បានប្រាប់ឲ្យដឹងទៀតថា « តាមពិតទៅជំនួញទឹកអប់នេះ មិនជារបស់ខ្ញុំទេ ពោលខ្ញុំគ្រាន់តែលក់ ឈ្មោះទៅឲ្យក្រុមហ៊ុនមរកត ហើយគាត់ក៏យកឈ្មោះខ្ញុំ និងរូបទៅឌីហ្សាញ នៅលើដបទឹកអប់បង្កើតជា Brand ផ្ទាល់ខ្លួន ចំណែកខ្ញុំគឺបានជាភាគរយ សម្រាប់ទឹកអប់នេះគឺមានតែមួយក្លិនទេ ហើយប្រសិនបើវាជោគជ័យ ខ្ញុំក៏ដូចជាខាងក្រុមហ៊ុន និងបង្កើត Brand ថ្មីៗបន្ថែមទៀត » ។

ជាមួយគ្នានោះតារារូបនេះបានប្រាប់ឲ្យដឹងទៀតថា លោករំពឹងថាទឹកអប់នេះ នឹងទទួលបានជោគជ័យ នៅលើទីផ្សារ ព្រោះថាវាមានក្លិនក្រអូប និងជាប់ក្លិនបានយូរ គ្រាន់តែទឹកអប់នាំចូលមកបាន២-៣ថ្ងៃនេះមានគេចាប់អារម្មណ៍ និងទាក់ទងមកទិញច្រើន ៕