បាយ​ទ្រាប​ផ្អែម​ឈ្ងុយឆ្ងាញ់​ជាប់មាត់​តែម្តង​

ងាយស្រួល​ធ្វើ រក្សាទុក​បានយូរ រសជាតិផ្អែម ឈ្ងុយឆ្ងាញ់ ត្រូវ​ទុក​នាទី​នេះ​ឱ្យទៅបាយ​ទ្រាប   ឬ​អ្នកខ្លះ​ហៅថា នំ​ទ្រាប​ហ្នឹងឯង។ តោះ! មក​ពិនិត្យមើល​គ្រៀង​ផ្សំ និង​វិធី​ធ្វើបាយ​ទ្រាប ទទួលទាន​លេង​ជុំគ្នា​ជាមួយ ឡា​រ៉ែ​ន ដូចតទៅ៖

+ គ្រឿងផ្សំ
– អង្ករ​ដំណើ​ម     កន្លះ​គីឡូ
– ខ្ទិះដូង     កន្លះ​លីត្រ
– ល្ង​លីង     2-3 ស្លាបព្រា​បាយ
– ស្ករត្នោត     កន្លះ​គីឡូ
– អំបិល     បន្តិច
– សាច់ដូង     តាម​ចំណូលចិត្ត

+ វិធី​ធ្វើ
1. យក​អង្ករ​ដំណើ​ម​ទៅ​ដាំ ឬ​ចំហុយ​ឱ្យ​ឆ្អិន (កុំឱ្យជ្រាយ​ពេក) រួច​ទុក​មួយអន្លើ។
2. ដាក់​ឆ្នាំង​នៅលើ​ភ្លើង រួច​ដាក់​ស្ករត្នោត​ចូល កូរឱ្យ​ពុះ ដាក់​អំបិល​ចូល​បន្តិច ហើយ​សឹម​ចាក់ទឹកខ្ទិះដូង​ចូល។ កូរទឹក​ខ្ទិះ និង​ស្ករ​នោះ​ឱ្យ​ឡើង​ក្លិន ឈ្ងុយ រួច​ចាក់​បាយដំណើប​ចូល។
3. កូរ​បាយដំណើប និង​ទឹក​ស្ករ​ឱ្យ​រលាយ​ចូលគ្នាសព្វ។  រួច​បន្ត​កូរ​រហូតដល់​បាយដំណើប​នោះ​ដាច់ទឹក ស្ងួត​បាយ (ត្រូវ​កូរ​វា​ឱ្យបាន​ញឹកញាប់ បើ​មិន​ដូច្នេះ​បាយដំណើប​អាច​នឹង​ខ្លោច)។
4. លុះ​ពេល ដែល​បាយដំណើប​ដាច់ទឹក​ហើយ​នោះត្រូវ​ដួស​វា​មក​ដាក់​លើ​ថាស ហើយ​សង្កត់​វា​ឱ្យណែន (ឬ​ហៅថា​បាយ​ទ្រាប) រួច​រោយល្ និង​សាច់
ដូង​កោស​ពីលើ​ជាការ​ស្រេច៕

ប្រភព៖ lareine

  • បាយ​ទ្រាប​ផ្អែម​ឈ្ងុយឆ្ងាញ់​ជាប់មាត់​តែម្តង​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ចំនេះដឹង
Tags: